ពុទ្ធោ​! ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​ករណី​បុក​បន្ត​គ្នា


បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ ខណៈ​ពេល​ជិះ​ម៉ូតូ​បុក​រថយន្ត ហើយ​រថយន្ត និង​ម៉ូតូ​២​គ្រឿង​ផ្សេង​ទៀត​បុក​បន្ថែម ដែល​ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​សាលារៀន​ខ្មែរ​ចិន ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត នា​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ។

ជន​រង​គ្រោះ​ទាំង​២ ម្នាក់​ឈ្មោះ វិមាន សង្ហា អាយុ​១៨​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ឈ្មោះ សួ​ស ចាន់​រ៉ូ​ស្សា អាយុ​១៦​ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ ហើយ​ជន​រង​គ្រោះ​ទាំង​២ រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ ។ ករណី​គ្រោះថ្នាក់​នេះ​បុក​ប៉ះ​គ្នា​ជា​បន្តបន្ទាប់ ម៉ូតូ​បុក​បញ្ឆាក​ជញ្ជាំង​រថយន្ត​មួយ​គ្រឿង លុះ​ដួល​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បុក ។ មិនតែប៉ុណ្ណោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត បុក​ម៉ូតូ​រង​គ្រោះ​ទី​០១ ថែម​ទៀត បង្ក​ឲ្យ​អ្នកបើកបរ​រង​របួស​ដែរ ។

នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ដំបូង​ម៉ូតូ​ម៉ាក​សង់​សេ 125​ពណ៌​ខ្មៅ ពុំ​មាន​ស្លាក​លេខ បើកបរ​ដោយ​ជន​រង​គ្រោះ​ទី​០១ ដឹក​ជន​រង​គ្រោះ​ទី​២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះដល់​ចំណុច​កើតហេតុ​ឡើង​ជែង​រថយន្ត​ស្រប​ទិស​ក្នុង​ល្បឿន​លឿន​ក៏​រ៉េ​ចង្កូត​ទៅ​បុក​ជញ្ជាំង​រថយន្ត​បញ្ច្រាស់ទិស​១​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ហា​វ៉ា​ន់​ស្សា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 2A-6104 ហើយ​ខណៈ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-0996 បើកបរ​មក​ពី​ទិស​ខាងលិច​បុក​បន្ថែម ហើយ​បើករថយន្ត​គេច​បាត់ តែ​បន្សល់​នៅ​កាង​មុខ​រថយន្ត​ភ្ជាប់​ជាមួយ​ស្លាក​លេខ ។

មិនតែប៉ុណ្ណោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​សង់ 125 ពណ៌​ខ្មៅ​ពាក់​ស្លា​លេខ​បន្ទាយ​មាន​ជ័យ 1T-1777 បើកបរ​មក​ពី​ទិស​ខាងកើត​បុក​ម៉ូតូ​រង​គ្រោះ​ទី​០១ បន្ថែម​ទៀត ។ យ៉ាងណា​ក៏​ដោយ​អ្នកបើកបរ​ម៉ូតូ​ទី​២ សមត្ថកិច្ច​អះអាង​ថា មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​រង​របួស ហើយ​គេ​ដឹក​ទៅ​មន្ទីរពេទ្យ​បាត់ ។ សមត្ថកិច្ច​បាន​ប្រ​ម៉ា​ញ់​តាម​រក​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រដែ​ល​ពាក់ព័ន្ធ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​ទេ ហើយ​យានយន្ត​ពាក់ព័ន្ធ​៣​គ្រឿង (​ម៉ូតូ​២​គ្រឿង​និង​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ហា​វ៉ា​ន់​ស្សា​) ត្រូវ​បាន​នាំ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​បន្ត​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ