ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់កកាយ​ខ្ទេច​ពី​ទំហំ​ចិត្ត​មនុស្ស​ស្រី​ពេល​មាន​សង្សារ​លក្ខណៈ​បើកចំហរ !

4 ឆ្នាំ មុន

បច្ចុប្បន្ន​ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ​សម័យ​ទំនើប​ដែល​ជា​គូសង្សារ​នឹង​គ្នា​ហាក់​មានការ​ខុស​ប្លែក​ជាង​កាលពី​សម័យ​ចាស់​បុរាណ ពោល​យុវវ័យ​មួយ​ចំនួន​ដែល​ជា​គូសង្សារ​មានការ​បើកចំហរ​ពី​ទំនាក់ទំនង​របស់​ពួក​គេ​ច្រើន​ជាង​សម័យ​ចាស់​បុរាណ​ដែល​តែងតែ​ខ្លាច​ពី​ការ​រិះគន់​នានា ដោយ​តែងតែ​មិន​ហ៊ាន​ឱ្យ​នរណា​ដឹង​អំពី​ទំនាក់ទំនង​របស់​ខ្លួន និង​គូស្នេហ៍​នោះ​ទេ ។ ជាក់ស្តែង​បើ​តាម​ការ​យល់​ឃើញ​របស់​ស្រី​ស្អាត​រូប​ស្រស់​កញ្ញា Chea Srey Ry ស្ថិត​ក្នុង​វ័យ​២៥​ឆ្នាំ…

បច្ចុប្បន្ន​ទំនាក់ទំនង​ស្នេហា​របស់​យុវវ័យ​សម័យ​ទំនើប​ដែល​ជា​គូសង្សារ​នឹង​គ្នា​ហាក់​មានការ​ខុស​ប្លែក​ជាង​កាលពី​សម័យ​ចាស់​បុរាណ ពោល​យុវវ័យ​មួយ​ចំនួន​ដែល​ជា​គូសង្សារ​មានការ​បើកចំហរ​ពី​ទំនាក់ទំនង​របស់​ពួក​គេ​ច្រើន​ជាង​សម័យ​ចាស់​បុរាណ​ដែល​តែងតែ​ខ្លាច​ពី​ការ​រិះគន់​នានា ដោយ​តែងតែ​មិន​ហ៊ាន​ឱ្យ​នរណា​ដឹង​អំពី​ទំនាក់ទំនង​របស់​ខ្លួន និង​គូស្នេហ៍​នោះ​ទេ ។

ជាក់ស្តែង​បើ​តាម​ការ​យល់​ឃើញ​របស់​ស្រី​ស្អាត​រូប​ស្រស់​កញ្ញា Chea Srey Ry ស្ថិត​ក្នុង​វ័យ​២៥​ឆ្នាំ បានឱ្យ​ដឹង​អំពី​គូសង្សារ​ដែល​បើកចំហរ​ពី​ទំនាក់ទំនង​របស់​ខ្លួន​ថា ៖ «​សម្រាប់​នាង​ខ្ញុំ​គឺ​ការ​បើកចំហរ​បែប​ហ្នឹង​គឺ​ល្អ​ទាំង​សងខាង ការពារ​គ្នា​មិន​មានរឿង​ត្រូវ​លាក់បាំង សំខាន់​យើង​នឹង​គេ​ប្រាកដ​ថា នឹង​ដើរទៅ​មុខជា​មួយ​គ្នា​មុន​នឹង​បើកចំហរ ។ ត្រូវ​រៀនស្វែង​យល់​ពី​គ្នា​សិន ទាំង​ចំណង់​ចំណូលចិត្ត ចូល​ចិត្ត​អី ស្អប់​អី ប្រាប់​គ្នា​អោយ​អស់ ។ ការ​បើកចំហរ​កាន់តែ​ធ្វើ​ឱ្យ​យើង​មាន​ទំនុកចិត្ត​រៀងខ្លួន ។ បើ​ទើបតែ​ស្គាល់គ្នា​ថ្មី​ៗ​កុំ​ទាន់​បើកចំហរ​ល្អ​ជាង តែបើ​ស្គាល់គ្នា​យូរ​គួរសម​ហើយ​អាច​បាន​» ។

កញ្ញា​បាន​បន្ថែម​ទៀត​ថា ៖ «​ខ្ញុំ​សប្បាយចិត្ត​ពេល​ដែល​សង្សារ​របស់ខ្ញុំ​គាត់​ណែនាំ​ខ្ញុំ​អោយ​បងប្អូន និង​មិត្តភក្តិ​គាត់​ស្គាល់​ដោយ​មិន​លាក់បាំង​ពី​ទំនាក់ទំនង​យើង​ទាំង​ពីរ ។ កាល​ហ្នឹង​ខ្ញុំ​គិត​ថា គាត់​ច្បាស់លាស់​ជាមួយ​ខ្ញុំ បាន​គាត់​ធ្វើ​ចឹ​ង ។ យាយ​រួម​ទៅ​សប្បាយចិត្ត​ហ្មឹ​ង ។ ការ​ដែល​ណែនាំ​អោយ​គ្រួសារ​ស្គាល់ ខាង​ស្រី​គឺ​កាន់តែ​មាន​អារម្មណ៍​កក់ក្តៅ​កាន់តែ​ខ្លាំង ហើយ​ណាមួយ​គ្រួសារ​ទាំង​សងខាង​ក៏​អាច​ឈ្វែ​ង​យល់​ពី​ដៃគូ​របស់​យើង​ដែរ​ថា ម្នាក់​នោះ​សម រឺ​មិន​សម?​» ។

ដោយឡែក​បើ​តាម​ការ​យល់​ឃើញ​របស់​ស្រី​ស្អាត​ភ្នែក​តូច​ស្រ​ដៀង​កូនកាត់​ចិន Lee Kaa យល់​ថា ៖ «​ចា៎​…​បើ​សម្រាប់​ខ្ញុំ​គឺ សប្បាយចិត្ត និង​មាន​ក្តី​សុខ ។ បើ​គេ​ជា​មនុស្ស​ល្អ ជា​សុភាពបុរស​ទៀត គឺ​ខ្ញុំ​នឹង​ខ្លាច​ជា​មនុស្ស​ដែល​មានសំណាង រឹតតែ​សំណាង​បំផុត​នោះ​បើសិនជា​គ្រួសារ​ទាំង​សងខាង​ពេញចិត្ត​អោយ​ទាក់ទង​គ្នា ទៅ​ណា​មក​ណា​មិន​ចាំបាច់​ខ្លាច​មុខ​ខ្លាច​ក្រោយ​តែ​ប៉ុ​ណ្នឹ​ង​ឯង​» ។

ក្នុង​នោះ​ផង​ដែរ​ក៏​មាន​គូសង្សារ​មួយ​ចំនួន​បាន​បើកចំហរ​ពី​ទំនាក់ទំនង​របស់​ពួក​គេ​ឱ្យ​មិត្តភក្តិ ឬ​គ្រួសារ​បានដឹង និង​មាន​មួយ​ចំនួន​ទៀត​បាន​លាក់បាំង​ពី​ទំនាក់ទំនង​របស់​ពួក​គេ​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ