ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​ខ្លាំង​មែន​…​ចន្លោះ​កន្លះ​ម៉ោង​គាស់់​ផ្ទះ​​២ ប្រមូល​អស់ទ្រព្យ​រលីង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជន​មិន​ស្គាល់​មុខ​បាន​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​កន្លែង​ក្បែរ​គ្នា រួច​ចូល​លួច​លុយ​និង​គ្រឿង​អ​លង្កា​រ​អស់​គ្មាន​សល់ ដែល​គេ​សង្ស័យ​អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៧​ និង​៣០​នាទី​ទៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា នៅ​ក្នុងភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោងឫស្សី…

ខេត្តបាត់ដំបង​ ៖ ជន​មិន​ស្គាល់​មុខ​បាន​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​កន្លែង​ក្បែរ​គ្នា រួច​ចូល​លួច​លុយ​និង​គ្រឿង​អ​លង្កា​រ​អស់​គ្មាន​សល់ ដែល​គេ​សង្ស័យ​អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៧​ និង​៣០​នាទី​ទៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា នៅ​ក្នុងភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោងឫស្សី ខណ​:​ដែល​ម្ចាស់ផ្ទះ​ចេញ​ទៅ​លក់ដូរ​នៅ​ផ្សារ​ផុត​បន្តិច​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​របស់​សមត្ថកិច្ច​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-ឈ្មោះ​ណុ​ប គឹ​ម​សេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានមុខ​របរ​លក់​មាន់ និង​ជន​រង​គ្រោះ​ទី​២-ឈ្មោះ​ម៉ុ​ច ម៉ា​ប់ ភេទ​ស្រី​ អាយុ​៧៦​ឆ្នាំ មាន​មុខរបរ​លក់ដូរ​នៅ​ផ្សារ​មោង​ប្ញ​ស្សី និង​ត្រូវជា​ម្ដាយ​ជន​រង​គ្រោះ​ទី​១ ដែល​រស់នៅ​ផ្ទះ​ក្បែរ​គ្នា​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បាន​និយាយ​ថា ជនសង្ស័យ​អាច​មាន​បក្ស​ពួក​យ៉ាងតិច​២​នាក់ ហើយ​ហាក់​បាន​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា ក្រោយ​ពេល​ម្ចាស់ផ្ទះ​ទាំង​២​បិទទ្វារ រួច​នាំ​គ្នា​ចេញ​ទៅ​លក់ដូរ​នៅ​ផ្សារ​ផុត​បន្តិច​។ ប៉ុន្តែ​ក្រោយ​ពី​ជន​រង​គ្រោះ​ទៅ​ដល់​ផ្សារ​មួយ​ភ្លេ​ត​ត្រឡប់​មក​វិញ​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ដោយសារ​ឃើញ​ស្នាម​ចោរ​គាស់​ផ្ទះ​និង​បាត់​ទ្រព្យសម្បត្តិ​។

ជាមួយ​គ្នា​នេះ បើ​តាម​របាយ​ការ​ណ៏​បឋម​ដែល​ជន​រង​គ្រោះ​ម្ដាយ​និង​កូន​បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច គឺ​ជន​រង​គ្រោះ​ណុ​ប គឹ​ម​សេង បាន​បាត់បង់​ទ្រព្យសម្បត្តិ​រួម​មាន ប្រាក់​ខ្មែរ​ចំនួន​១១​លាន​រៀល​, ប្រាក់​ថៃ​ចំនួន​១​ម៉ឺន​បាត និង គ្រឿង​អ​ល័​ង្កា​រ​មាន ខ្សែ​ក​មាស​ចំនួន​១​ដំឡឹង​, ក្រ​វឹល​មាស​ចំនួន​១​ជី​, ខ្សែដៃ​មាស​ចំនួន​៥​ជី និង​កងដៃ​ប្លា​ទី​ន​ចំនួន​១​ជី​។ ដោយឡែក ​ជន​រង​គ្រោះ​ឈ្មោះ​ម៉ុ​ច ម៉ា​ប់ បាន​បាត់បង់​ប្រាក់​ខ្មែរ​ចំនួន​២​លាន​រៀល​, ខ្សែ​ក​មាស​១​ខ្សែ មាន​ទម្ងន់​១,៥​តម្លឹង និង ខ្សែដៃ​មាស​១​ខ្សែ​ទម្ងន់​១,៥​តម្លឹង​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​នូវ​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ជាក់លាក់​អំពី​សកម្មភាព​គាស់​ទម្លុះទម្លាយ​នៅ​ឡើយ​ទេ តែបើ​តាម​ការ​ពិនិត្យ​និង​ការ​បង្ហាញ​ពី​ម្ចាស់ផ្ទះ គឺ​ក្រុម​ជនល្មើស​បាន​គាស់ទម្លុះក្តារ​បាត​ផ្ទះ រួច​ឡើង​ទៅ​ខាងលើ​រើកកាយ​ទូរ​លួច​ទ្រព្យសម្បត្តិ​តែ​ម្ដង​ ។

សមត្ថកិច្ច​និយាយ​ដែរ​ថា បើ​តាម​ពេលវេលា​នៃ​ការ​ធ្វើ​សកម្មភាព​របស់​ក្រុម​ជនល្មើស​នេះ​គឺ​បាន​ធ្វើ​ព្រម​ៗ​នៅផ្ទះ​ទាំង​២​ក្នុង​រយ​:​ពេល​ខ្លី​។ ពួក​ចោរ​ទំនងជា​បាន​តាម​ឃ្លាំមើល​សកម្មភាព​ចេញចូល​របស់​ជន​រង​គ្រោះជា​ប្រចាំ ទើប​ពេល​ម្ចាស់ផ្ទះ​បិត​ទ្វារ​ចេញ​ផុត​បន្តិច​ពួក​គេ​ធ្វើ​សកម្មភាព​ភ្លាម​ៗ​តែ​ម្ដង​។

ទោះ​យ៉ាងណា​សមត្ថកិច្ច​ហាក់​មិន​បាន​និយាយ​អំពី​ការ​កំណត់​មុខសញ្ញា​ក្រុម​ចោរ​ដៃ​ឆើត​ទាំងនេះ​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ហ៊ាន​ប៉ាន់​ប្រមាណ​ពី​ចំនួន​ជន​លក​មើ​ស​នៅឡើយ​ដែរ ដោយ​គ្រាន់តែ​វាយតំលៃ​ជាបឋម​ថា ក្រុម​ចោរ​អាច​មាន​បក្សពួក​យ៉ាងតិច​ចំនួន​២​នាក់ ​។ ពេល​នេះ ​មន្ត្រី​ជំនាញ​បាន​ត្រិ​ម​តែ​ទ​ទូល​ចម្លើយ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ម្ដាយ​និង​កូន​តែ​ប៉ុណ្ណោះ រីឯ​មុខសញ្ញា​ជនសង្ស័យ​ហាក់ដូច​គ្មាន​តម្រុយ​បន្តិច​ឡើយ តែ​យ៉ាង​មន្ត្រី​ជំនាញ​កំពុង​ដុតដៃដុតជើង​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ហើយ​៕ ​(សម្រួលដោយ៖​ ស្រីណា​)

អត្ថបទសរសេរ ដោយ