ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី ម៉ា​រី​ណា ថា ​ចិត្ត​មិន​ដាច់ទើប​ចោល​មិន​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​អ្នក​នាង​លី ម៉ា​រី​ណា នៅ​ឃើញ​មុខ​នៅ​ក្នុង​ពិភព​សិល្បៈ មិន​បោះបង់​ដូច​តារា​មួយ​ចំនួន​ទេ ដោយ​នាង​បាន​បង្ហាញ​ស្នាដៃ​សម្តែង​ភាពយន្ត​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ជា​បន្តបន្ទាប់ ។ ម៉ា​រី​ណា នៅ​តែ​ពេញចិត្ត​អាជីព​សិល្បៈ​គ្រាន់តែ​មិន​សកម្ម​ដូច​កាលពី​នៅ​ភ័យ​ក្មេង​ប៉ុណ្ណោះ ។ លី…

រាជធានី​ភ្នំពេញ​៖​អ្នក​នាង​លី ម៉ា​រី​ណា នៅ​ឃើញ​មុខ​នៅ​ក្នុង​ពិភព​សិល្បៈ មិន​បោះបង់​ដូច​តារា​មួយ​ចំនួន​ទេ ដោយ​នាង​បាន​បង្ហាញ​ស្នាដៃ​សម្តែង​ភាពយន្ត​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ជា​បន្តបន្ទាប់ ។ ម៉ា​រី​ណា នៅ​តែ​ពេញចិត្ត​អាជីព​សិល្បៈ​គ្រាន់តែ​មិន​សកម្ម​ដូច​កាលពី​នៅ​ភ័យ​ក្មេង​ប៉ុណ្ណោះ ។

លី ម៉ា​រី​ណា បាន​សម្រេចចិត្ត​វិល​ត្រឡប់​ពី​អា​មេ​រិ​កមក​រស់នៅ​មាតុភូមិ​កម្ពុជា​វិញ ហើយ​ស្វាមី​របស់​នាង​ក៏​សម្របសម្រួល​តាម​ចិត្ត​ភរិយា​។ រស់នៅ​លើ​ទឹកដី​កំណើត​អ្នក​នាង​ម៉ា​រី​ណា តែងតែ​បង្ហាញមុខ​ក្នុង​កម្មវិធី ផ្សេង​ៗ​ក្នុង​សង្គម​សិល្បៈ ។ ខណៈ​ដឹង​ថា​នាង​មក​នៅ​ស្រុក​ខ្មែរ​វិញ ផលិតករ​ជា​ច្រើន​បាន​ទាក់ទង​ឲ្យ​ចូលរួម​សម្តែង ។ ជាក់ស្តែង​បច្ចុប្បន្ន​នេះ​ទស្សនិកជន​ឃើញ​នាង​សម្តែង​រឿង​ភាគ​មួយ​ចំនួន ដូច​ជា​រឿង​«​ពស់​កេងកង​» រឿង​«​រាជ​នី​ភូមិ​គ្រឹះ​»​ជាដើម ។

លី ម៉ា​រី​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា​«​ដ្បិតតែ​នាង​ខ្ញុំ​ប្រកាស​សម្តែង តែ​នាង​ខ្ញុំ​ទទួល​ថត​តិចតួច​ប៉ុណ្ណោះ អាច​និយាយ​ថា​១​ឆ្នាំ​ទទួល​ថត​មួយ​រឿង ឬ​ពីរ​រឿង​គឺ​គ្រប់គ្រាន់ យោង​លើ​វ័យ កាល​ពេលវេលា ។ ជា​ការណ៍​ពិត​នាង​ខ្ញុំ​គិត​ថា​ផ្អាក​សម្តែង​ដែរ តែ​មក​ពី​ចិត្ត​មិន​ដាច់ ក្រោយ​ពេល​រកបាន​មុខរបរ​ផ្ទាល់​មក​ចេះ​តែ​មមាញឹក ។

អុី​ចឹ​ង​ហើយ​នាង​ខ្ញុំ​មិន​អាច​ទទួល​ថត​ឲ្យ​បាន​ពេញទំហឹង​ដូច​កាល​នៅ​ពី​ក្មេង​ឡើយ​ទុក​ការងារ​ឲ្យ ប្អូន​ៗ​រលក​ក្រោយ​គេ​ទទួល​វិញ​ម្តង ។ វិស័យ​សិល្បៈ​នាង​ខ្ញុំ​នៅ​តែ​ពេញចិត្ត​ព្រោះ​នាង​ខ្ញុំ​បាន​មក​ដល់​ពេល​នេះ​ក៏​ព្រោះ​សិល្បៈ​ទើប​ចោល​មិន​បាន​»​។

លី ម៉ា​រី​ណា បាន​រៀប​ការ​កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៣ ហើយ​ពេល​នេះ​មានកូន​ប្រុស​ម្នាក់​ឈ្មោះ​សាត ថៃ​សាន់ អាយុ​ជាង​៤​ឆ្នាំ ។ នាង និង​ប្តី មាន​គម្រោង​យក​កូន​ថែម​មួយទៀត​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ប៉ុន្តែ​នាង​ថា ដោយសារ​ជាប់​ថតកុន​រឿង​«​ទារុណកម្ម​ស្នេហ៍​» ហើយ​នាង និង​ប្តី​រស់នៅ​ឆ្ងាយ​ពី​គ្នា​ពេក ហេតុនេះ​ហើយ​ការយ​កកូន​ដោយ​អន្ទះសា​ពេក គឺ​មិន​អាច​ទៅ​រួច​ឡើយ ៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ