ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​តែ​សាច់ញាតិ​សុំ​ដោះ​លែង​ករណី​លួច​គាស់​ផ្ទះ​គិត​ជា​លុយ​២០​ម៉ឺន​ដុល្លារ និង​លុយ​បាត​៥០​ម៉ឺន(មានវីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​ដែល​គិត​ជា​លុយ​២០​ម៉ឺន​ដុល្លារ និង​លុយ​បាត​៥០​ម៉ឺន​បាត ត្រូវ​សាច់ញាតិ​ប្រមាណ​៤០​នាក់​តវ៉ា​សុំ​ដោះ​លេង និង​រក​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ នៅ​មុខ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​ដែល​គិត​ជា​លុយ​២០​ម៉ឺន​ដុល្លារ និង​លុយ​បាត​៥០​ម៉ឺន​បាត ត្រូវ​សាច់ញាតិ​ប្រមាណ​៤០​នាក់​តវ៉ា​សុំ​ដោះ​លេង និង​រក​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ នៅ​មុខ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ដីកា​មានឈ្មោះ តែម វាសនា ហៅ​ទិ​ត អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​ឃុំ​រលួស​ស្រុក​ស្វាយចេក ។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ដីកា​បញ្ជា​អោយ​ចូលខ្លួន​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ហើយ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ តែម វាសនា ហៅ​ទិ​ត កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​ត្រូវ​បាន​ចាប់​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចោទប្រកាន់​លួច​គាស់​ផ្ទះ​យក​ទូដែក​មានទ្រព្យ​សម្បត្តិ​មាន​គ្រឿងអលង្ការ គិត​ជា​ទឹកប្រាក់​ប្រមាណ​២០​ម៉ឺន​ដុល្លារ និង​លុយ​បាត​៥០​ម៉ឺន​បាត ដែល​ធ្វើ​សកម្មភាព កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់ ដែល​ជា​សាច់ញាតិ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា នៅ​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ នៅ​មុខ​សា​សា​ដំបូង​ខេត្តបន្ទាយមានជ័យ ដោយ​សុំ​អោយ​មន្ត្រី​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ជួយ​រក​យុត្តិធម៌ និង​សុំ​ដោះ​លេង​យុវជន​ឈ្មោះ តែម វាសនា អោយ​មាន​សេរីភាព​វិញ ។

តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នេះ គឺ​សុំ​អោយ​ជួយ​រក​យុត្តិធម៌ និង​ដោះ​លេង​យុវជន​ឈ្មោះ តែម វាសនា ដោយ​ពួក​គាត់​ធានា​មុខ​ច្បាប់​ថា យុវជន​នេះ​ជា​មនុស្ស​ល្អ ហើយ​មិន​ពាក់ព័ន្ធ​ករណី​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ