ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​រថ​យន្ត​២នាក់​ជាប់ចោទ​លួច​បូម​ប្រេង​រថយន្ត​លក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​២នាក់​ជា​អ្នក​បើក​បរ​រថ​យន្ត​ត្រូវ​ម្ចាស់​ក្រុម​ហ៊ុន​ចាប់ខ្លួន​ប្រគល់​ឱ្យប៉ូលិស​នៅ​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ២០១៤ ដោយ​ចោទ​ប្រកាន់​ថាបាន​លួច​បូម​ប្រេង​រថ​យន្ត​លក់​ ​។

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​២នាក់​ជា​អ្នក​បើក​បរ​រថ​យន្ត​ត្រូវ​ម្ចាស់​ក្រុម​ហ៊ុន​ចាប់ខ្លួន​ប្រគល់​ឱ្យប៉ូលិស​នៅ​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ២០១៤ ដោយ​ចោទ​ប្រកាន់​ថាបាន​លួច​បូម​ប្រេង​រថ​យន្ត​លក់​ ​។

យុវ​ជន​ជាប់​ចោទ​ទាំង​២នាក់​ខាងលើ ម្នាក់​ឈ្មោះ​គឹម ធា អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​អំពិលធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម និង​ម្នាក់​ទៀត​ឈ្មោះ​សារ ភក្តី អាយុ​២៤​ឆ្នាំ មាន​ស្រុក​កំណើត​ស្រុកឈូក ខេត្ត​កំពត​។ ទាំង​២នាក់​នេះ​បើក​រថ​យន្ត​ប្រភេទ​យីឌុប​ដឹក​ស្រា​បៀរ​ឱ្យ​ក្រុម​ហ៊ុន​មួយ​មក​ពី​ខេត្ត​ព្រះ​សីហនុ​ចូល​មក​ភ្នំពេញ​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ព្រហ្ម​ទណ្ឌ​ខណ្ឌ​សែន​សុខ​អ្នក​បើក​បរ​រថ​យ​ន្ត​ទាំង​២​នាក់​បាន​បដិសេធ​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​​របស់​ក្រុម​ហ៊ុន​នោះ​ទេ ៕

​​