ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការ​រួម​រ័កពិត​ជា​អាចបន្ថយ​ការ​ឈឺ​ចាប់​នានា​បាន​មែន​ទេ ?

10 ឆ្នាំ មុន

វា​ជា​រឿង​ដែល​មនុស្ស​មួយ​ចំ​នួន​ធំ​កម្រ​នឹកគិត​ដល់​​។ ប៉ុន្តែ​​​តាម​អ្នក​ជំនាញ​ថា ការ​រួម​រ័កពិត​ជា​អាច​ជួយ​​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ ឬ​​កាត់​បន្ថយ​ការ​ឈឺ​ចាប់​លើ​រាង​កាយ​បាន​ ។ ​យើង​ធ្លាប់ទទួល​ព័ត៌​មាន​​ និង​ដឹង​ជា​មុន​ ហើយ ​​ថា​ ការរួម​រ័ក​ផ្តល់​អត្ថ​​ប្រយោជន៍​​ច្រើន​​យ៉ាង​​ដល់​សុខ​ភាព​ ក្នុង​នោះ​មានដូចជា​ជួយ​ពង្រឹង​​​​ប្រព័ន្ធ​​​ការ​ពារ​រាង​កាយ​​​ កាត់​បន្ថយ​ភាព​តាន​តឹ​ង​​ក្នុង​​ចិត្ត​ (Stress) ដុត​បំផ្លាញ​​កាឡូរី គ្រប់គ្រង​​​

វា​ជា​រឿង​ដែល​មនុស្ស​មួយ​ចំ​នួន​ធំ​កម្រ​នឹកគិត​ដល់​​។ ប៉ុន្តែ​​​តាម​អ្នក​ជំនាញ​ថា ការ​រួម​រ័កពិត​ជា​អាច​ជួយ​​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ ឬ​​កាត់​បន្ថយ​ការ​ឈឺ​ចាប់​លើ​រាង​កាយ​បាន​ ។ ​យើង​ធ្លាប់ទទួល​ព័ត៌​មាន​​ និង​ដឹង​ជា​មុន​ ហើយ ​​ថា​ ការរួម​រ័ក​ផ្តល់​អត្ថ​​ប្រយោជន៍​​ច្រើន​​យ៉ាង​​ដល់​សុខ​ភាព​ ក្នុង​នោះ​មានដូចជា​ជួយ​ពង្រឹង​​​​ប្រព័ន្ធ​​​ការ​ពារ​រាង​កាយ​​​ កាត់​បន្ថយ​ភាព​តាន​តឹ​ង​​ក្នុង​​ចិត្ត​ (Stress) ដុត​បំផ្លាញ​​កាឡូរី គ្រប់គ្រង​​​បណ្តា​អ័រ​ម៉ូន​​ឱ្យ​​​មាន​របៀប​​​​រៀប​រយ និង​កែ​លម្អ​ផ្លូវ​​ចិត្ត​ជា​ដើម​ ។​ ​នៅ​ពេល​នេះ យើង​សូម​​​​បង្ហាញ​ជូន​​នូវ​អត្ថ​ប្រយោជន៍​​មួយ​ផ្នែក​ទៀត​​របស់​​​ការរួម​រ័ក នោះ​គឺ​​​ប្រសិទ្ធ​ភាព​​បំបាត់​​​ការ​ឈឺ​ចុក​ចាប់៖

១-ការរួម​រ័ក និង​ជំងឺឈឺ​ក្បាល៖
ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​​ដែល​ធ្វើ​ឡើង​​ដោយ​ក្រុម​អ្នក​វិទ្យា​​សាស្ត្រ​​ផ្សេងៗ​​​​គ្នា បាន​​រក​ឃើញ​ថា បុគ្គល​ដែល​មាន​​បញ្ហា​ឈឺ​ក្បាល​​​ខ្លាំង​​​ឃើញ​ថា មានការ​ថយ​ចុះ​ច្រើន​​​ ​ក្រោយ​​ពី​​​​​​ការរួម​​ភេទរួច ។​ មិន​ថា ជា​ជំងឺ​​ឈឺ​ក្បាល​​​ប្រភេទ​​ណាទេ គឺ​ការរួម​រ័ក​​​សុទ្ធ​​តែ​អាច​កាត​់​បន្ថយ​​ ឬ​ធ្វើ​ឱ្យ​​ធូរ​ស្រាល​​​បាន​ទាំង​​អស់ ​។​​ ប្រសិទ្ធ​ភាព​​បែប​នេះ ត្រូវ​​អ្នក​វិទ្យា​សាស្ត្រពន្យល​ថា ​​នៅ​ពេល​​អ្នក​ណា​ម្នាក់​​​ធ្វើ​សកម្ម​ភាព​​​រួម​​ភេទ​ នោះ​រាង​កាយ​នឹង​​បញ្ចេញ​​នូវ​អ័រ​ម៉ូន​​ ​endorphins ដែល​ជា​ឱសថ​​បំបាត់​​ការ​ឈឺ​ចុក​ចាប់​​ពីធម្ម​​ជាតិ​សម្រាប់​​​រាង​កាយ ។​

២-ការ​រួម​រ័ក​ និង​ការ​ឈឺ​ចុក​ចាប់៖
ការ​រួមភេទ​ទៀងទាត់​ ​​ហើយ​តែង​​ឈាន​​ដល់​​ចំណុច​​កំពូល​​​នឹង​ជួយ​បង្កើន​ដល់​​​​តុល្យ​ភាព​​​​​​ប្រឆាំង​​​នឹង​ការ​ឈឺ​​ចាប់​ ។​​ បន្ថែម​​ពីនេះ​​ទៀត​ វា​នឹង​​​ជួយ​កាត់​បន្ថយ​​ការ​ឈឺ​ចាប់​តាម​បណ្តា​សន្លាក់​​ នេះ​​ព្រោះតែ​អំឡុង​ពេល​រួម​ភេទ ​រាង​កាយ​​របស់​មនុស្ស​បាន​បញ្ចេញ​នូវ​បណ្តា​​អ័រ​ម៉ូន​ មាន​​ដូច​ជា Se​roto​n​-​in​ endorphins ​និង​អ័រ​ម៉ូន​​ phenyl ethylamine ដែល​ធ្វើ​​​ឱ្យ​​​ Stress​ ថយ​ចុះ ​​តែ​បង្កើន​​ការ​​​សប្បាយ​​ ។ ទុក្ខ​​​ព្រួយ​​​ទាំង​​អម្បាល​មា៉នរបស់​អ្នក​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ ហើយ​អ្នក​គ្មាន​ពេលគិត​ពី​ការ​ឈឺ​ចាប់​​ ​ក្នុង​​​ពេល​កំពុង​​​សប្បាយ​​នឹង​ការ​រួម​​​ភេទនោះទេ​​ ។​​

៣-ការ​រួម​ភេទ​និង​ការ​ឈឺ​ចាប់​​ពេល​មាន​រដូវ ៖
ការ​ឈឺ​ចាប់​​នៅ​ក្នុង​​​ស្បូន គឺ​បង្ក​ឡើង​​ដោយ​អ័រ​ម៉ូន​​​ឈ្មោះ prostaglandin ។ ដូច្នេះ​​ការ​ទទួល​​ភាព​រីក​រាយ​​ស្រើបស្រាល​ពេលដល់ចំណុច​កំពូល​ គឺ​ជា​មធ្យោ​បាយ​មួយ​​ប្រឆាំង​​នឹង​ការ​​ផ្លាស់​ប្តូរ​អ័រ​ម៉ូន​​នេះ​ ហើយ​កាត់​បន្ថយ​​បាន​នូវ​​ការ​ឈឺ​​ចាប់​​ពេល​មក​រដូវ ៕