ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ប្រាស់​ថ្នាំ​វីតា​មីន​ចម្រុះ​​នាំ​ឱ្យ​ស្ត្រី​ប្រ​ឈម​ខ្ពស់​នឹង​ការរលូត​កូន

10 ឆ្នាំ មុន

លទ្ធផល​នៃ​ការស្រាវជ្រាវមួយ​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​លេប​ថ្នាំ​គ្រាប់​វីតា​មីន​ចម្រុះ​ខណៈ​ខ្លួន​កំពុង​ព្យា​យាម​ចង់​បាន​កូន​គឺ​ជួប​នូវ​ហា​និភ័យ​ដ៏ធំ​សម្បើម​ពី​ការរលូត ។ ការ​ពិ​សោធ​ទៅ​លើ​ស្ត្រី​ដែល​នឹង​ក្លាយ​ជា​ម្តាយ​គេ​ចំ​នួន​៣៥០០០​នាក់​របស់​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​​ល័យ ​​Sou​t​h​-ern​​​ Denmark​​ សាក​​ល​វិទ្យា​​ល័​យ​ Aarhus​ ប្រ​ទេស​​​ដា​​ណឺ​​ម៉ាក​​ និង​​​សាក​​ល​វិទ្យា​​ល័យ Pittsburghសហ​

លទ្ធផល​នៃ​ការស្រាវជ្រាវមួយ​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​លេប​ថ្នាំ​គ្រាប់​វីតា​មីន​ចម្រុះ​ខណៈ​ខ្លួន​កំពុង​ព្យា​យាម​ចង់​បាន​កូន​គឺ​ជួប​នូវ​ហា​និភ័យ​ដ៏ធំ​សម្បើម​ពី​ការរលូត ។ ការ​ពិ​សោធ​ទៅ​លើ​ស្ត្រី​ដែល​នឹង​ក្លាយ​ជា​ម្តាយ​គេ​ចំ​នួន​៣៥០០០​នាក់​របស់​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​​ល័យ ​​Sou​t​h​-ern​​​ Denmark​​ សាក​​ល​វិទ្យា​​ល័​យ​ Aarhus​ ប្រ​ទេស​​​ដា​​ណឺ​​ម៉ាក​​ និង​​​សាក​​ល​វិទ្យា​​ល័យ Pittsburghសហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ពួក​គេ​៣២​ភាគ​រយ​ប្រ​ឈម​នឹង​ការរលូត​កូន​ ប្រ​សិន​ជា​លេប​ថ្នាំ​គ្រាប់​វីតា​មីន​ចម្រុះ​ទៀង​ទាត់​នៅ​អំ​ឡុង​៥-៦​សប្តាហ៍​មុន​ការ​ចាប់​កំណើត​របស់​ទារក​ក្នុង​ផ្ទៃ ។ ដោយ​ឡែក​ ប្រ​សិន​ជា​លេប​ទៀង​ទាត់​អំ​ឡុង​៣-៤សប្តាហ៍​មុន​ការ​ចាប់​កំណើត​ ហានិភ័យ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២៣ភាគ​រយ ។

តាម​រ​យៈ​ព្រឹត្តិបត្រ​អន្តរជាតិ​សិក្សា​ពី​ជំ​ងឺ​រាត​ត្បាត ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ៖«​ដើម​ឡើយ​ស្ត្រី​ត្រូវ​គេ​ផ្តល់​ដំ​បូន្មាន​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​វីតា​មីន​ចម្រុះ​​​នៅ​ពេល​ពួក​គេ​មាន​គម្រោង​យក​កូន​ ហើយ​ដោយ​ឥត​សង្ស័យ​ វី​តា​មីន​ទាំង​នេះ​ត្រូវ​ពួក​គេ​ជឿ​ថា មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ ។​ ផ្ទុយ​មក​វិញ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង​លើក​នេះ​បង្ហាញ​ថា អ្នក​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​វីតា​មីន​ចម្រុះ​ ប្រ​ឈម​ខ្ពស់​នឹង​កូន​ស្លាប់​ក្នុង​ផ្ទៃ​ ​ជា​ពិ​សេស​បណ្តា​ស្ត្រី​ដែល​​ប្រើ​ប្រាស់​ទៀង​ទាត់​មុន​ពេល​កូន​ចាប់​កំណើត​ ​»​។ ពួក​គេ​បាន​បន្ត​ថា ការរក​ឃើញ​លើក​នេះ​អា​ច​នាំ​ឱ្យ​មាន​ការ​បា​រម្ភ​ខ្លះ​ៗ ប៉ុន្តែ​ថា ក្រុម​ខ្លួន​មិន​ទាន់​អាច​ពន្យល់​បាន​នូវ​ហេតុ​ផល​ដែល​ថ្នាំ​គ្រាប់​វីតា​មីន​ចម្រុះ​បង្កើនម​ហា​និភ័យ នាំ​ឱ្យ​​រលូត​កូននោះ​ទេ ។
ទោះ​ជា​​យ៉ាង​នេះ​ក្តី លោក​ស្ត្រី​សាស្ត្រ​ចារ្យ​​​​ Lu​-​ci​lla Poston ប្រ​ធាន​ផ្នែក​សុខ​ភាព​នៃ​សាកល​វិទ្យា​ល័យ King’s College ប្រ​ទេស​អង់​គ្លេស​បាន​ថ្លែង​ថា ស្ត្រី​ទាំង​ឡាយ​មិន​គួរ​ភ័យ​តក់​ស្លុត​ចំពោះ​លទ្ធផល​នេះ​ទេ ។ លោក​ស្ត្រី​បន្ថែម​ថា ៖«​វា​​​ជា​​រឿង​​ល្អ​​​ដែល​​ទិន្នន័យ​​រក​​ឃើញ​​មិន​​ត្រូវ​​បាន​​ប្រែ​ក្លាយ​​ជា​​ភស្តុ​​តាង​​ប្រ​ឆាំង​​នឹង​​ការ​ប្រើ​ប្រាស់​ថ្នាំ​ជំ​នួយ​សុខ​ភាព​វីតា​មីន M,​B9និងវីតា​មីន​​​ Bc​ ។​ លទ្ធ​ផល​លើក​​នេះ​​​​​ចាំ​​បាច់​​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ ។​ ដូច្នេះ ស្ថិត​ក្នុង​ចន្លោះ​ពេល​ ការ​ប្រើ​ប្រាស់​ថ្នាំ​ជំ​នួយ​សុខ​ភាព​គួរធ្វើ​បន្ត​ទៅ​តាម​វេជ្ជ​បញ្ជា​គ្រូ​ពេទ្យ​ជំ​នាញ​​ »៕