ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​​3ថ្ងៃ​​​នៅក្រុង​​តា​ខ្មៅ​​ម៉ុង​សាយ​​4​​ក្រុម​​មមា​ញឹក​​​បណ្តេញ​​​គ្រោះ​​ចង្រៃ​​

11 ឆ្នាំ មុន

ខេត្ត​​កណ្តាល​​​ ​៖ ​​​រយៈ​ពេល​​​៣​ថ្ងៃ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​​​ចិន​-វៀត​ណាម គិត​​​ពីថ្ងៃ​ទី​៣១ មករា ​ដល់​​ថ្ងៃ​ទី​២ កុម្ភៈ ​នៅ​ក្រុង​តា​ខ្មៅ​​​ គេ​សង្កេត​ឃើញ​មាន​ក្រុម​​ម៉ុង​សាយ​ចេញ​​លោត ​​នៅ​តាម​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ ដែល​មាន​ស្រែ​​ស្រឡាយ​ ​ចិន-វៀត​ណាម ​​និ​ង​តាម​ក្រុម​ហ៊ុន​មួយ​ចំនួន​យ៉ាង​មមា​​ញឹក​​បំផុត ។ ​រហូត​​មក​ដល់​ព្រឹក​​ថ្ងៃ​ទី​២ ​កុម្ភៈ ​គេនៅ​តែ​ឮ​សំឡេង​​​ស្គរ​ម៉ុង​សាយ​ ​​យ៉ាងកង​រំពង ។

ខេត្ត​​កណ្តាល​​​ ​៖ ​​​រយៈ​ពេល​​​៣​ថ្ងៃ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​​​ចិន​-វៀត​ណាម គិត​​​ពីថ្ងៃ​ទី​៣១ មករា ​ដល់​​ថ្ងៃ​ទី​២ កុម្ភៈ ​នៅ​ក្រុង​តា​ខ្មៅ​​​ គេ​សង្កេត​ឃើញ​មាន​ក្រុម​​ម៉ុង​សាយ​ចេញ​​លោត ​​នៅ​តាម​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ ដែល​មាន​ស្រែ​​ស្រឡាយ​ ​ចិន-វៀត​ណាម ​​និ​ង​តាម​ក្រុម​ហ៊ុន​មួយ​ចំនួន​យ៉ាង​មមា​​ញឹក​​បំផុត ។ ​រហូត​​មក​ដល់​ព្រឹក​​ថ្ងៃ​ទី​២ ​កុម្ភៈ ​គេនៅ​តែ​ឮ​សំឡេង​​​ស្គរ​ម៉ុង​សាយ​ ​​យ៉ាងកង​រំពង ។ ​

​មាន​ការ​​កត់​សម្គាល់​ថា ឆ្នាំ​នេះ​​ខុស​ប្លែក​ពី​ឆ្នាំ​​មុន​ៗ​​​បន្តិច ​ព្រោះ​មិន​មាន​​ឮ​ស្នូរ​ផ្ទុះ​​ផាវ​​ទៀត​ឡើយ ​​​នៅ​​តាម​​ទី​ប្រជុំ​ជន​​និង​ផ្ទះ​ប្រជា​ពលរដ្ឋ​​ក៏ដូច​ជា​​នៅតាម​​រោង​​អ្នក​​តា​ចិន​​ ដែល​​មាន​ប្រារព្ធ​​ពិធី​​ទៅ​​តាម​ជំនឿ​​ ។ ​នេះ​ក៏​ដោយ​សារ​​ប្រជា​ពល​រដ្ឋ​បាន​គោរព​​តាម​ការ​​ណែ​នាំ​​​​របស់​អាជ្ញា​ធរ​​ និង​សមត្ថកិច្ច​​​ផង​ដែរ ។ ​លោក​កុក​​ ស្រេង ​សមា​ជិក​សមា​គម​​ចិន​ក្រុង​តា​ខ្មៅ ​និង​ជា​ក្រុមប្រឹក្សា​​សង្កាត់​តា​ខ្មៅ​​ ​បាន​ប្រាប់​ឱ្យ​ដឹង​​ថា ​សមា​គម​​ចិន​​​នៅ​​ក្រុង​តា​ខ្មៅ ​មាន​​ម៉ុ​ង​សាយ​​​៤​ក្រុម​បាន​ចេញ​ទៅ​​​​សម្តែង​​នៅ​តាមផ្ទះ​​ប្រជា​ពលរដ្ឋ​​​ដែល​ជាប់​សែ​ស្រឡាយ​​ចិន​-វៀត​ណាម ​​ក្នុង​ឱកាស​​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ​យ៉ាង​​មមា​ញឹក​​មិន​ដែល​ទំនេរ​ឡើយ​ ទៅតាម​​សំណូម​ពរ​​របស់​ប្រជា​​ជន​​ដែល​មាន​ជំនឿ​​លើ​ការ​​លោត​ម៉ុង​សាយ​​នេះ ។ ​​ឆ្នាំ​នេះ​​ ​ប្រជា​​ជន​ដែល​​​ចូល​រួម​ប្រារព្ធពិធី​បុណ្យ​​ចូល​ឆ្នាំ​​ចិន ​មិន​មាន​​ការ​ថយ​ចុះ​​ឡើយ ​​តែ​មាន​ការ​​កើន​ឡើង​ពី​មួយ​​​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ ។ ​​ការ​លោត​​ម៉ុង​សាយ​​តាម​ផ្ទះ​​ប្រជា​ពល​រដ្ឋ​​​ ​ខាង​សមា​គម​​​​មិន​មាន​​កំណត់​ឡើយ គឺ​​អាស្រ័យ​​លើទឹ​ក​ចិត្ត​​របស់​ប្រជា​ពល​រដ្ឋ​​​ដែល​ចូល​​បច្ច័យ​ដាក់​ក្នុង​អាំង​ប៉ាវ ​។

​​ចំណែក​​​នៅតាម​ក្រុម​ហ៊ុន​​ សហគ្រាសធំ​ៗ​ ដែល​គេ​អញ្ជើញ​​ក្រុម​ម៉ុង​សាយ​​ទៅ​លោត​​ ​ការ​​ជួយ​ឧបត្ថម្ភ​​ ឬ​អាំង​​ប៉ាវ​​សម្រាប់​ក្រុម​ម៉ុង​សាយ​​ជាលុយ​កាក់​គឺច្រើន​​ជាង​តាម​ផ្ទះ​​​ប្រជា​ពលរដ្ឋ​​​​ដែល​​មាន​ចាប​់​ពី​​១០០​ដុល្លារ ​​ទៅ​៣០០​ដុល្លារ​​ ឬ​លើស​ពី​នេះក៏​មាន​​ ហើយ​​ថវិកា​​ដែល​​បាន​​ពី​ការ​​លោត​​ម៉ុង​សាយ​​ ខាង​សមាគម​​យក​​​​មក​​សម្រាប់​ធ្វើ​ការ​​កសាង​សាលា​ចិន ​និង​​ពង្រីក​​សមាគម​បន្ថែម​ទៀត ។ ​លោក​កុក​ ​ស្រេង ​​​​ឱ្យ​ដឹង​ទៀត​ថា ​ម៉ុង​សាយ​​ចេញ​លោត​​មាន​រយៈ​ពេល​១៥​ថ្ងៃ​​ ចាប់​ពី​ថ្ងៃ​ចូល​ឆ្នាំ​ចិន​រហូត​ដល់​ថ្ងៃ​​ហែ​អ្នក​តា​​​ចិន​​ជា​ថ្ងៃ​​ហែ​ធំ​​ ​មាន​ម៉ុង​សាយ​ពីសមាគម​​ចិន​ផ្សេង​ៗ​​មក​​​​​ហែ​រួម​គ្នា​នៅ​ក្រុង​តា​ខ្មៅ​​ ដែល​ជា​​កន្លែង​លោក​តា​​ធំ​​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​​​មាន​​ទីតាំង​នៅ​​​ភូមិ​​តា​​ខ្មៅ សង្កាត់​​តា​ខ្មៅ ​ក្រុង​តាខ្មៅ ​ឈ្មោះ​ថា ​លោក​តា​ប៉ាវ ​​សែ​តៃ​ទី ឬ​ប៉ាវ​សិន​តា​ទី ​ឬ​ភាសា​ខ្មែរ​​ហៅ​​ថា​​លោក​​តា​ធំ ។ ​តាម​ជំនឿ​​ត​ៗ​គ្នា ​តាំង​ពី​​​បុរាណ​​​កាល​មក​ គេ​​ជឿ​ថា ម៉ុង​សាយ​​ដែល​គេ​ធ្វើ​​ជា​​​រូប​​​​សត្វ​តោ និង​នាគ​​ ​ពេល​ទៅ​​លោត​នៅ​ក្នុង​ភូមិ​ណា ​​​ឬ​​​ផ្ទះ​ណា​​មួយគឺ​អាច​បណ្តេញ​​នូវ​ភាព​ឧប​​ទ្រព​​ចង្ក្រៃ​​ទាំង​ឡាយ​​ទាំង​ពួង ​ហើយ​នាំ​មក​នូវ​សេចក្តី​សុខ ​សេច​​ក្តី​ចម្រើន​​ដល់​ក្រុម​​គ្រួសារ ។

​ជំនឿ​នេះ​​មានរឿង​​តំណាល​​ថា​ កាល​​ពី​បុរាណ​​កាល​នៅ​ស្រុក​មួយ​ក្នុង​ប្រទេស​ចិន​ ​មាន​អ្នក​ភូមិ​​កើត​ជំងឺ​​​តម្កាត់​​​​​ និង​មាន​​សត្វ​សាហាវ​​ចេញ​ពី​​ព្រៃ​​មក​យា​យី​ថែម​ទៀត ។ ​ពេល​នោះ​​អ្នក​​ភូមិ​​ក៏​បែក​គំនិត​​គិត​ឃើញ​​ថា សត្វ​ក្នុង​លោក​នេះ​ដែល​មាន​​មហិទ្ធិ​ឫទ្ធិ ​ខ្លាំងជាងគេ​មាន​តែ​​​សត្វ​តោ ​និង​សត្វ​នាគ​​ជា​ដើម ។ ពេល​នោះ​​ប្រជា​ពលរដ្ឋ​ក៏បាន​​​ធ្វើ​ជា​រូប​​សត្វ​នាគ​ ​និង​សត្វ​​តោ ដាក់​នៅ​​ក្នុងភូមិ​និង​តាម​​ផ្ទះ ដើម្បី​​​បន្លាច​​​សត្វ​សាហាវ​​ដែល​តែង​តែ​មក​យា​យី​​នោះ​​​ ហើយ​​ចាប់​​តាំងពី​​​ពេល​​នោះ​មក​សត្វ​សាហាវ​​ក៏​លែង​ហា៊ន​​មក​យា​យី​​អ្នក​ភូមិ​​ ​​ឯ​​​អ្នក​ភូមិ​​ក៏​មាន​សេចក្តី​សុខ តាំង​ពី​ពេល​នោះមកដែរ​​ ។ ​ដោ​យសារ​តែ​មាន​​ជំនឿ​បែប​នេះ​​​ហើយ​​ទើប​ប្រពៃ​ណី​​ទំនៀម​ទ​ម​្លាប់​​​ចិន​​-វៀត​ណាម ​ចង់​ឱ្យ​ម៉ុង​​សាយ ​មក​លោត​​​​នៅ​​ផ្ទះ​របស់​ខ្លួន​​ដើម្បី​​បណ្តេញ​​​ខ្មោច​ព្រាយ​​បិសាច​​ភាព​ឧប​​ទ្រព​​​ចង្រៃ​​ចេញពីផ្ទះ​​និងក្រុម​គ្រួសារ​របស់​​ពួក​​គេ​​គ្រប់​ៗ​គ្នា៕