ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នៅ​លីវ​មានឱកាស​សន្សំ​លុយ​ច្រើន

4 ឆ្នាំ មុន

ការ​នៅ​លីវ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ផ្តល់​សេរីភាព និង​ឱកាស​ក្នុង​ការ​ផ្តោត​ស្មារតី​លើ​ការងារ ឬ​លើ​ខ្លួន​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​នៅ​លីវ​ក៏​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ​បាន​ច្រើន​ដែរ ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ ៖ ១. អ្ម​ក​មាន​ពេល​រក​ប្រាក់​ចំណូល​បន្ថែម…

ការ​នៅ​លីវ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ផ្តល់​សេរីភាព និង​ឱកាស​ក្នុង​ការ​ផ្តោត​ស្មារតី​លើ​ការងារ ឬ​លើ​ខ្លួន​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​នៅ​លីវ​ក៏​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ​បាន​ច្រើន​ដែរ ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ ៖

១. អ្ម​ក​មាន​ពេល​រក​ប្រាក់​ចំណូល​បន្ថែម
ស្នេហា​តម្រូវ​ឲ្យ​មនុស្ស​ប្រើ​ពេលវេលា និង​កម្លាំង​ច្រើន ដើម្បី​មើលថែ និង​ការពារ​វា​ជា​ប្រចាំ ដែល​មាន​ន័យ​ថា អ្នក​ត្រូវ​លះបង់​ពេលទំនេរ​របស់​អ្នក​សម្រាប់​ដៃគូ​អ្នក​ដូច​ជា កំដរគេ​ទទួលទាន​អាហារ ឬ​ដើរ​លេង​ជាមួយនឹង​ក្រុម​គ្រួសារ​គេ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ជាដើម ។

ផ្ទុយ​មក​វិញ អ្នក​ដែល​នៅ​លីវ​មាន​សេរីភាព​ក្នុង​ការ​សម្រេចចិត្ត​ថា ពួក​គេ​ចង់​ចំណាយពេល​ទំនេរ​របស់​ពួក​គេ​ដោយ​មិន​មាន​សម្ពាធ​ច្រើន​ដូច​ជា ការ​រក​ប្រាក់​ចំណូល​បន្ថែម​ជាដើម ។ អ្នកមាន​ពេល​ក្នុង​ការ​ធ្វើការ​ថែម​ម៉ោង ឬ​រក​ប្រភព​ចំណូល​ផ្សេង​ទៀត ដើម្បី​សម្រេច​គោលដៅ របស់​អ្នក​បាន​កាន់តែ​ឆាប់ ។

២. អ្នកមាន​លុយ​ទុក​វិនិយោគ
ពេល​ដែល​អ្នក​នៅ​លីវ​អ្នក​មិន​ចាំបាច់​ត្រូវ​ព្រួយបារម្ភ​ច្រើន​ពី​មនុស្ស​ម្នាក់​ទៀត​ឡើយ ។ មាន​ន័យ​ថា អ្នក​មិន​ចាំបាច់​ត្រូវ​ទិញ​អំណោយ​ឲ្យ​គ្នា ឬ​ចាយវាយ​ថវិកា ដើម្បី​ចំណាយ​ពេលវេលា​ជាមួយ​គ្នា​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកមាន​សេរីភាព​ក្នុង​ការ​ចាយវាយ​សន្សំ​លុយ និង​វិនិយោគ​ដែល​ជា​ចំណុច​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​អ្នក​អាច​បង្កើន​ប្រាក់​ចំណូល​បាន ។

៣. អ្នក​មិន​មាន​សម្ពាធ​ក្នុង​ការ​ទុក​លុយរៀប​ការ
ការ​រៀប​អាពាហ៍ពិពាហ៍ គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​គម្រោង​របស់​គូស្នេហ៍​ជា​ច្រើន​រូប ហើយ​វា​ក៏​ជា​សម្ពាធ​ធំ​មួយ​ដែរ ជា​ពិសេស​ប្រសិនបើ​ពួក​គេ​មិន​ចង់​ពឹងផ្អែក​លើ​ឪពុក​ម្តាយ ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ចំណាយ​លើ​ការ​រៀប​អាពាហ៍ពិពាហ៍ គឺ​មិន​ទាប​ឡើយ ។

ប្រសិនបើ​អ្នក​នៅ​លីវ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ក្នុង​ការ​ទុក​លុយ​សម្រាប់​អាពាហ៍ពិពាហ៍​ទេ ។ ផ្ទុយ​មក​វិញ អ្នក​អាច​យក​លុយ​ទាំងនោះ​ទៅ​វិនិយោគ ឬ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ឬ​យក​មក​អភិវឌ្ឍន៍​ជំនាញ និង​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​ជាដើម ។

៤. ការ​ចំណាយ​តិច
ទោះជា​មនុស្ស​ចូល​ចិត្ត​និយាយ​ថា លុយ​មិន​សំខាន់​ក្នុង​ស្នេហា​ពិតមែន​ក្តី លុយ​នៅ​តែ​ជា​កត្តាចាំបាច់​មួយ ប្រសិនបើ​អ្នក​ចង់​ថែរក្សា​ទំនាក់ទំនង​របស់​អ្នក​ឲ្យ​កាន់តែ​រឹង​មាំ ។ ក្រៅពី​ការ​ចំណាយ​លើ​ថ្លៃ​អាហារ ឬ​ថ្លៃ​មើល​កុន​នៅ​ចុង​ស​ប្តា​ហ៍​ហើយ អ្នក​នៅ​លីវ​ថែម​ទាំង​អាច​ជៀសវាង​ការ​ចាយវាយ​លុយ​នៅ​ថ្ងៃ​បុណ្យ​ពិសេស​ៗ​ដូច​ជា បុណ្យ​នៃ​ក្តី​ស្រលាញ់ ឬ​បុណ្យចូលឆ្នាំ​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ