ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧០០គ្រួសារ​នាំគ្នាដាំបន្លែសរី រាង្គដោយ​ផ្ទាល់​ដៃ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ៖ តបតាមតម្រូវការលើទីផ្សារក្នុងមូលដ្ឋានកសិករនៅឃុំសាមឃួយ ស្រុកសេសាន ជិត ៧០០គ្រួសារបាននាំគ្នាដាំបន្លែសរី​រាង្គ ដោយផ្ទាល់ដៃដើម្បីទ្រទ្រង់នូវសុខភាពដល់អ្នកទទួលទានទប់ ស្កាត់ភាគរយនៃការហូចូលបន្លែពីក្រៅប្រទេស ។ ទាក់ទងការជ្រើសបន្លែធ្វើចំណីអាហារ…

​ខេត្តស្ទឹងត្រែង ៖ តបតាមតម្រូវការលើទីផ្សារក្នុងមូលដ្ឋានកសិករនៅឃុំសាមឃួយ ស្រុកសេសាន ជិត ៧០០គ្រួសារបាននាំគ្នាដាំបន្លែសរី​រាង្គ ដោយផ្ទាល់ដៃដើម្បីទ្រទ្រង់នូវសុខភាពដល់អ្នកទទួលទានទប់ ស្កាត់ភាគរយនៃការហូចូលបន្លែពីក្រៅប្រទេស ។

ទាក់ទងការជ្រើសបន្លែធ្វើចំណីអាហារ មានការកត់សម្គាល់​លើទីផ្សារប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ភាគ​ច្រើនជ្រើសរើសបន្លែសរីរាង្គច្រើនជាងបន្លែនាំចូល ដូច្នេះ អាជ្ញាធរមូលដ្ឋានបានជម្រុញ អោយ​កសិករ​គួរពង្រីកផ្ទៃដីបន្ថែម និងបង្កើនការដាំដុះតាមបច្ចេកទេស ដើម្បីទទួលបានទិន្នផលខ្ពស់​ ។ បន្លែដែល​ប្រជា​កសិករដាំដុះទាំងនោះ រួមមានដូចជាសាលាដ៍ ត្រសក់ ននោង ស្ពៃ ត្រប់ ប៉េងបោះត្រកួន ត្រឡាច ខាត់​ណាជាដើម ។

បន្លែទាំងនេះ ជាបន្លែដែលបងប្អូនប្រជាកសិករនៅមូលដ្ឋានចូលចិត្តដាំ សម្រាប់ផ្គត់ផ្គង់ជាលក្ខណៈ​គ្រួសារ និងបេះយកមកលក់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្ត ដើម្បីដោះ ស្រាយជីវភាពប្រចាំថ្ងៃ ។ មេឃុំសាមឃួយ ខាវ ខំាអនបាននិយាយថា កសិកនៅក្នុងឃុំ ទាំងមូលភាគច្រើនបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើបច្ចេក ទេសដាំដុះ។ ​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ