មិនគួរទាល់តែសោះ…ស្រីស្អាតអើយ


ខេត្តបន្ទាយមានជ័យ ៖ ឆ្លង​តាម​ការ​សាកសួរ​ចម្លើយ​ជនសង្ស័យ​​បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ គឺ​គេ​បាន​ទិញ​ពី​ឈ្មោះ ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​សង្កាត់​ផ្សារ​កណ្តាល និង​ឈ្មោះ​អូន ភេទ​ប្រុស​ អាយុ​ប្រហែល​៣៦​ឆ្នាំ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ។​

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ​កក្កដា លោក​បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​បន្ត​អនុវត្ត​នីតិវិធី​ស្រាវជ្រាវ​ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន ​ជនសង្ស័យ​ឈ្មោះ សំ ចិ​ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​១​ថង់​ធំ និង​២​ថង់​តូច ស្មើ​១០៣.៩៧​ក្រាម​និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

សូមបញ្ជាក់ថា កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បង្ហាញ​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​គ្រឿង ញៀន​ចំនួន​៣​នាក់ រួម​ទាំង​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​និង​កម្លាំង​នគរបាល​ក្រុង​សិរី​សោ​ភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ។ ការ​បង្ក្រាប​នេះ ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា មាន​ប្រសាសន៍​ថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ដែល​លោក​តែងតែ​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ជំនាញ ត្រូវ​មាន​វិធានការ ស៊ើបអង្កេត​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ឲ្យ​ដូច​ជា​ភ្លៀងរលឹម ។ ជា​លទ្ធផល​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​ខេត្ត និង​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ និង​មានការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក តេ​ង សា​ម៉ៃ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់។

ក្នុង​នោះ ​ស្រី្ត​២​នាក់ ម្នាក់​ឈ្មោះ សៀ​ប ម៉ា​យ៉ា អាយុ​២០​ឆ្នាំ ខ្មែរ​អ៊ិ​ស្លា​ម ស្នាក់​នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ មុខរបរ​លក់​ខោអាវ និង​ម្នាក់​ទៀត​ឈ្មោះ លាង ឧសភា អាយុ​២៥​ឆ្នាំ ជន ជាតិ​ខ្មែរ ស្នាក់​នៅ​អគារ​កាស៊ីណូ ហូ​លី​ដេ ស្ថិត​ក្នុងភូមិ​ក្បាល ស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ ។ ដោយឡែក ​ក្មេង​ប្រុស​ម្នាក់ មាន​អាយុ​១៣​ឆ្នាំ មានមុខ​ក្នុង​កន្លែង​ប្រ​តិ​ប​តិ្ត​ការ បង្ក្រាប ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា​មិន​ពាក់ព័ន្ធ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ និង​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា បាន​បន្ត​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​នៅ​នឹង​ផ្ទះ​របស់​ជនសង្ស័យ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (LCE) ឬ​ម៉ា​ទឹកកក​ឬ​ខ្លះ​ហៅ​ថា ខេ​ទឹកកក​ចំនួន​១៩​ថង់​តូច និង​១​ថង់​ធំ ថ្នាំ​គ្រាប់​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​១៥​គ្រាប់ វត្ថុ​រាវ​នៅ​ក្នុង​ដប​ចំនួន​៧​ដប​-​សំបក​ថង់​ប្លា​ស្ទិ​ក រួម​ទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន ។ កាលពី​ថ្ងៃ​ទី​១៤ កក្កដា ជនសង្ស័យ​ចំនួន​២​នាក់​ផ្សេង​ទៀត និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា នៅ​ចំណុច​លើ​ផ្លូវលំ ក្នុងភូមិ​ទំនប់​ក​.៥ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល ចុះ​ទៅ​ដល់​កន្លែង​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព និង​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ ឈ្មោះ សឿង សំណាង ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទំនប់​ក​.៥ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន សរុប​ចំនួន​៥៥​ថង់​តូច ស្មើ​៥៦.៣២​ក្រាម និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ