ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ចំការ​ព្រៃ​ម៉ៃសាក់​ក្នុង​តំបន់​ស្ថានីយ​ដង​ទង់ត្រូវ​គេ​លួច​ដុត​ឆេះ​អស់​ជាង​១០​ហិកតា ខណៈ​ខេត្ត​ត្បូង​ឃ្មុំ​ថ្មី​គ្រោង​បង្កើត​ក្បែរ​នោះ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ដី​ចំការ​ព្រៃ​ម៉ៃ​សាក់​ក្នុង​តំបន់​ស្ថានីយ​ដង​ទង់​ ស្ថិត​នៅ​ភូមិ​និគមលើ ឃុំ​ស្រឡប់ ស្រុក​ត្បូង​ឃ្មុំ ត្រូវ​​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បណ្តាល​ឱ្យ​ឆេះ​សន្ធោ​សន្ធៅ​រាល​ដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​រហូត​ដល់​ទៅ​ជាង​១០​ហិកតា​ កាល​ពី​ល្ងាចថ្ងៃ​ទី​៣០ មករា ២០១៤ តែ​ត្រូវ​បាន​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​សហការ​ជាមួយ​សមត្ថ​កិច្ច​ចុះ​អន្តរាគមន៍​ទប់​ស្កាក់​ទាន់​ពេល​។

ខេត្ត​កំពង់​ចាម​ ៖ ដី​ចំការ​ព្រៃ​ម៉ៃ​សាក់​ក្នុង​តំបន់​ស្ថានីយ​ដង​ទង់​ ស្ថិត​នៅ​ភូមិ​និគមលើ ឃុំ​ស្រឡប់ ស្រុក​ត្បូង​ឃ្មុំ ត្រូវ​​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បណ្តាល​ឱ្យ​ឆេះ​សន្ធោ​សន្ធៅ​រាល​ដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​រហូត​ដល់​ទៅ​ជាង​១០​ហិកតា​ កាល​ពីល្ងាច​ថ្ងៃ​ទី​៣០ មករា ២០១៤ តែ​ត្រូវ​បាន​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​សហការ​ជាមួយ​សមត្ថ​កិច្ច​ចុះ​អន្តរាគមន៍​ទប់​ស្កាក់​ទាន់​ពេល​។

លោក​គឹម ណារ៉ា នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ត្រើយ​ឆ្វេង​បាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២ កុម្ភៈ ២០១៤ នេះ​ថា ស្ថានីយ​ចំការ​ម៉ៃសាក់​ដង​ទង់​មាន​ទំហំ​ទាំង​អស់​៣៥០​ហិកតា​ ក្នុង​នោះ​មាន​ដាំ​កូន​ឈើ​ប្រណីត​ជា​ច្រើន​ប្រភេទ​ដើម្បី​បង្កើត​ជា​គម្រប​បៃ​តង​ក្រោម​ការ​ថែ​ទាំ​របស់​រដ្ឋ​បា​ល​ព្រៃ​ឈើ​។

លោក​បន្តថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣០ មករា ស្រាប់​តែមាន​អគ្គិ​ភ័យ​ឆេះ​​ព្រៃ​រាល​ដាល​ចូល​មក​ដល់​ចំការ​ព្រៃ​ម៉ៃសាក់​ដែល​គួរ​ឱ្យ​ឆ្ងល់​ ដោយ​បាន​ឆេះ​ឡើង​ព្រមៗ​គ្នា​ចំនួន​៣​កន្លែង​ធ្វើ​ឱ្យ​មាន​ផ្សែង​ហុយ​ទ្រលោម​ឡើង​លើអាកាស​។ បន្ទាប់​មក​ក្រុម​មន្ត្រី​ព្រៃ​​រដ្ឋ​បាល​ព្រៃ​ឈើក្រោម​ឱវាទ​បាន​រាយ​ការណ៍​មក​រូប​លោក​ក៏​បាន​ចាត់​ឱ្យ​កម្លាំង​ជា​ច្រើន​នាក់​ រួម​និង​មន្ត្រី​នគរ​បាល​ស្រុក​ត្បូង​ឃ្មុំ​ចុះ​ទៅ​អន្តរាគមន៍​ទាន់​ពេល ។

លោក​លើក​ឡើង​ថា ការ​ឆេះ​ព្រៃ​នេះ​មិន​មែន​សុខៗឆេះ​ទេ អាច​នឹង​មាន​ជន​កំហូច​ណា​លួច​ដុត​​​ ដើម្បី​ពង្រីក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់ខ្លួន​ ស្រប​ពេល​ដែល​មាន​គម្រោង​បង្កើត​ទីតាំង​ខេត្ត​ត្បូង​ឃ្មុំ​ថ្មី​ដាក់​នៅ​ក្បែរ​តំបន់​ស្ថានីយ​ចំការ​ម៉ៃសាក់​ខាង​លើ​។