ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាសាបរទេស ២ គួរ​ឲ្យ​កូន​រៀន​ពី​តូច​ៗ បើ​​ចង់​ឲ្យ​ក្មេង​មាន​អនាគត​មិន​ចាញ់​គេ

4 ឆ្នាំ មុន
  • ភ្នំពេញ

បើ​និយាយ​រឿង​រៀន​ភាសា អ្នក​ណា​ក៏​គិត​ថា អង់គ្លេស​ជា​ជម្រើស​ទី​មួយ​ដែរ ព្រោះ​ភាសា​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​ទំនាក់​ទំនងជា​សាកល និង​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ផ្សេង​ៗ​។ ក្រៅពី​ភាសា​កំណើត និង​ភាសា​អន្តរជាតិ​មួយ​នេះ ក្មេង​ៗ​គួរ​ចេះ​ភាសា​ផ្សេង​មួយទៀត ដែល​ស្រប​តាម​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ជាក់ស្ដែង និង​នា​ពេល​អនាគត​។…

បើ​និយាយ​រឿង​រៀន​ភាសា អ្នក​ណា​ក៏​គិត​ថា អង់គ្លេស​ជា​ជម្រើស​ទី​មួយ​ដែរ ព្រោះ​ភាសា​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​ទំនាក់​ទំនងជា​សាកល និង​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ផ្សេង​ៗ​។ ក្រៅពី​ភាសា​កំណើត និង​ភាសា​អន្តរជាតិ​មួយ​នេះ ក្មេង​ៗ​គួរ​ចេះ​ភាសា​ផ្សេង​មួយទៀត ដែល​ស្រប​តាម​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ជាក់ស្ដែង និង​នា​ពេល​អនាគត​។

ការ​ពិត​មិន​អាច​ប្រកែក​បាន​នោះ គឺ ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ពិភពលោក ខណៈ​ចិន ជា​អ្នក​វិនិយោគ​លំដាប់​ទី​១ នៅ​កម្ពុជា គិត​តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​។ ភាសា​ចិន ត្រូវ​គេ​ប្រើប្រាស់​ច្រើន​ឡើង​ៗ​នៅ​ក្នុង​ការងារ​ជំនួញ​។ ដូច្នេះ អ្នក​គួរ​គិតគូរ​ឲ្យ​កូន​រៀន​ភាសា​នេះ ជា​ភាសាបរទេស​ទី​២ ដើម្បី​ឲ្យ​ពួក​គេ​មានឱកាស​ការងារ​កាន់តែ​ល្អ​នា​ពេល​អនាគត​។

និយាយ​ពី​ការ​រៀន​ភាសាបរទេស​វិញ វា​ពិតជា​សំខាន់ បើ​បាន​រៀន​កាន់តែ​ឆាប់​កាលណា រឹតតែ​ល្អ​កាល​ហ្នឹង ព្រោះ​ដើម្បី​ឲ្យ​អណ្ដាត និង​មាត់​ទន់ ងាយស្រួល​បញ្ចេញ​ខ្យល់​សំឡេង​បាន​ត្រឹមត្រូវ​។ ចំពោះ​ភាសា​ចិន អ្នករៀន​ត្រូវ​ប្រឹងប្រែង​ចាំ​ពាក្យ​ដោយ​ការ​ទន្ទេញ ព្រោះ​ភាសា​នេះ​មាន​ពាក្យ និង​អក្សរ​ច្រើន​។

អ្នកស្រី លី​ន​ដា បុគ្គលិក​ធ្វើការ​ក្រុមហ៊ុន​ឯកជន និង​ជា​អ្នក​ម្ដាយកូន​តូច​ៗ ៣ នាក់ និយាយ​ថា​៖ «​ការ​វិនិយោគ​របស់​ចិន​ឥឡូវ កើនឡើង​ខ្លាំង​… ចេះ​ភាសា​ចិន ល្អ​សម្រាប់​ក្មេង​ៗ ទើប​ខ្ញុំ​ខំ​ស្វះស្វែង​ឲ្យ​កូន​រៀន ទោះ​អត់​មាន​ជាប់សែស្រឡាយ​ចិន​អី​និង​គេ​ក៏​ដោយ​»​។

អ្នកស្រី​បន្ត​ថា ការ​ឲ្យ​កូន​រៀន​ច្រើន​ភាសា វា​ពិបាក​បន្តិច ព្រោះ​ត្រូវ​ចំណាយ​លុយ និង​ពេលវេលា​ច្រើន​សម្រាប់​ដឹក​ជញ្ជូន​ពួក​គេ​ពីសា​លា​មួយ ទៅ​សាលា​មួយ​។ ពេល​ខ្លះ​ក្មេង​ៗ​នាំ​គ្នា​កិកកុក​មិន​ចង់​រៀន ព្រោះ​ពួក​គេ​ហត់នឿយ​នឹង​រៀន​ច្រើន​វេន ច្រើន​សាលា​។

ដំណោះស្រាយ​ទៅ​លើ​បញ្ហា​នេះ គឺ​អ្នក​គួរ​រក​សាលា​ណា​ដែល​អាច​ឲ្យ​កូន​ៗ​រៀន​ភាសា​អន្តរជាតិ​ម្ដង បាន​ទាំង​ចិន និង​អង់គ្លេស ក្នុង​តម្លៃ​សមរម្យ និង​មាន​ទីតាំង​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​។

អ្នកគ្រូ Swe Swe Aung នាយិកា​រង​សាលា​អន្តរជាតិ AppleTree បាន​ឲ្យ​ដឹង​ថា ដោយ​ផ្អែក​តាម​ស្ថានភាព​សេដ្ឋកិច្ច​សង្គម សាលា​បាន​ដាក់​កម្មវិធី​បង្រៀន​ភាសាបរទេស ២ (​ចិន​-​អង់គ្លេស​) បន្ទាប់​ពី​ភាសាជាតិ ពោល​គឺ​រៀន ៣ ភាសា​ក្នុង​ពេល​តែ​មួយ​។

AppleTree International School ជា​សាលា​ដែល​ផ្ដល់​តម្លៃ​សិក្សា​សមរម្យ​ស្រប​តាម​ស្តង់ដា​ជីវភាព​ប្រជាជន​កម្ពុជា ដែល​មាន​បញ្ចូល​កម្មវិធី​ផ្សេង​ៗ ដូច​ជា 7 Habits បង្រៀន​ឲ្យ​សិស្ស​មាន​ជំនាញ​អភិវឌ្ឍ​ខ្លួន និង​មាន​ភាព​ជា​អ្នកដឹកនាំ​, Project Based Learning ធ្វើ​ឲ្យ​ក្មេង​មាន​ជំនាញ​ស្រាវជ្រាវ ដោះស្រាយ​បញ្ហា និង​ធ្វើ​ការងារ​ជា​ក្រុម​, Financial Literacy បង្រៀន​ឲ្យ​ក្មេង​ៗ​ចេះ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​តាំងពី​តូច​, កម្មវិធី​អនុវត្តន៍​បែប​វិទ្យាសាស្ត្រ (STEM Program ) បណ្តុះ​ច​ម្ង​ល់ និង​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​គិត​បាន​ស៊ីជម្រៅ​។

ចុះ​ឈ្មោះ​ក្នុង​ខែកក្កដា​នេះ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ ១០% លើ​ការ​សិក្សា​និង​៥០%​លើ​ការ​ចុះ​ឈ្មោះ សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ​។ ក្រៅពី​នេះ សម្រាប់​ថ្នាក់​ទី​៤​ដល់​ថ្នាក់​ទី​៨ សាលា​ក៏​មានការ​បញ្ចុះតម្លៃ​ពិសេស​ជូន​២០%​ផង​ដែរ​។ ព័ត៌មាន​លម្អិត សូម​ទាក់ទង ៖

•​ ​លេខ​ទូរស័ព្ទ 095 234 168 / 092 888 941
•​ ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Appletree International School
•​ ​វេ​ប​សាយ www.appletree.education
•​ ​សាកសួរ​ព័ត៌មាន​នៅ​សាលា​ផ្ទាល់ នៅ​ផ្លូវ ២៧១ ទល់មុខ​មន្ទីរពេទ្យ​លោកសង្ឃ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ