ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ដែល​ងាយ​នឹង​កើត​គ្រួ​ស​ថង់​ទឹក​ប្រមាត់​​ជាងគេ

4 ឆ្នាំ មុន

ជា​ធម្មតា ទឹកប្រមាត់ និង​ប្រូតេអុី​ជា​អ្នក​ជួយ​ការពារ​មិន​ឲ្យ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​កើតឡើង​បាន​។ ប៉ុន្តែ​វា​មាននូវ​វ​ប​ត្តិ​មួយ​ក្នុង​សមាសធាតុ​របស់​ទឹកប្រមាត់​ទើប​បង្ក​ឲ្យ​ទៅ​ជា​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​កើត​។ គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​មាន​បី​ប្រភេទ​គឺ គ្រួ​ស​ដោយសារ​កូ​ឡេ​ស្តេ​រ៉ុល គ្រួ​ស​ដោយសារ​ពណ៌​ទឹកប្រមាត់ និង​គ្រួស​​នៃ​សមាសធាតុ​ទាំង​ពីរ​នេះ​លាយ​ចូល​គ្នា​។ គ្រួ​ស​ដោយសារ​កូ​ឡេ​ស្តេ​រ៉ុល​កើតឡើង​នៅ​ពេល​ប្រមាត់​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ុល ឬ​Bilirubin…

ជា​ធម្មតា ទឹកប្រមាត់ និង​ប្រូតេអុី​ជា​អ្នក​ជួយ​ការពារ​មិន​ឲ្យ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​កើតឡើង​បាន​។ ប៉ុន្តែ​វា​មាននូវ​វ​ប​ត្តិ​មួយ​ក្នុង​សមាសធាតុ​របស់​ទឹកប្រមាត់​ទើប​បង្ក​ឲ្យ​ទៅ​ជា​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​កើត​។ គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​មាន​បី​ប្រភេទ​គឺ គ្រួ​ស​ដោយសារ​កូ​ឡេ​ស្តេ​រ៉ុល គ្រួ​ស​ដោយសារ​ពណ៌​ទឹកប្រមាត់ និង​គ្រួស​​នៃ​សមាសធាតុ​ទាំង​ពីរ​នេះ​លាយ​ចូល​គ្នា​។

គ្រួ​ស​ដោយសារ​កូ​ឡេ​ស្តេ​រ៉ុល​កើតឡើង​នៅ​ពេល​ប្រមាត់​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ុល ឬ​Bilirubin ច្រើន​ពេក ជា​ពិសេស​នៅ​ពេល​មិន​មាន​ទឹកប្រមាត់​គ្រប់គ្រាន់ ឬ​ថង់ទឹកប្រមាត់​មិន​អាច​ច្របាច់​ទឹកប្រមាត់​ចេញ​អស់​។ ចំពោះ​គ្រួ​ស​ដោយសារ​ពណ៌​ទឹកប្រមាត់​វិញ ច្រើន​តែ​កើត​លើ​អ្នកជំងឺ​ក្រិន​ថ្លើម មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ប្រមាត់ ឬ​ជំងឺ​ឈាម​តំណរ​ពូជ​ដូច​ជា ជំងឺ​កង្វះ​គ្រាប់​ឈាម​ដោយសារ​បែក​គ្រាប់​ឈាម​ជាដើម​។

ខណៈ​ពេល​ដែល​មិន​ទាន់​ដឹង​ពី​មូលហេតុ​វ​ប​ត្តិ​ក្នុង​សមាសធាតុ​ទឹកប្រមាត់​កើតឡើង​យ៉ាងដូចម្តេច​នោះ ក៏​មាន​មនុស្ស​មួយ​ចំនួន​ទំនងជា​ងាយ​កើត​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ជាង​មនុស្ស​ធម្មតា​ដែរ​ដូច​ជា​៖

១-ភេទ ៖ ស្ត្រី​ទំនងជា​ងាយ​កើត​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ជាង​បុរស​រហូត​ដល់​ពីរ​ដង​ឯណោះ​។ នេះ​ដោយសារ​តែ​ពួក​គេ​មាន​ចំនួន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្នុង​ខ្លួន​ច្រើន​ក្រោយ​ពី​មាន​ផ្ទៃពោះ ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន និង​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត ដែល​ជា​ហេតុ​នាំ​ឲ្យ​កើនឡើង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ថង់ទឹកប្រមាត់​។

២-ហ្សែ​ន ៖ គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​គឺ​កើត​ឡើងជា​លក្ខណៈ​គ្រួសារ​។ បើសិនជា​ឪពុក​ម្តាយ បងប្អូន ឬ​សាច់ញាតិ​មាន​ជំងឺ​គ្រួ​ស​ក្នុង​ថង់​ប្រមាត់​ហើយ អ្នក​ក៏​ទំនងជា​កើត​ជំងឺ​នេះ​ផង​ដែរ​។

៣-អ្នក​ធាត់​ឬ​ធាត់​ជ្រុល ៖ ការ​ធាត់​ជ្រុល​គឺជា​កត្តា​ប្រឈម​នឹង​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ដ៏​សំខាន់​មួយ​។ នេះ​ដោយសារ​តែ​អ្នក​ធាត់​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ មាន​ជំងឺ​ទឹក​នោ​ផ្អែម របៀប​រស់នៅ​បែប​ស៊ី​ដេក​ៗ និង​មាន​ជំងឺ​ផ្សេង​ៗ​ទៀត​ច្រើន​។

៤-អាយុ ៖ អ្នកជំងឺ​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​ពិតជា​ងាយ​កើត​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ជាង​អ្នកជំងឺ​វ័យក្មេង​។

៥-របប​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ៖ របប​អាហារ​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ តែ​ជាតិ​សរសៃ​ទាប​នឹង​ធ្វើ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​ការ​កើត​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​។

៦-ជំងឺ​ទឹកនោមផ្អែម ៖ អ្នកជំងឺ​តឹក​នោម​ផ្អែម​គឺ​មាន​អាស៊ីត​ខ្លាញ់​ខ្ពស់​ជាតិ​កេ ហើយ​ក៏​ប្រឈម​នឹង​គ្រួ​ស​ក្នុង​ថងទឹកប្រមាត់​កាន់តែ​ខ្ពស់​ដែរ​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)

៧-ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ៖ អ្នកជំងឺ​ដែល​ប្រើ​ថ្នាំ​ប្រភេទ​នេះ​គឺ​ប្រឈម​ខ្ពស់​នឹង​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ណាស់​។ ព្រោះ​វា​នឹង​បង្កើន​ការ​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ទៅ​ក្នុង​ប្រមាត់ និង​បង្កើត​ជា​គ្រួ​សបាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ