ពេល​ចង់​ប្តូរ​ទៅ​រស់នៅ​ផ្ទះ​ធំ​ជាង​មុន អ្នក​ត្រូ​ច​គិត​រឿង​ទាំងនេះ


មនុស្ស​ជា​ច្រើន​ប្រហែលជា​មាន​ក្តី​សុបិន​រស់នៅ​ក្នុងផ្ទះ​វីឡា​ស្កឹមស្កៃ​នៅ​ជាយក្រុង និង​មាន​រថយន្ត​ទំនើប​ៗ​បើកបរ ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង​មិន​តែងតែ​ដូច​ការ ស្រ​ម៉ៃ​ទាំងស្រុង​ទេ ។ សម្រាប់​អ្នក​ដែល​កំពុង​ចង់​ប្តូរ​ទៅ​រស់នៅ​ផ្ទះ​ធំ​ជាង​មុន អ្នក​គួរតែ​ទុក​ពេល ដើម្បី​ពិចារណា​លើ​ចំណុច​ខាងក្រោម​នេះ​ជា​មុន​សិន ៖

១. តើ​អ្នកមាន​សមត្ថភាព​ទិញ​វា​ទេ ?

ផ្ទះ​ដែល​ធំ​ជាង​មុន​ក៏​មាន​តម្លៃ​ខ្ពស់​ជាង​មុន​ដែរ ហើយ​វា​មិនមែន​ជា​ថ្លៃ​តែ​មួយ​ដែល​អ្នក​គិតដល់​ទេ ។ ផ្ទះ​ធំ​ជាង​មុន មាន​ន័យ​ថា អ្នក​ត្រូវ​ចំណាយ​ច្រើន​ជាង​មុន​លើ​ថ្លៃ​ទឹក និង​ភ្លើង ហើយ​ប្រសិនបើ​ផ្ទះ​ដែល​អ្នក​ចង់​ទិញ​មាន​សួនច្បារ​ទៀត​នោះ អ្នក​ប្រហែលជា​ត្រូវ​ជួល​អ្នក​មើលថែ​វា​ទៀត​ផង ។

មុន​ពេល​សម្រេចចិត្ត​ទិញ​ផ្ទះ​ធំ​ជាង​មុន ចូរ​ពិចារណា​លើ​ការ​ចំណាយ​បន្ថែម ដែល​អ្នក​នឹង​ជួប​ប្រទះ​ជា​មុន​សិន រួច​បង្កើត​តារាង​ចំណាយ និង​ចំណូល​ថ្មី​មួយ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ពិតជា​មាន​សមត្ថភាព​ក្នុង​ការ​រ៉ាប់រង​សម្ពាធ​នេះ ឬទេ ។

២. តើ​អ្នក​ត្រូវការ​ផ្ទះ​ធំ​ទេ ?

អ្នក​ប្រហែលជា​កំពុង​តែ​រស់នៅ​ក្នុងផ្ទះ​តូច​ចង្អៀត ប៉ុន្តែ​បើ​អ្នកទិញ​ផ្ទះ​ធំ​ជាង​មុន តើ​អ្នក​នឹង​ប្រើ​គ្រប់​បន្ទប់​ទេ ? បើ​អ្នកទិញ​ផ្ទះ​ដែល​មាន​សួន តើ​អ្នក​នឹង​ប្រើ​ទីធ្លា​ដែល​នៅ​ទំនេរ​ទេ ? សាក​ល្បងមើល​សមាជិកគ្រួសារ​របស់​អ្នក និង​ជីវភាព​រស់នៅ​សព្វថ្ងៃ និង​មើល​ថា តើ​អ្នក​ពិតជា​ត្រូវការ​ផ្ទះ​ធំ​ជាង​មុន​ពិតមែន​ទេ ឬ​គ្រាន់តែ​ត្រូវការ​បន្ទប់​មួយ​ពីរ​បន្ថែម​ប៉ុណ្ណោះ ?

៣. តើ​អ្នក​ត្រូវ​លះបង់​អ្វីខ្លះ?

ផ្ទះ​ធំ​ៗ​ភាគច្រើន​មិន​មាន​ច្រើន​ទេ ក្នុង​ទីប្រជុំជន លុះត្រាតែ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ទិញ​ផ្ទះ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ។ ផ្ទះ​វីឡា​ធំ​ៗ​ភាគច្រើន​ត្រូវ​បាន​សាងសង់​នៅ​ជាយក្រុង​ដែល​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្ងាយ​មក​រៀន ឬ​ធ្វើការ​ក្នុង​ក្រុង​វិញ ។ អ្នក​ប្រហែលជា​ត្រូវ​ប្តូរ​មក​រស់នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ដទៃ ហើយ​ថ្លៃ​សាំង​របស់​អ្នក​ក៏​នឹង​កើនឡើង​ខ្លាំង​ដែរ ។

តើ​អ្នក​គិត​ថា ការ​លះបង់​របស់​អ្នក​សម​នឹង​ផ្ទះ​ធំ​ជាង​មុន​នេះ​ទេ ? ឬ​ជីវិត​របស់​អ្នក​អាច​នឹង​លំបាក​ជាង​មុន​ពេល​ដែល​ប្តូរ​ផ្ទះ​ហើយ ? កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ