ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ច្រើន​កុះករ​តំរង់​ជួរ​ទិញ Huawei Y9 2019 នៅ​ហាង​ទូរ​ស័ព្ទ​ចំរើន និង​ហាង​អា​ម៉ី​ស៊ីវ​អេ​ង 2!

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 15 កក្កដា ឆ្នាំ 2019 ៖ មនុស្ស​យ៉ាងច្រើន​កក់កុញ​បាន​ឈរ​តំរង់​ជួរ​បន្តកន្ទុយ​គ្នា​ឡើង​ផ្អើល ម្តុំ​ផ្សារ​ដេប៉ូ ដើម្បី​ទិញ​ស្មា​ត​ហ្វូ​ន…

ភ្នំពេញ ថ្ងៃ​ទី 15 កក្កដា ឆ្នាំ 2019 ៖ មនុស្ស​យ៉ាងច្រើន​កក់កុញ​បាន​ឈរ​តំរង់​ជួរ​បន្តកន្ទុយ​គ្នា​ឡើង​ផ្អើល ម្តុំ​ផ្សារ​ដេប៉ូ ដើម្បី​ទិញ​ស្មា​ត​ហ្វូ​ន Huawei Y9 2019 ដែល​ពួក​គេ​បាន​ធ្វើការ​កុម្ម៉ង់​ទិញ​ទុក​មុន​។ ការ​តំរង់​ជួរ​យ៉ាងច្រើន​កក់កុញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ គឺ​ស្ថិត​នៅ​ហាង​ទូរស័ព្ទ​ចំរើន នា​ពេល​ព្រឹក​ថ្ងៃអាទិត្យ ទី​14 កក្កដា និង​នៅ​ហាង​អា​ម៉ី​ស៊ីវ​អេ​ង 2 នៅ​ថ្ងៃរសៀល ដែល​ហាង​ទាំង​ពីរ​នេះ​មាន​សន្ទុះ​នៃ​ការ​កុម្ម៉ង់​ទិញ​ទុក​មុន​ស្មា​ត​ហ្វូ​ន Huawei Y9 2019 ច្រើន​ជាងគេ​បំផុត ។

Huawei Y9 2019 បាន​បំបែក​កំណត់​ត្រា ទទួល​បានការ​កុម្ម៉ង់​ទិញ​ទុក​មុន​លើស​ពី​ការ​រំពឹង​ទុក ច្រើន​លើសលុប ជា​ពិសេស​ទទួល​បានការ​គាំទ្រ​ខ្លាំង​យ៉ាង​គំហុក រហូត​ដល់​អតិថិជន​តំរង់​ជួរ​រង់ចាំ​ទិញ​បែប​នេះ​។ រឹតតែ​ពិសេស​ទៀត​នោះ អ្នកចូលរួម​តំរង់​ជួរ​ទាំងអស់​ក៏​មានឱកាស​ជួប​ផ្ទាល់ និង​ថតរូប​ផ្ទាល់ ជា​មួយ​​អាយ​ដូ​ល​ក្នុង​ដួងចិត្ត ដែល​ជាតា​រា​តំណាង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Huawei គឺ​អ្នក​នាង​ឱ​ក សុគន្ធ​​កញ្ញា និង លោក​នី​កូ ។ អស់ទាស់​ហ្មង់ បាន​ជួប​អាយ​ដូ​ល​ផង បាន​ស្មា​ត​ហ្វូ​ន​សំណ​ប់​ចិត្ត​ប្រើ​មុនគេ​ផង ហើយ​ថែម​ទាំង​ទទួល​បាន​កាដូ​ជា​ច្រើន និង​អាវ​យឹត​ដែល​មាន​ហត្ថលេខា​របស់​អាយ​ដូ​ល​ទៀត​ផង ។

– ​រូបភាព​ខ្លះ​ៗ​នៅ​ហាង​ចំរើន

– ​រូបភាព​ខ្លះ​ៗ​នៅ​ហាង​អា​ម៉ី​ស៊ីវ​អេ​ង 2

គួរ​បញ្ជាក់​ផង​ដែរ​ថា មិនមែន​តែ​នៅ​ប្រទេស​កម្ពុជា​យើង​ទេ ដែល​មានការ​គាំទ្រ​យ៉ាង​គំហុក​បែប​នេះ ប្រទេស​ជា​ច្រើន​ទៀត​ក៏​ទទួល​បានការ​គាំទ្រ​ខ្លាំង​បែប​នេះ​ដែរ ដូច​ជា​ប្រ​ទេ​ល​ពី​លី​ពី​ន ត្រឹមតែ 2​ម៉ោង​ប៉ុណ្ណោះ លក់​បាន​រហូត​ដល់​ជាង​មួយ​ម៉ឺន​គ្រឿង​។

Huawei Y9 2019 បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​ទទួល​បានការ​ពេញ​និយម​ខ្លាំង​បំផុត​លើ​ទីផ្សារ​ដោយសារ​តែ ជា​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​មុខ Pop-up Selfie ទំហំ 16MP អេ​ក្រង់​លាត​ពេញ​ផ្ទៃ​ទំហំ 6.59 អ៊ី​ញ គ្មាន​ស្នាម​ឆក តម្លៃ​សមរម្យ​បំផុត​គ្មាន​គូ​ប្រៀប​ត្រឹមតែ $239 ប៉ុណ្ណោះ​។

ចំណែកឯ​កាមេរ៉ា​ក្រោយ​វិញ ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​ដោយ​កាមេរ៉ា​រហូត​ដល់​ទៅ​បី​គ្រាប់​ដែល​មានមុខ​ងារ​អាច​ថត Ultra Wide បាន​ល្អ​ជាទី​គាប់ចិត្ត កាមេរ៉ា​ទី​មួយ​ទំហំ 16MP កាមេរ៉ា​ទី​ពីរ​ទំហំ 8MP និង​កាមេរ៉ា​ទី​បី​ទំហំ 2MP ROM ទំហំ​ធំ 128GB ដំណើរការ​ដោយ Kirin 710F ថាមពល​ថ្ម 4000mAh សាក​ថ្ម​បាន​លឿន ប្រើប្រាស់ USB type C ជម្រើស​បី​ពណ៌ គឺ​ពណ៌​បៃតង (Emerald green) ខៀវ (Sapphire blue) និង​ពណ៌​ខ្មៅ (Midnight black)​។

លោក Henry Xiao នាយក​គ្រប់គ្រង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន Huawei បាន​លើក​ឡើង​ថា លោក​ពិតជា​មាន​អារម្មណ៍ រំភើប​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល Huawei Y9 2019 ទទួល​បានការ​គាំទ្រ​ខ្លាំង​លើសលប់ រហូត​ដល់​មានការ​តំរង់​ជួរ​ចាំ​ទិញ​បែប​នេះ​។

លោក​ពិតជា​អរគុណ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ក្រុមហ៊ុន Huawei ជា​ពិសេស​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ និង​មាន​ទំនុកចិត្ត​លើ​ផលិតផល​របស់​យើង​។ លោក​បាន​បន្ថែម​ទៀត​ថា ក្រៅពី​ម៉ូ​ដែល​ថ្មី​ដែល​ទើបតែ​សម្ពោធ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា នៅ​ដើមខែ​សីហា​ខាង​មុខ​នេះ ក្រុមហ៊ុន Huawei នឹង​មាន​គម្រោង​សម្ពោធ​ជា​ផ្លូវការ​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ 5G នៅ​ប្រទេស​កម្ពុជា​។

សម្រាប់​អតិថិជន​ដែល​ខក​ខានមិនបាន​កុម្ម៉ង់​ទិញ​ទុក​មុន អតិថិជន​ក៏​អាច​ទិញ Huawei Y9 2019 នៅ​ហាង​ទូរស័ព្ទ​ដែល​នៅ​ជិត​អ្នក​បំផុត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq) ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ