Apple លួងចិត្តអ្នកប្រើចេញ iPhone ស៊េរីថ្មីដកស្នាមឆកចង់អស់
អ្នកវិភាគដ៏ពេញនិយមម្នាក់គឺលោក Ming-Chi Kuo បាននិយាយថាទូរស័ព្ទ iPhone ម៉ូដែល ឆ្នាំ 2020 នឹងមានម៉ូឌុល TrueDepth…
អ្នកវិភាគដ៏ពេញនិយមម្នាក់គឺលោក Ming-Chi Kuo បាននិយាយថាទូរស័ព្ទ iPhone ម៉ូដែល ឆ្នាំ 2020 នឹងមានម៉ូឌុល TrueDepth…
អ្នកវិភាគដ៏ពេញនិយមម្នាក់គឺលោក Ming-Chi Kuo បាននិយាយថាទូរស័ព្ទ iPhone ម៉ូដែល ឆ្នាំ 2020 នឹងមានម៉ូឌុល TrueDepth តូចជាងមុននឹងធ្វើឱ្យមានស្នាមឆកលើអេក្រង់ដែលសាំញ៉ាំតូចជាងមុនផងដែរ ។ លើសពីនេះទៅទៀតអ្នកវិភាគបានព្យាករណ៍ពីការរចនាថ្មីដែលនឹងចេញពី iPhone X និង XS ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជាងនេះទេ ។
ចំពោះកាមេរ៉ាខាងក្រោយទូរស័ព្ទ iPhone 2020 ត្រូវបានគេរំពឹងថានឹងមានប្រព័ន្ធ 7P lens ។ លោក Kuo បាននិយាយថាទូរស័ព្ទ iPhone ដែលមានអេក្រង់ពេញដោយគ្មានស្នាមឆករំខានត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅរដូវស្លឹកឈើជ្រុះឆ្នាំ 2021 ។
តាមរបាយការណ៍ថ្មីៗបានឱ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងធ្វើឱ្យមាន Touch ID ឡើងវិញនៅក្នុងកំណែដាក់នៅក្រោមអេក្រង់សម្រាប់ iPhone ផ្តាច់មុខសម្រាប់អតិថិជននៅក្នុងប្រទេសចិន ។
ប្រសិនបើវាជាការពិតឧបករណ៍នេះនឹងមានតម្លៃទាបជាងមុនដែលធ្វើឱ្យវាកាន់តែប្រកួតប្រជែងជាមួយនឹងការផ្តល់ជូនរបស់ទូរស័ព្ទ Android នៅក្នុងរង្វង់តម្លៃប្រហែល 730 ដុល្លារ ដែលជាចំណុចតម្លៃដ៏ពេញនិយមសម្រាប់អ្នកទិញស្មាតហ្វូននៅក្នុងប្រទេសចិន ៕
ប្រភព ៖ gsmarena , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ