ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ខេត្ត​ព្រះ​សីហ​នុ សំណង់​អាគារ​នៅ​ខេត្ត​ច្រក​សេដ្ឋកិច្ច​ចំនួន​២​ផ្សេង​ទៀត​កំពុង​មាន​សន្ទុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ការ​សាងសង់​អគារ​តូច​និង​ធំ​នៅ​ក្រុងភ្នំពេញ​និង​ខេត្ត​ព្រះ​សីហ​នុ​នាំមុខ​គេ​នៅ​ទូ​ទាំង​ប្រទេស ដែល​នាំ​ឲ្យ​តម្លៃ​ដីធ្លី​កន្លែង​ខ្លះ​មាន​តម្លៃ​ជិត​ម៉ឺន​ដុល្លារអា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ។ ទន្ទឹម​នឹង​សំណង់​រីក​ស្គុះស្គាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ​កំពុង​ទទួល​បានការ​អភិវឌ្ឍ អ្នកជំនាញ​ក៏​សង្កេត​ឃើញ​ថា​មាន​ខេត្ត​ពីរ​ផ្សេង​ទៀត​ដែល​ការ​សាងសង់​កំពុង​មាន​ស្ទុះ​កើនឡើង ដោយសារ​ទីតាំង​ភូមិសាស្ត្រ​នៃ​ខេត្ត​ទាំង​ពីរ​វា​ច្រក​សេដ្ឋកិច្ច​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​។ ​លោក…

​រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ការ​សាងសង់​អគារ​តូច​និង​ធំ​នៅ​ក្រុងភ្នំពេញ​និង​ខេត្ត​ព្រះ​សីហ​នុ​នាំមុខ​គេ​នៅ​ទូ​ទាំង​ប្រទេស ដែល​នាំ​ឲ្យ​តម្លៃ​ដីធ្លី​កន្លែង​ខ្លះ​មាន​តម្លៃ​ជិត​ម៉ឺន​ដុល្លារអា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ។ ទន្ទឹម​នឹង​សំណង់​រីក​ស្គុះស្គាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ​កំពុង​ទទួល​បានការ​អភិវឌ្ឍ អ្នកជំនាញ​ក៏​សង្កេត​ឃើញ​ថា​មាន​ខេត្ត​ពីរ​ផ្សេង​ទៀត​ដែល​ការ​សាងសង់​កំពុង​មាន​ស្ទុះ​កើនឡើង ដោយសារ​ទីតាំង​ភូមិសាស្ត្រ​នៃ​ខេត្ត​ទាំង​ពីរ​វា​ច្រក​សេដ្ឋកិច្ច​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​។

​លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment មាន​ប្រសា​សស​ន៍​ថា ក្រៅពី​ភ្នំពេញ និង​ក្រុងព្រះសីហនុ ឃើញ​នៅ​ក្រុង​សៀមរាប​មាន​អគារ​ខ្ពស់ តែ​មិន​ទាន់​មាន​ច្រើន​ទេ តែ​ចាប់ផ្តើម​មានការ​កើនឡើង​។ ប៉ុន្តែ​ការ​សាងសង់​អគារ​និង អគារ​ខ្ពស់​ឃើញ​នៅ​មាន​ច្រើន​ខាង​នៅ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ក្រុង​បា​វិត នៃ​ខេត្តស្វាយរៀង​ទៅវិញ ។ ​ការ​សាងសង់​នៅ​ខេត្ត​ទាំង​ពីរ​នេះ​មាន​ច្រើន បើ​តាម​លោក វ៉ា វី​រៈ​បញ្ជាក់​ថា « ទី​១-​ក្រុង​ទាំង​ពីរ​ខាងលើ ​គឺ​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ជាប់​ព្រំដែន ហើយ​ជា​ធម្មតា​រវាង​ប្រទេស​ និង​ប្រទេស​តែងតែ​មានការ​ធ្វើ​ពាណិជ្ជកម្ម​ច្រើន ​។ ទី​២- ក្រុង​ទាំង​ពីរ​នៅ​មាន​ផ្ទៃដី​តូច អីចឹង​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅ​ក្នុង​ក្រុង​ទាំង​ពីរ​ហាក់ដូចជា​ថ្លៃ ។ ទី​៣- ទីក្រុង​ទាំង​ពីរ ជា​មាត់ច្រក​របស់​ប្រទេស ហើយ​ក៏​ជា​មាត់ច្រក​នៃ​សេដ្ឋកិច្ច ។ លើស​ពី​នេះ​ក្រុង​ទាំង​ពីរ វា​ស្ថិត​នៅ​ចំ​ខ្សែ​ក្រ​វ៉ា​ត់​សូត្រ​ដែល​ផ្តួចផ្តើម​ដោយ​ប្រទេស​ចិន​ដែល​អាច​ឆ្លងកាត់​តំបន់​ទាំងនេះ​បាន​»​។

​លោក​បាន​សង្កត់ធ្ងន់​ថា «​កត្តា​ខាងលើ​ទាំងនេះ​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី នៅ​តំបន់​ទាំងនោះ​មានការ​កើនឡើង​។ នៅ​ថ្ងៃ​ខាង​មុខ​ខេត្ត​ទាំង​ពីរ អាច​នឹង​នៅ​តែ​រក្សា​បាន​សក្តានុពល បន្ទាប់​ពី​ខេត្ត​ព្រះ​សីហ​នុ ព្រោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ចៀស​មិន​ផុត​ពី​ការ​ឆ្លងកាត់​ព្រំដែន​ឡើយ​»​។

លោក សន សៀ​ប នាយក​ក្រុមហ៊ុន Key Real Estate មាន​ប្រសាសន៍​ថាបើ​មើល​តាម​ភាព​ជាក់ស្តែង​នៅ​ភ្នំ​ពេញការ​សាងសង់​នៅ​តែ​មាន​ចំនួន​ច្រើន​ជាងគេ តែ​នៅ​ក្រៅ​ភ្នំពេញ​ខ្ញុំ​សង្កេត​ឃើញ​នៅ​ក្រុង​បា​វិត និង​ប៉ោយ​ប៉ែ​ត គឺ​មានការ​សម្រុក​សាងសង់​ច្រើន​។​លោក​បាន​បន្ត​ថា «​ខ្ញុំ​គិត​ថា​ដោយសារ​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់អាស៊ាន​យើង​នេះ ក៏​ដូច​ជា​ប្រទេស​យើង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ពីរ ថៃ​និង​វៀតណាម ។ អីចឹង​នៅ​តាម​ព្រំដែន​ថៃ​និង​វៀតណាម​ជា​កន្លែង​ដឹក ​និង​ផ្ទេរ​ទំនិញ​ចុះឡើង​ដែល​ធ្វើ​ឱ្យ​តំបន់​ទាំង​ពីរ​នេះ​មាន​សក្តានុពល និង​កំពុង​មានការ​អភិវឌ្ឍ​ច្រើន​»​។

បើ​តាម​អ្នកជំនាញ​រូប​នេះ ក្រៅពី​ច្រក​សេដ្ឋកិច្ច ខេត្ត​ទាំង​ពីរ​នេះ​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​ផ្តួចផ្តើម​ដោយ​ប្រទេស​ចិន​នោះ​គឺ ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផង​ដែរ​។​លោក​សន សៀ​ប បាន​បន្ថែម​ថា «​ម្យ៉ាងវិញទៀត​យើង​ឃើញ​ថា​ផ្លូវ​នៃ​ខេត្ត​ទាំង​ពីរ​វា​ចូល​នៅ​ក្នុង​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​របស់​ប្រទេស​ចិន ដែល​កំពុង​អភិវឌ្ឍ​ទំនិញ​ចេញចូល​នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​បើ​យើង​មើល​ជាក់ស្តែង​គម្រោង​សាងសង់​ឬ​វិនិយោគ​ភាគច្រើន​ជា​គម្រោង​របស់​ចិន​ដែល​បាន​ធ្វើការ​សាងសង់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​ក្រុង​បា​វិត​នេះ​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ