ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹក​ប្រាក់​​129ពាន់​លាន​​ដុល្លារ​​ចំណាយ​ខ្ជះខ្ជាយ​​លើ​ការ​អប់​រំ​

10 ឆ្នាំ មុន

អង្គ​កា​រយូ​ណេស្កូ​និយាយ​​កាល​ពី​ថ្ងៃ​​​ទី​​៣០ មករា ​ឆ្នាំ​២០១៤ ថា មួយ​ភាគ​បួន​​នៃកុមារ​​​​១​​ពាន់​លាន​នាក់​នៅ​លើពិភព​លោក​​កំពុង​​ខក​ខាន​មិន​បាន​រៀន​សូត្រ​​ជំនាញ​​មូ​ល​ដ្ឋាន​​ដូច​​ជា ការ​អាន​ និង​ការសរសេរ​ និងជំនាញ​គណិត​វិទ្យា​​នៅ​ក្នុង​វិបត្តិ​ការ​អប់​រំ​​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិ​បាល​​ខាត​បង់​​ទឹក​ប្រាក់​ប្រមាណ​​១២៩​​ពាន់​លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។​

អង្គ​កា​រយូ​ណេស្កូ​និយាយ​​កាល​ពី​ថ្ងៃ​​​ទី​​៣០ មករា ​ឆ្នាំ​២០១៤ ថា  មួយ​ភាគ​បួន​​នៃកុមារ​​​​១​​ពាន់​លាន​នាក់​នៅ​លើពិភព​លោក​​កំពុង​​ខក​ខាន​មិន​បាន​រៀន​សូត្រ​​ជំនាញ​​មូ​ល​ដ្ឋាន​​ដូច​​ជា ការ​អាន​ និង​ការសរសេរ​ និងជំនាញ​គណិត​វិទ្យា​​នៅ​ក្នុង​វិបត្តិ​ការ​អប់​រំ​​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិ​បាល​​ខាត​បង់​​ទឹក​ប្រាក់​ប្រមាណ​​១២៩​​ពាន់​លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។​

ការ​បង្រៀនដែល​មិន​គ្រប់​គ្រាន់​​នៅ​ទូ​ទាំ​ង​ពិភព​លោក​ បាន​បន្សល់​នូវ​​​កេរណែល​​អន​ក្ខ​រ​​ជន​​រីក​រាល​ដាល​​ច្រើន​ជាង​​ការ​គិត​ពី​មុន​ទៅ​​ទៀត​ ។​ យូណេស្កូ​និយាយ​ថា​ មាន​​មនុស្ស​​ម្នាក់​ក្នុង​ចំណោម​​បួន​នាក់​ នៅ​ក្នុង​ប្រទេស​​ក្រី​ក្រ​មិន​អាច​អាន​អក្ស​រ​បាន​ ដោយ​តួលេខ​​កើន​​ដល់​​៤០%​​នៅ​ក្នុង​តំបន់​ពាក់​កណ្តាល​​វា​ល​ខ្សាច់​សា​ហា​រ៉ា​របស់​អាហ្វ្រិក ​។​

អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​​កំណត់​​​ពាក្យ​​ថា​​យុវ​វ័យ​សំដៅ​លើ​មនុស្ស​ដែល​មាន​​អាយុ​ចន្លោះ​ពី​១៥​ទៅ​​២៤​​ឆ្នាំ ​បើ​ទោះ​បី​ជា​​ការ​កំ​ណត់​របស់​​យូណេស្កូ​ប្រែ​ប្រួល​តាម​តំបន់​​ក៏ដោយ ​។​ ​លោក​​ផូលីន​ រ៉ូស​ ​នាយ​ក​​ផ្នែក​អប់​រំ​​របស់​យូ​ណេស្កូ​​និយាយ​ថា​ តើ​អ្វី​ជា​​អត្ថ​ប្រយោជន៍​​នៅ​ក្នុង​ការ​អប់រំ​ប្រសិន​បើ​​ ​ក្មេងៗ​ចេញ​ពី​សាលា​​​ដោយ​មិន​មាន​ជំនាញ​​ដែល​គេ​ត្រូវ​ការ​ ?​

​របាយ​ការណ៍​របស់​​​យូណេស្កូ​បាន​​រក​ឃើញ​ថា​ ​នៅក្នុង១/៣​នៃ​ប្រទេស​ដែល​បាន​ធ្វើ​​ការ​​វិភាគ​​ តិច​ជាង​​​៣/​៤​នៃ​គ្រូប​ង្រៀន​​សាលា​​បឋម​​សិក្សា​ដែល​មាន​ស្រាប់​ត្រូវ​បាន​ហឹ្វក​ហាត់​​​​តាម​​​ស្តង់​​ដា​ជាតិ​ ខណៈ​​ដែល​កូន​សិស្ស​​សា​លា​​បឋម​សិក្សា​​១២០​​លាន​នាក់​ នៅ​ទូទាំង​​ពិភព​លោក​​​បាន​ចូល​សាលា​ខ្លះ​ ហើយ​​ខ្លះ​​ទៀត​មិន​បាន​ចូល​សាលា ​។​​ របាយ​ការណ៍​និយាយ​ថា ​ការ​ខាត​បង់​របស់​កុមារ​​ពី​ការ​​រៀន​​សូត្រ​ថ្នាក់​មូល​ដ្ឋាន ​​គឺ​ស្មើ​នឹង​​១២៩​​ពាន់​លាន​​ដុល្លារ​​ ​ឬ​១០%​នៃ​ការ​ចំណាយ​​លើ​ការ​​អប់​​រំ​បឋម​សិក្សា​ទូទាំង​ពិភព​​លោក ​។​

របាយ​ការណ៍​ដដែល​​​​​ឲ្យ​ដឹង​ទៀត​​ថា​ នៅ​ក្នុង​ប្រទេស​​អភិ​វឌ្ឍន៍​​រួម​មាន​ ​អាល្លឺ​ម៉ង់​ បារាំង​ អង់​គ្លេស​ កុមារ​​អន្តោ​ប្រវេសន៍​​មាន​​ដំណើរ​ការ​​អន់​ថយ​​បំផុត ​ពោល​គឺ​​ស្ថិត​​នៅ​​ពី​ក្រោយ​​បណ្តា​​ប្រទេស​​ជិត​​ខាង​របស់​ខ្លួន​បើ​​និយាយ​ពី​គោល​ដៅរៀន​សូត្រ​អប្ប​បរមា​ ។​​ ចំណែក​​ក្រុម​ជន​ជាតិ​ភាគ​តិច​នៅ​ប្រទេស​​អូស្ត្រាលី ​និង​នូ​វែល​សេឡង់ ​បាន​ប្រឈម​​មុខ​​នឹង​បញ្ហា​ដូច​គ្នា​ដែរ​ ៕