ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ជាអ្នករត់​តាក់ស៊ីម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លា.ប់​ប្លន់​យក​រថយន្ត​ទៅបាត់​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ​​សពបុរស​ម្នាក់​ត្រូវ​ជន​ដៃ​ដល់សម្លា.ប់ រួច​យក​មក​ប្លុង​ចោល​ក្នុង​ព្រៃ​ចំណុច​ទួល​ត្រពាំង​កូន​ង៉ា ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​គុណ​ភាព ឃុំ​ឆែប​ពីរ ស្រុក​ឆែប ​ត្រូវ​​ប្រជាពលរដ្ឋ​ជា​អ្នក​ដើរ​ព្រៃ​ប្រទះ​ឃើញ រួចរាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ ​កាល​ពី​ថ្ងៃទី​៣១ មករា ២០១៤ ​។

ខេត្ត​ព្រះ​វិហារ​ ៖ ​​សពបុរស​ម្នាក់​ត្រូវ​ជន​ដៃ​ដល់សម្លាប់ រួច​យក​មក​ប្លុង​ចោល​ក្នុង​ព្រៃ​ចំណុច​ទួល​ត្រពាំង​កូន​ង៉ា ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​គុណ​ភាព ឃុំ​ឆែប​ពីរ ស្រុក​ឆែប ​ត្រូវ​​ប្រជាពលរដ្ឋ​ជា​អ្នក​ដើរ​ព្រៃ​ប្រទះ​ឃើញ រួចរាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ ​កាល​ពី​ថ្ងៃទី​៣១ មករា ២០១៤ ​។

ក្រោយ​ពី​​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យរួច ប៉ូលិស​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ជន​រង​គ្រោះ​ត្រូវ​ជន​ដៃ​ដល់​​សម្លាប់ រួច​យក​មក​ប្លុង​ចោល​នៅ​ក្នុង​ព្រៃ​មួយ​សប្តាហ៍​ហើយ​ ព្រោះ​សព​មាន​សភាព​ស្អុយ​រលួយ​ទៅ​ហើយ​។

តាម​ការ​ឱ្យ​ដឹង​ពីក្រុម​គ្រួសារ​សព​បាន​ឱ្យ​ដឹង​ថា ​​ជន​រង​គ្រោះ​​​​ឈ្មោះ​បុយ គី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​រត់​តាក់​ស៊ី រស់​នៅ​ភូមិ​ថ្នល់​បំបែក ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​
ធំ ។ ជន​រង​គ្រោះ​បាន​ចេញ​ពី​ផ្ទះ​តាំង​ពី​ថ្ងៃ​ទី​២៤ មករា ២០១៤ ដោយ​បើក​រថ​យន្ត​ម៉ាក​កាមរី​បាឡែន ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q៣០៥៥ ហើយ​ប្រាប់​ក្រុម​គ្រួសារ​ថា​មាន​គេ​ជួល​រថ​យន្ត​ទៅ​ខេត្ត​សៀមរាប​​ ស្រាប់តែ​បាត់​រហូត​ដល់​ថ្ងៃ​ទី​៣១ មករា ​ក៏​បាន​ដំណឹង​ពី​ប៉ូលិស​ថា ឈ្មោះ​បុយ គី ត្រូវ​គេ​សម្លាប់ រួច​យក​មក​ប្លុង​ចោល​ក្នុង​ព្រៃ​ត្រង់​ចំណុច​ខាង​លើ​ក៏​ប្រញាប់​ប្រញាល់​នាំ​គ្នា​មក​កាន់​កន្លែង​កើតហេតុ​បាន​ឃើញ​សាក​សព​ពិត​ជា​សាច់​ញាតិ​ពិត​ប្រាកដ​មែន​។

ជុំ​វិញ​ករណី​សម្លាប់បុរស​ម្នាក់​ខាងលើ​នេះ​ សមត្ថ​កិច្ច​ស្រុក​ឆែប​បាន​បញ្ជាក់​ថា ជាករណី​ប្លន់​សម្លាប់​ ដែល​បច្ចុប្បន្ន​នេះ​សមត្ថ​កិច្ច​កំពុង​​ស្រាវ​ជ្រាវ​រក​ជន​ដៃ​ដល់​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​៕