ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​​ជំរុញ​ឱ្យ​ពលរដ្ឋ​មាន​កូន​អប​អរ​ឆ្នាំ​ថ្មី​ឆ្នាំ​មមី​

10 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​៣០ មករា ២០១៤ ផ្សាយ​ថា លោកលី ស៊ាន​ឡុង នាយក​រដ្ឋ​មន្ត្រី​​សិង្ហ​បុរី​ បាន​​ជូន​ពរ​ដល់​ពលរដ្ឋ​​នៅ​ក្នុង​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​​ រួម​ទាំង​​ជំរុញ​ដល់​គូ​ស្វាមី​-ភរិយា​ ដែល​ទើប​រៀប​ការ​ឱ្យ​​ប្រញាប់​យក​បុត្រ​ ដើម្បី​ជំរុញ​អត្រា​កំណើត​នៅ​ក្នុង​ប្រទេស​​ស្រប​នឹង​ឆ្នាំ​ថ្មី ឆ្នាំ​មមី​ ។

លោក​លី ស៊ាន​ឡុង មាន​កូន​៤​នាក់​ ពី​ការ​រៀប​ការ​ចំនួន​២​លើក​ បាន​ទទួល​ស្គាល់​ថា​ រដ្ឋា​ភិបាល​កំពុង​ព្យាយាម​ប្តូរ​គោល​នយោ​បាយ​​ផ្នែក​ប្រជា​សាស្ត្រ​​ ដើម្បី​បង្កើន​​អត្រា​រៀប​ការ​ និង​ការ​មាន​បុត្រ​ ពិសេស​រដ្ឋា​ភិបាល​ប្រកាស​​ផ្តល់​រង្វាន់​ពិសេស​ដល់​ការ​មាន​កូន​ច្រើន​ ជាការ​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ ។

​តាម​តួលេខ​​ស្ថិតិ​​​កាល​ពី​ឆ្នាំ​មុន​បញ្ជាក់​ថា​ ស្ត្រី​សិង្ហ​បុរី​ បាន​ផ្តល់​កំណើត​ដល់​ទារក​​ក្នុង​អត្រា​១,១៩​ក្នុង​ម្នាក់ ដោយ​ថយ​ចុះ​​០,១៩​% កាល​ពី​​ឆ្នាំ​២០១២​​ ប៉ុន្តែ​​បើ​សិន​គណ​នា​តែ​លើ​ស្ត្រី​​ សិង្ហបុរី​ ​ឈាម​ជ័រ​ចិន​​ អត្រា​ការ​ផ្តល់​កំណើត​​មាន​ត្រឹម​តែ​១,០៦​ក្នុង​មនុស្ស​ម្នាក់ ដោយ​ទាប​ជាង​ទិស​ដៅ​របស់​រដ្ឋា​ភិបាល​​ដែល​កំណត់​ត្រឹម​២,១​ចំពោះ​ស្ត្រី​ម្នាក់ ៕