ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi និង​មិត្ត​រួម​ក្រុម​ត្រូវ​យក​ឡាន​ទៅ​សង Audi វិញ​ទាំងអស់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ទំនាក់ទំនង​ឧបត្ថម្ភ​រវាង​ក្លិប​បាល់ទាត់​អ្នកមាន​បុណ្យ Barcelona និង​ក្រុមហ៊ុន​រថយន្ត​អា​ល្លឺ​ម៉​ង់ Audi ត្រូវ​បាន​បញ្ចប់​នៅ​ពេល​នេះ​ដែល​តម្រូវ​ឱ្យ​កីឡាករ​ទាំងអស់​យក​រថយន្ត​ប្រគល់​ទៅ​ក្រុមហ៊ុន​វិញ​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍​ខាង​មុខ​នេះ ។…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ទំនាក់ទំនង​ឧបត្ថម្ភ​រវាង​ក្លិប​បាល់ទាត់​អ្នកមាន​បុណ្យ Barcelona និង​ក្រុមហ៊ុន​រថយន្ត​អា​ល្លឺ​ម៉​ង់ Audi ត្រូវ​បាន​បញ្ចប់​នៅ​ពេល​នេះ​ដែល​តម្រូវ​ឱ្យ​កីឡាករ​ទាំងអស់​យក​រថយន្ត​ប្រគល់​ទៅ​ក្រុមហ៊ុន​វិញ​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍​ខាង​មុខ​នេះ ។

ជា​ច្រើន​ឆ្នាំ​កន្លង​មក​កីឡាករ​ទាំងអស់​នៅ Barcelona អាច​ជ្រើសរើស​យក​រថយន្ត Audi មក​ជិះ​លេង​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​តារាង​ដោយ​មិន​ចាំបាច់​ទិញ ។ កីឡាករ​កាន់តែ​ល្បី​នឹង​អាច​មាន​សិទ្ធិ​រើស​យក​រថយន្ត​កាន់តែ​ថ្លៃ ។ តែ​នៅ​ពេល​នេះ​ពួក​គេ​ត្រូវ​យក​រថយន្ត​ដែល​ពួក​គេ​យក​ពី Audi ទៅ​សង Audi វិញ ព្រោះតែ​ការ​ឧបត្ថម្ភ​ត្រូវ​បាន​ចប់ ។

កាលពី​រដូវ​កាល​មុន Messi បាន​ជ្រើសរើស​យក​រថយន្ត Audi RS6 Avant ដែល​មាន​តម្លៃ​ដល់​ទៅ ១៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក (​តម្លៃ​ក្រៅ​ស្រុក​) ខណៈ​ដែល Ivan Rakitic យក​រថយន្ត Audi Q7 ដែល​មាន​តម្លៃ​ត្រឹម​៦៥០០០​ដុល្លារ (​តម្លៃ​ក្រៅ​ស្រុក​) ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ