ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​រុស្ស៊ី​ផឹក​ស្រាវ៉ុត​កា3​ដប​ក្នុង​មួយ​សប្តាហ៍មាន​អត្រា​ស្លា.ប់​ខ្ពស់​

10 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​៣១​ មករា ២០១៤ បាន​ផ្សាយ​ដោយ​យោង​លើ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ របស់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​មហា​រីក​រុស្ស៊ី​ រួម​ជាមួយ​មហា​វិទ្យា​ល័យ​អុក​ហ្វត​​របស់​អង់​គ្លេស​ និង​ស្ថា​ប័ន​ស្រាវ​ជ្រាវ​មហា​រីក​អន្តរ​ជាតិ​​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ដែល​ប្រមូល​ផ្តុំ​ទិន្ន​ន័យ​ពី​ក្រុម​គំរូ​ ជា​ពល​រដ្ឋ​រុស្ស៊ីចំនួន​១៥១.០០០​នាក់​ ក្នុង​ទី​ក្រុង​ចំនួន​៣​ចន្លោះ​ពី​ឆ្នាំ​១៩៩៩ដល់​ឆ្នាំ​២០០០​

សារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​៣១​ មករា ២០១៤ បាន​ផ្សាយ​ដោយ​យោង​លើ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ របស់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​មហា​រីក​រុស្ស៊ី​ រួម​ជាមួយ​មហា​វិទ្យា​ល័យ​អុក​ហ្វត​​របស់​អង់​គ្លេស​ និង​ស្ថា​ប័ន​ស្រាវ​ជ្រាវ​មហា​រីក​អន្តរ​ជាតិ​​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ដែល​ប្រមូល​ផ្តុំ​ទិន្ន​ន័យ​ពី​ក្រុម​គំរូ​ ជា​ពល​រដ្ឋ​រុស្ស៊ីចំនួន​១៥១.០០០​នាក់​ ក្នុង​ទី​ក្រុង​ចំនួន​៣​ចន្លោះ​ពី​ឆ្នាំ​១៩៩៩ដល់​ឆ្នាំ​២០០០​ ឃើញ​ថា ក្នុង​រយៈ​ពេល​នោះ​មាន​ក្រុម​គំរូ​ចំនួន​៨.០០០​នាក់​ស្លាប់​ ។ ក្នុង​ចំណោម​នោះ​មាន​១​ភាគ​៤​បាន​ស្លាប់​ ខណៈ​ពេល​មាន​អាយុ​តិច​ជាង​៥៥​ឆ្នាំ​ និង​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​គឺ​ប្រហែល​៣៥​% ស្លាប់​ដោយ​ផឹក​ស្រាវ៉ុត​កា​ (Vodka) យ៉ាង​តិច​៣​ដប ឬ​លើស​ពី​កន្លះ​លីត្រ​ក្នុង​មួយ​សប្តាហ៍​ ។

ទោះ​បី​ជា​មិន​បាន​បញ្ជាក់​ពី​ចំនួន​បុរស​ដ៏​ពិត​ប្រា​កដ​ក៏​ដោយ​ ប៉ុន្តែ​តួ​លេខ​ដែល​បង្ហាញ​ចាត់​ទុក​ថា​ខ្ពស់​ នៅ​ពេល​ប្រៀប​ធៀប​នឹង​ប្រទេស​មហា​អំណាច​ដូច​ជា​អង់​គ្លេស​ មាន​បុរស​ស្លាប់​ខណៈ​ពេល​មាន​អាយុ​តិច​ជាង​៥៥​ឆ្នាំ​ ប្រហែល​៧%​ និង​អាមេរិក​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ត្រឹម​តែ​១%​ក្នុង​អំឡុង​ពេល​ដូច​គ្នា​ ៕