ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​៣​ម៉ាត់​​​គួរតែ​ចង​ចាំ​ទុក អាច​ធ្វើ​អាពាហ៍​ពិពាហ៍​​របស់​​អ្នក​រឹង​មាំ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ពាក្យ​៣​ម៉ាត់​ដែល​អ្នក​គួរតែ​ចង​ចាំ​ទុក ព្រោះ​ជា​ពាក្យ​ល្អ​ដែល​អ្នក​ម្តាយ​ផ្តាំ​ទៅ​កូន​ក្នុង​ថ្ងៃ​មង្គលការ ដើម្បី​ទុក​ឲ្យ​កូន​កសាង​គ្រួសារ​ថ្មី​បាន​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ? ពាក្យ​ទី​១ ៖ គឺ​អាពាហ៍ពិពាហ៍​មិនមែន​1+1=2​ទេ ប៉ុន្តែ​គឺ​ត្រូវ​តែ​ជា​0.5+0.5=1​។ មាន​ន័យ​ថា…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ពាក្យ​៣​ម៉ាត់​ដែល​អ្នក​គួរតែ​ចង​ចាំ​ទុក ព្រោះ​ជា​ពាក្យ​ល្អ​ដែល​អ្នក​ម្តាយ​ផ្តាំ​ទៅ​កូន​ក្នុង​ថ្ងៃ​មង្គលការ ដើម្បី​ទុក​ឲ្យ​កូន​កសាង​គ្រួសារ​ថ្មី​បាន​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ?

ពាក្យ​ទី​១ ៖ គឺ​អាពាហ៍ពិពាហ៍​មិនមែន​1+1=2​ទេ ប៉ុន្តែ​គឺ​ត្រូវ​តែ​ជា​0.5+0.5=1​។ មាន​ន័យ​ថា ក្រោយ​ពេល​ដែល​សម្រេចចិត្ត​ចូល​រោងការ អ្នក​ទាំង​ពីរ​ត្រូវ​តែ​បោះបង់​ចោល​ចរិត​ពាក់កណ្តាល​របស់​ខ្លួន ដោយ​រៀន​ចេះ​អត់ធ្មត់ អត់អោន អធ្យាស្រ័យ​ដល់​គ្នា ដោយ​មិនមែន​គិតតែ​ចង់​ចាញ់​ចង់​ឈ្នះ​នោះ​ទេ ទើប​គ្រួសារ​អាច​រុងរឿង និង​មាន​សុភមង្គល​។

ពាក្យ​ទី​២ ៖ ស្នេហា​មិនមែន​មាន​តែ​ភាព​ផ្អែមល្ហែម​រហូត​ទេ គឺ​មាន​ភាព​ល្វីង​ជូរ​ចត់​ទាំងអស់​រួម​បញ្ចូល​គ្នា​។ ដូចនេះ ត្រូវ​តែ​រៀន​មានចិត្ត​ទូលាយ មិន​ចង្អៀតចង្អល់ ទើប​អាច​កសាង​គ្រួសារ​ជាមួយ​គ្នា​បាន​ល្អ និង​យូរអង្វែង​។

ពាក្យ​ទី​៣ ៖ ផ្ទះ​មិនមែន​ជា​កន្លែង​ដែល​និយាយ​ពី​វិន័យ និង​ច្បាប់​ទេ ប៉ុន្តែ​ជា​កន្លែង​ដែល​និយាយ​ពី​ក្តី​ស្រឡាញ់​។ ដូចនេះ នៅ​ពេល​ដែល​កើត​មាន​បញ្ហា គួរតែ​យកក្តី​ស្រឡាញ់​មក​ដោះស្រាយ មិនមែន​យក​ច្បាប់​មក​និយាយ​នោះ​ទេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ