ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សារព័ត៌មាន​កម្ពុជា​កំពុង​វិវឌ្ឍន៍​ទៅ​មុខ​​លើ​យុវវ័យ​បន្តវេន…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ កក្កដា បាន​អនុញ្ញាត​ឲ្យ​លោកស្រី សុ​ផាត់​ត្រា…

រាជធានី​ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ កក្កដា បាន​អនុញ្ញាត​ឲ្យ​លោកស្រី សុ​ផាត់​ត្រា គោ​សៃយៈ​កា​នុ​ន (Supatra Kosaiyakanont) នាយិកា​សាកលវិទ្យាល័យ និង​ជា​សាស្ត្រាចារ្យ​ជំនួ​យ Rajamangala University of Technology Phra Nakhon (RMUTP) ចូល​ជួប​សម្តែង​ការ​គួរសមនៅ​ទីស្តីការក្រសួង ។

ប្រតិភូ​ប្រទេស​ថៃ បាន​បញ្ជាក់​អំពី​ការ​ចុះធ្វើ​ទស្សន​សិក្សា​លើ​វិស័យ​ព័ត៌មាន​នៅ​ស្ថានីយ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​ទីចាត់ការ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ។ ប្រតិភូ​បានលើក​ឡើង​ថា វិស័យ​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា​កំពុង​តែ​វិវឌ្ឍន៍​ទៅ​មុខ​ប្រកបដោយ​វិជ្ជា​ជីវៈ​ត្រឹមត្រូវ និង​មាន​ក្រមសីលធម៌​ច្បាស់លាស់ សំខាន់​គុណភាព​ដែល​កំពុង​កើត​មាន គឹ​នៅ​លើ​យុវវ័យ​បន្តវេន ។ ខាង​ភាគី​ថៃ សូម​ស្វាគមន៍​ជា​និច្ច​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល ពង្រឹង​បន្ថែម​ទៀត នៅ​ពេល​កម្ពុជា​ត្រូវការ ។

លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ បាន​ឆ្លើយ​តប​វិញ​ថា ក្មេង​ៗ​ស្រករ​ក្រោយ​នៅ​កម្ពុជា កំពុង​ទទួលយក​បាន
​នូវ​ការ​បណ្តុះបណ្តាល​ដែល​មានគុណ​ភាព​លើ​វិស័យ​ព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​ពិតប្រាកដ តែ​ភាគ​ច្រើន​ទទួល​បាន​ចំណេះ​ហើយ ច្រើន​តែ​ទៅ​ធ្វើការ​ឲ្យ​អង្ក​ការ​អន្តរជាតិ​ឬ​ឯកជន ដែល​ទទួល​បាន​ប្រាក់ខែ​ច្រើន និង​មាន​តែ​ប្រមាណ​៣០%​ប៉ុណ្ណោះ​ដែល​ស្ម័គ្រចិត្ត​ជួយ​ធ្វើការ​បម្រើ​រដ្ឋ ។ ចំពោះ​ការ​កែទម្រង់​របស់​រដ្ឋ​បង្កើត​ឲ្យ​មាន​ច្រក​ចេញចូល​តែ​មួយ​គ្រប់​ខេត្ត ក្រុង និង​គ្រប់​ទីកន្លែង​ផង​នោះ ក៏​កំពុង​ត្រូវការ​មន្ត្រី​ព័ត៌​មាន​សម្រាប់​ជួយ​សម្រួល​រឿង​នេះ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ទៀត​ថា អ្នកកាសែត​ថៃ គោរព​បាន​វិន័យ ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មានបាន​ល្អ មាន​អំណាច​ប្រៀប​ដូច​សត្វ​ខ្លា​ដែល​ធំ​រឹង​មាំ មាន​ចង្កូម​មុត​ស្រួច តែបើ​អ្នកកាសែត​នៅ​កម្ពុជា​ប្រៀប​ដូច​សត្វ​ខ្លា​ស្គម ដែល​គ្មាន​ក្រចកគ្មាន​ធ្មេញ ព្រោះតែ​គោរព​មិន​ទាន់​បាន​ល្អ​ផ្នែក​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ខ្លួន ។

ចំពោះ​ច្បាប់​អនុញ្ញាត​ឲ្យ​បើក​កាសែត​គឺ​មាន​រហូត​ដល់ទៅ​៧០០​អង្គភាព តែ​ពេល​ដំណើរការ​ផ្សព្វផ្សាយ​​ជា​ប្រចាំ​មិន​ដល់​៥០​ផង ដែល​មាន​ផ្សាយ ប្រចាំ​ថ្ងៃ និង​យូរ​ៗ​ម្តង ។ ចំពោះ​វិទ្យុ ទូរទស្សន៍ និង​កាសែត ត្រូវ​បាន​បង្កើត​ឲ្យ​មាន​បន្ថែម ទៀត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​អន​ឡាញ​) ព្រោះ​វិស័យ​ពាណិជ្ជកម្ម​បាន​ធ្លាក់​ចុះ។

ក្នុង​ឱកាស​នោះ លោកស្រី សុ​ផាត់​ត្រា គោ​សៃយៈ​កា​នុ​ន បាន​យល់ព្រម​ទទួលយក​ការ​ជួយ​បណ្តុះបណ្តាល​បន្ថែម​ទៀត​ដល់​កម្ពុជា ព្រមទាំង​អាហា​រូបករ​ណ៍​មួយ​ចំនួន​បន្ថែម​ទៀត​ផង​ដែរ​ដើម្បី​យក​មក​ប្រើប្រាស់​តាម​តម្រូវការ ៕ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ