ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៀល​អាយុ​វែង​បំផុត​លើ​លោក​ងាប់​ក្នុង​អាយុ​83​ឆ្នាំ​នៅ​អូស្ត្រាលី​

10 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​​​​កាល​ពី​ថ្ងៃ​ទី​៣១ មករា ២០១៤ ផ្សាយ​ថា​ ឧទ្យាន​សត្វ​​ក្នុង​ទី​ក្រុង​អេឌី​ឡេត ​ប្រទេស​អូស្ត្រាលី​ ឱ្យ​ដឹង​ថា​ ​សត្វ​ក្រៀល ​ឈ្មោះ «ហ្គ្រេត​ធ័រ» ​មាន​ប្រភព​ពី​ប្រទេស​ស៊ីលី​ ជា​ម្ចាស់​ឯត​ទគ្គ​កម្ម​​មាន​អាយុ​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​​ បាន​ងាប់​កាល​ពី​ថ្ងៃ​ទី​៣០ មករា ក្នុង​អាយុ​៨៣​ឆ្នាំ ។

​សត្វ​ក្រៀល «ស៊ីល្លី» ជា​មិត្ត​​ជំនិត​របស់ «ហ្គ្រេត​ធ័រ» ដែល​ធ្វើ​ដំណើរ​​ឆ្លង​សមុទ្រ​ទៅ​រស់​នៅ​ឧទ្យាន​សត្វ​​ក្នុង​ទី​ក្រុង​អេឌីឡេត​ដែរ​ តាំង​ពី​ឆ្នាំ​១៩៣៣ នៅ​រស់​រាន​មាន​ជីវិត​ និង​នៅ​មិន​ទាន់​ដឹង​ថា ហ្គ្រេត​ធ័រ ងាប់​ទេ ។ បុគ្គលិក​ឧទ្យាន​សត្វ​កំពុង​ឃ្លាំ​មើល​​យ៉ាង​ដិត​ដល់​ថា​ តើ​ស៊ីល្លី​​មាន​កិរិយា​បែប​ណា​នៅ​ពេល​​ដឹង​​ថា​មិត្ត​​របស់​វា​ងាប់។

​សត្វ​ក្រៀល​​​អាច​មាន​អាយុ​វែង​ច្រើន​ទស​វត្ស​ ប្រសិន​បើ​​គេ​ចិញ្ចឹម​បី​បាច់​បាន​ល្អ​ ប៉ុន្តែ​បើ​រស់​នៅ​តាម​ធម្ម​ជាតិ​​ អាយុ​ជា​មធ្យម​របស់​វា​​​ប្រហែល​២៥​ឆ្នាំ​ប៉ុណ្ណោះ ។

ចំពោះ​សត្វ​ក្រៀល​ឈ្មោះ ហ្គ្រេត​ធ័រ​​ ងាប់​ក្នុង​អាយុ​៨៣​ឆ្នាំ​ ជា​អាយុ​យ៉ាង​វែង​សម្រាប់​សត្វ​ ហើយ​បើ​ប្រៀប​ធៀប​គឺ​ប្រហាក់​ប្រហែល​មនុស្ស​ដែរ ៕