ខេត្តកំពង់ស្ពឺ ៖ យោងតាមការបង្ហើបប្រាប់ពីសំណាក់មន្ត្រីសាលាស្រុកឱរ៉ាល់បានឱ្យដឹងថា កាលពីព្រឹកថ្ងៃ ទី១៦ កក្កដា លោកមួង ធី អភិបាលស្រុកបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិរមាំងស ឃុំតាសាល ចំនួន១គ្រួសារ ដែលត្រូវអង្គការវ៉ាយអេដបំផ្លិចបំផ្លាញផ្ទះខូចខាតទាំងស្រុង ។

ប្រភពបន្តថា គ្រួសាររងគ្រោះដែលត្រូវអង្គការវ៉ាអេដ កាត់បំផ្លាញផ្ទះបាក់រាបជិតស្មើដីនេះ កើតឡើងកាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៩ នៅចំណុចខាងលើ ជាពិសេសជាងនេះទៅទៀត គ្រួសារមួយចំនួនទៀតដែលរស់នៅភូមិជាមួយគ្នាត្រូវបានបង្ខំអោយធ្វើកិច្ចសន្យារុះរើផ្ទះ នៅថ្ងៃទី ១៩ កក្កដា ខាងមុខនេះ ជាកំហិតផងដែ។ គេមិនដឹងថាតើទង្វើរបស់ក្រុមមន្ត្រីអង្គការទាំងនេះ ធ្វើដើម្បីអ្វីនោះទេ ។

បើតាមការរៀបរាប់របស់ស្ត្រីម្ចាស់ផ្ទះឈ្មោះសុខ សឿន អាយុ៣៤ឆ្នាំបានអោយដឹងថា «កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១៤ កក្កដា ពេលដែលគាត់ និងកូនកំពុងហូបបាយ ស្រាប់តែមនុស្សមួយក្រុមបានមកដល់ហើយយកខ្សែចងជើងសសរផ្ទះភ្ជាប់នឹងរថយន្តហើយបើកទាញបំបាក់ធ្វើអោយគាត់និងកូនមានការភិតភ័យយ៉ាងខ្លាំង ព្រោះមិនមានមនុស្សប្រុសនៅផ្ទះ«ប្តីឈឺដេកពេទ្យ»ក្រោយពីធ្វើសកម្មភាពនេះរួចហើយ ពួកគេបានយកម៉ាសុីនអារឈើកាត់ជើងសសរក្រោយនិងបានរើកកាយចានឆ្នាំង និងអង្កររបស់គាត់គ្រវាត់ចោលពាសវាលទៀតផង ។ ស្ត្រីដដែលបន្តថា គាត់និងប្តីគឺជាកូនកំព្រាដូចគ្នា ហើយផ្ទះនេះគឺបានខ្ចីលុយធនាគារយកមកទិញឈើសង់។

ចំណែកប្រពលរដ្ឋ៥គ្រួសារផ្សងទៀត ដែលរស់នៅភូមិជាមួយគ្នាបានត្រឹមតែឈរមើល មិនអាចជួយអ្វីបានឡើយ ហើយអ្នកទាំងនោះក៏ត្រូវគេ «អង្គការ»អោយរុះរើផ្ទះចេញដែរ។គ ្រួសារទាំងអស់ដែលរស់នៅភូមិរមាំងសនេះភ ាគច្រើនមានប្លង់១លើស្រែចំការ ហើយការរស់នៅគឺជាង១០ឆ្នាំមកហើយ មិនមែនទើបមកចាប់ដីរដ្ឋយកនោះទេ។

ម្សិលមិញនេះ មិនអាចសុំការបំភ្លឺពីអ្នកទទួលខុសត្រូវអង្គការខាងលើនេះបានទេ ។ (សម្រួលដោយ៖ ស្រីណា)





ចែករំលែកព័តមាននេះ