ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ទំនើប​ជប៉ុន​ឈប់លក់​ថ្លើម​ក្ងាន​កិន​ ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​​អ្នក​ការពារ​សិទ្ធិ​​​សត្វ​

10 ឆ្នាំ មុន

AFP ផ្សាយ​ថា​ ហាង​ទំនើប​ Family Mart ក្នុង​ប្រទេស​ជប៉ុន​បាន​លុប​ចោល​គម្រោង​លក់​អាហារ​ដែល​មាន​មុខ​ម្ហូប​ហ្វួ៊ក្រាស​(Foie Gras)​ឬ​ថ្លើម​ក្ងាន​កិន​​ជា​គ្រឿង​ផ្សំ​ ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ពី​សកម្មជន​ការពារ​សិទ្ធិ​សត្វ​ ។​

ហាង​ទំនើប​ Family Mart មាន​គម្រោង​លក់​អាហារ​ថ្ងៃ​ត្រង់​ដែល​ផ្សំ​ពី​សាច់​ និង​ថ្លើម​ក្ងាន​កិន​តម្លៃ​៦៩០​យ៉េន​ ក្នុង​១​ចាន​ ប៉ុន្ដែ​បាន​លុប​ចោល​ក្រោយ​ពី​

AFP ផ្សាយ​ថា​ ហាង​ទំនើប​ Family Mart ក្នុង​ប្រទេស​ជប៉ុន​បាន​លុប​ចោល​គម្រោង​លក់​អាហារ​ដែល​មាន​មុខ​ម្ហូប​ហ្វួ៊ក្រាស​(Foie Gras)​ឬ​ថ្លើម​ក្ងាន​កិន​​ជា​គ្រឿង​ផ្សំ​ ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ពី​សកម្មជន​ការពារ​សិទ្ធិ​សត្វ​ ។​

ហាង​ទំនើប​ Family Mart មាន​គម្រោង​លក់​អាហារ​ថ្ងៃ​ត្រង់​ដែល​ផ្សំ​ពី​សាច់​ និង​ថ្លើម​ក្ងាន​កិន​តម្លៃ​៦៩០​យ៉េន​ ក្នុង​១​ចាន​ ប៉ុន្ដែ​បាន​លុប​ចោល​ក្រោយ​ពី​សកម្មជន​ជាង​២០​រូប​ទាមទារ​កុំ​ឱ្យ​ធ្វើ​ទារុណ​កម្ម​ក្ងាន​យក​ថ្លើម​ចម្អិន​ម្ហូប​ ។​ អ្នក​ការពារ​សិទ្ធិ​របស់​សត្វ​នៅ​ទូទាំង​ពិភព​លោក​ បាន​នាំ​គ្នា​ប្រឆាំង​នឹង​មុខ​ម្ហូប​យក​ថ្លើម​ក្ងាន​កិន​ចម្អិន​ជា​អាហារ​ ដោយ​បាន​អះអាង​ពី​ការ​ធ្វើ​ទារុណ​កម្ម​ដល់​ក្ងាន​ ។​

អ្នក​នាំ​ពាក្យ​ Family Mart បញ្ជាក់​ថា​ «​លោក​យល់​ថា​ ថ្លើម​ក្ងាន​កិន​ជា​អាហារ​សម្រាប់​ទទួល​ទាន​មាន​លក់​នៅ​ទូទាំង​ប្រទេសជប៉ុន​ ប៉ុន្ដែ​ក្រុមហ៊ុន​ចាំ​បាច់​ត្រូវ​លុប​ចោល​ការ​លក់​ក្រោយ​ពី​ទទួល​ការ​យល់​ឃើញ​ពី​អតិថិជន​ក្នុង​ទស្សនៈ​ផ្សេងៗ​ពី​គ្នា​ទៅ​លើ​អាហារ​នេះ​ រួម​ទាំង​យុ​ទ្ធ​សាស្រ្ដ​ការ​ផលិត​ថ្លើម​ក្ងាន​ដែល​មាន​ការ​តវ៉ា​គ្នា​នៅ​ឯ​បរទេស​»​ ។​

ហាង​ទំនើប​នោះ​មាន​សាខា​ប្រហែល​១០.០០០​នៅ​ជប៉ុន​ បាន​រង​ការ​ទាមទារ​ពី​បុគ្គល​ចំនួន​២២​រូប​ចាប់​តាំង​ពី​មាន​ការ​ឃោសនា​ម្ហូប​អាហារ​ដែល​មាន​ថ្លើម​ក្ងាន​កិន​ជា​គ្រឿង​ផ្សំ​ កាល​ពី​ថ្ងៃ​ទី​១០​​ មករា​ ២០១៤​ កន្លង​មក​ ។​ ការ​ទាម​ទារ​ឱ្យ​លុប​ចោល​អាហារ​ថ្លើម​ក្ងាន​កិន​របស់​ហាង​ Family Mart កើត​ឡើង​ក្រោម​បរិយាកាស​ប្រឆាំង​លើ​ការ​នេសាទ​ត្រី​ឡូម៉ា​ ដែល​កើត​នៅ​ទី​ក្រុង​ថៃ​ជី​ ខេត្ដ​វ៉ាកាយ៉ាម៉ា​ ដែលមាន​អ្នក​នេសាទ​ក្នុង​តំបន់​បាន​កៀងហ្វូង​ឡូម៉ា​ ចូល​ទៅ​ឈូង​សមុទ្រ​តូច​មួយ​ ដើម្បី​សម្លាប់​យក​សាច់​ ៕​