ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ព្យា​បាល​ខ្លួន​ឯង ពេល​ឈឺពោះ​ដោយ​សារ​​តែ​គ្រួ​ស​ថង់ទឹកប្រមាត់

4 ឆ្នាំ មុន

តើ​អ្នក​កំពុង​តែ​ឈឺចាប់​ក្នុង​ពោះ​ដែល​ឈឺ​ម្តង​ៗ​ចាក់​ទៅ​ខ្នង​មែន​ទេ? វា​ប្រហែលជា​ការ​ឈឺចាប់​ដោយសារ​តែ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ហើយ​។ គ្រួ​ស​ក្នុង​ថង់​ប្រមាត់​បង្ក​ឡើង​ដោយ​មាន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ច្រើន ឬ​ដោយសារ​តែ Bilirubin​។ សំណាង​ដែរ មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើន​ណាស់​ដែល​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​នេះ​បាន​ដូច​ជា​៖ ១-រមៀត និង​ទឹកឃ្មុំ ៖…

តើ​អ្នក​កំពុង​តែ​ឈឺចាប់​ក្នុង​ពោះ​ដែល​ឈឺ​ម្តង​ៗ​ចាក់​ទៅ​ខ្នង​មែន​ទេ? វា​ប្រហែលជា​ការ​ឈឺចាប់​ដោយសារ​តែ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ហើយ​។ គ្រួ​ស​ក្នុង​ថង់​ប្រមាត់​បង្ក​ឡើង​ដោយ​មាន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ច្រើន ឬ​ដោយសារ​តែ Bilirubin​។ សំណាង​ដែរ មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើន​ណាស់​ដែល​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​នេះ​បាន​ដូច​ជា​៖

១-រមៀត និង​ទឹកឃ្មុំ ៖ ទាំង​រមៀត និង​ទឹកឃ្មុំ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រយោជន៍​ច្រើន​ណាស់​ដែល​អ្នក​ជំនាញ​ទទួលស្គាល់​។ រមៀត​អាច​ជួយ​បន្ថយ​ការ​កើត​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ដោយសារ​តែ​មាន​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​បាន​។ ទឹកឃ្មុំ​វិញ​អាច​បំបាត់​ការ​បង្ក​រោគ​ខណៈ​ពេល​បន្ថយ​ការ​ឈឺចាប់​ដែល​ចាក់​ទៅ​ខ្នង​។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ លាយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ជាមួយ​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ ហើយ​កូ​វា​ឲ្យ​សប់ ញ៉ាំ​តិច​ៗ តែ​ម្តង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។

២-ជី​អង្កាម ៖ យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ជី​អង្កាម​ជា​របស់​ដ៏​ល្អ​មួយ​ដើម្បី​ផ្តល់​ក្លិន​មាត់​ស្រស់ស្រាយ ហើយ​វា​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ចង្កោម​រោគ​សញ្ញា​រលាក​ពោះវៀន​ផង​ដែរ​។ ជី​អង្កាម​ក៏​អាច​ប្រើ​ដើម្បី​បន្ថយ​ការ​ឈឺចាប់​បង្ក​ឡើង​ដោយ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ថែម​ទៀត​។ អ្វី​ដែល​ត្រូវការ គឺ​ទឹក​មួយ​ពែង ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង​ស្លឹក​ជី​ង្កា​ម​ដែល​ស្ងួត​ម៉ត់​មួយ​ស្លាបព្រា​កាហ្វេ​។ ចូរ​ដាំទឹក​ឲ្យ​ពុះ​សិន ចាំ​ដាក់​ស្លឹក​ជី​អង្កាម​ខ្លះ​ចូល​។ ចូរ​យក​ទឹក​ចេញពី​ឆ្នាំ ហើយ​ចាំ​ចាក់ទឹក​ឃ្មុំ​ចូល​រួច​កូរ​ឲ្យ​សប់​។ បន្ទាប់​មក​អ្នក​អាច​ញ៉ាំ​វា​បាន​ហើយ​។

៣-ទឹកក្រូច​ឆ្មា ៖ ទឹកក្រូច​ឆ្មា​ច្រើន​តែ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​បញ្ហា​សុខភាព​ជា​ច្រើន​ខុស​ៗ​គ្នា​។ សារធាតុ​សកម្ម​ក្នុង​ភេសជ្ជៈ​មួយ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ជួយ​រំលាយ​កូ​ឡេ​ស្តេ​រ៉ុល ដើម្បី​បន្ថយ​ការ​ឈឺចាប់​។

សារធាតុ Pectin ដែល​មាន​ក្នុង​ក្រូចឆ្មា ក៏​មាន​ប្រយោជន៍​ក្នុង​ការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ផង​ដែ​។ អ្វី​ដែល​ត្រូវការ​គឺ ទឹកក្រូច​ឆ្មា ៤​ស្លាបព្រា​បាយ និង​ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​។ ចូរ​យក​របស់​ទាំង​ពីរ​នេះ​លាយ​ចូល​គ្នា ហើយ​ញ៉ាំ​វា​ម្តង​ក្នុង​មួយ​ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ