ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​កង់​បុក​មនុស្ស​ស្លា.ប់​នៅ​ក្រុង​តូក្យូតុលាការ​សម្រេច​ឱ្យ​ជាប់​គុក និង​បង់​ប្រាក់​ជាង4សែន​ដុល្លារ​

10 ឆ្នាំ មុន

​BBC ផ្សាយ​ថា​ តុលាការ​ក្រុង​តូក្យូ​ បាន​សម្រេច​​ឱ្យ​បុរស​ម្នាក់​​សង​​ការ​ខូច​ខាត​​៥សែន​ដុល្លារ​​ ដល់​ក្រុម​គ្រួសារ​របស់​​លោក​​យាយ​​ជរា​ម្នាក់​​ ដែល​ត្រូវ​រូប​គេ​ជិះ​កង់​បុក​បណ្តាល​ឱ្យ​ស្លា.ប់​បាត់​បង់​ជីវិត ក្រោយ​ពី​ជន​ល្មើស​បាន​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​២​ឆ្នាំ​ ។

បុរស​​អាយុ​៤៦​ឆ្នាំ​​​នោះ ត្រូវ​តុលាការ​សម្រេច​ឱ្យ​បង់​ប្រាក់​​៤៥៩.០០០​ដុល្លារ​​ពីបទ​ជិះ​កង់​ទៅ​បុក​​លោក​យាយ​ជរា​ម្នាក់​​អាយុ​៧៥​ឆ្នាំ​

​BBC ផ្សាយ​ថា​ តុលាការ​ក្រុង​តូក្យូ​ បាន​សម្រេច​​ឱ្យ​បុរស​ម្នាក់​​សង​​ការ​ខូច​ខាត​​៥សែន​ដុល្លារ​​ ដល់​ក្រុម​គ្រួសារ​របស់​​លោក​​យាយ​​ជរា​ម្នាក់​​ ដែល​ត្រូវ​រូប​គេ​ជិះ​កង់​បុក​បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត ក្រោយ​ពី​ជន​ល្មើស​បាន​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​២​ឆ្នាំ​ ។

បុរស​​អាយុ​៤៦​ឆ្នាំ​​​នោះ ត្រូវ​តុលាការ​សម្រេច​ឱ្យ​បង់​ប្រាក់​​៤៥៩.០០០​ដុល្លារ​​ពីបទ​ជិះ​កង់​ទៅ​បុក​​លោក​យាយ​ជរា​ម្នាក់​​អាយុ​៧៥​ឆ្នាំ​បណ្តាល​ឱ្យ​ស្លាប់​ ។ ​ចៅ​ក្រម​បញ្ជាក់​ថា ចង់​ឱ្យ​រឿង​ក្តី​នេះ​ក្លាយ​ជា​គំរូ​ដល់​អ្នក​ផ្សេង​​ដឹង​ថា កង់​ក៏​អាច​ជា​អាវុធ​សម្លាប់​មនុស្ស​ដែរ ដោយ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ពលរដ្ឋ​ក្នុង​ក្រុង​តូក្យូ​​ជា​ច្រើន​​​​នាក់​ប្រើ​ប្រាស់​ទោចក្រ​យាន​ ។​

ក្យូដូ​ញូវ​ បាន​ផ្សាយ​ថា​ នៅ​ក្នុង​ពេល​​កំពុង​បើក​​សវនា​ការ​ តុលាការ​រក​ឃើញ​ថា នៅ​ពេល​កង​់​ទៅ​បុក​លោក​យាយ​​រ៉េអុី​កូ អាស៊ូម៉ា ខាង​ចុង​ចោទ​ជិះ​កង់​ក្នុង​ល្បឿន​ប្រហែល​ពី​១៥​ទៅ​២៥​គីឡូ​ម៉ែត្រ​​ក្នុង​​មួយ​ម៉ោង​ ជា​ហេតុ​បង្ក​ឱ្យ​គាត់​រង​របួស​ និង​ប៉ះ​ពាល់​ដល់​ក្បាល​​ និង​បាន​ស្លាប់​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​បន្ទាប់​ ។

នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា ចុង​ចោទ​មាន​កំហុស​សម្លាប់​មនុស្ស​ដោយប្រមាថ​ និង​ជាប់​​គុក​រយៈ​ពេល​២​ឆ្នាំ​​ ប៉ុន្តែ​បន្ទាប់​មក​បន្ថែម​​រយៈ​ពេល​៣​ឆ្នាំ​ទៀត ដោយ​តុលាការ​ផ្តល់​ហេតុ​ផល​ថា​ ជន​​ល្មើស​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​លើ​ដង​ផ្លូវ​​នៅ​ពេល​ជួប​ឧប្បត្តិ​ហេតុ​ និង​មិន​មែន​ជា​កំហុស​របស់​​​លោក​យាយ​រង​គ្រោះ​ទេ ។

BBC បញ្ជាក់​ថា​ ជា​ញឹក​ញាប់​បាន​ប្រទះ​ឃើញ​​អ្នក​ជិះ​កង់​ក្នុង​ក្រុង​តូក្យូ​ មិន​ប្រតិ​បត្តិ​តាម​ច្បាប់​ចរា​ចរណ៍​ទាំង​ការ​ល្មើស​ភ្លើង​ស្តុប​ ជិះ​កង់​ជ្រៀត​ជ្រែក​នៅ​ក្នុង​ហ្វូង​មនុស្ស​ ឬ​មាន​ពេល​​ខ្លះ​ជិះ​កង់​បណ្តើរ​​ បញ្ជូន​​ទិន្នន័យ​​តាម​ទូរ​ស័ព្ទ​​  បណ្តើរ ៕​