ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សន្សំ​លុយ​លើ​អាហារ​សម្រាប់​អ្នក​នៅ​លីវ

4 ឆ្នាំ មុន

ការ​ទិញ​ម្ហូបអាហារ​សម្រាប់​មនុស្ស​ដែល​រស់នៅ​ម្នាក់ឯង​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​មនុស្ស​ភាគច្រើន​តែងតែ​ទិញ​ទុក​លើស​កម្រិត​ដែល​ពួក​គេ​អាច​ទទួលទាន​បាន ឬ​មនុស្ស​មួយ​ចំនួន​ទៀត​ងាក​ទៅ​ទិញ​ម្ហូប​ស្រាប់​ដែល​មាន​តម្លៃ​ថ្លៃ និង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ជាដើម ។ ប្រសិនបើ​អ្នក​រស់នៅ​ម្នាក់ឯង និង​ចង់​សន្សំ​ថវិកា​បន្តិចបន្តួច​លើ​អាហារ​នោះ​អ្នក​អាច​សាកល្បង​អនុវត្ត​គន្លឹះ​ខាងក្រោម ៖ ១. ទិញ​អាហារ​រួម​គ្នា…

ការ​ទិញ​ម្ហូបអាហារ​សម្រាប់​មនុស្ស​ដែល​រស់នៅ​ម្នាក់ឯង​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​មនុស្ស​ភាគច្រើន​តែងតែ​ទិញ​ទុក​លើស​កម្រិត​ដែល​ពួក​គេ​អាច​ទទួលទាន​បាន ឬ​មនុស្ស​មួយ​ចំនួន​ទៀត​ងាក​ទៅ​ទិញ​ម្ហូប​ស្រាប់​ដែល​មាន​តម្លៃ​ថ្លៃ និង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ជាដើម ។ ប្រសិនបើ​អ្នក​រស់នៅ​ម្នាក់ឯង និង​ចង់​សន្សំ​ថវិកា​បន្តិចបន្តួច​លើ​អាហារ​នោះ​អ្នក​អាច​សាកល្បង​អនុវត្ត​គន្លឹះ​ខាងក្រោម ៖

១. ទិញ​អាហារ​រួម​គ្នា

អ្នក​ចង់​ទិញ​អាហារ​មួយ​ដែល​អ្នក​មិន​អាច​បរិភោគ​អស់​ដោយ​ម្នាក់ឯង​ដូច​ជា នំ​បុ័ង​ចំណិត​មែន​ទេ ? អ្នក​អាច​ចែករំលែក​ខ្លះ​ជាមួយនឹង​មិត្តភក្តិ​បាន ។ អ្នក​ទាំង​ពីរ​អាច​បង្កើត​បញ្ជី​អាហារ​មួយ​ដែល​អ្នក​ទាំង​ពីរ​ចង់​ទិញ​រួម​គ្នា រួច​ចែក​ការ​ចំណាយ​ជា​ពីរ​ជា​ការ​ស្រេច ។ វិធី​នេះ គឺជា​វិធី​ដ៏​ល្អ​មួយ ជា​ពិសេស​នៅ​ពេល​ដែល​មានការ​លក់​បញ្ចុះតម្លៃ​ដូច​ជា ទិញ​១​ថែម​១​ជាដើម ។

ប្រសិនបើ​អ្នកមាន​មិត្ត​ដែល​ចង់​សន្សំ​ថវិកា​ដូច​គ្នា អ្នក​ក៏​អាច​ទិញ​អាហារ​ក្រៅ​ជាមួយ​គ្នា និង​ចែក​ថ្លៃ​ចំណាយ​ជា​ពីរ​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អាច​ចែក​គ្នា​ធ្វើ​ម្ហូប​បាន​ថែម​ទៀត ប្រសិនបើ​អ្នក​ចូល​ចិត្ត​ចំណីអាហារ​ដូច​គ្នា ។

២. គម្រោង​អាហារ​ដែល​អ្នក​ចង់​ចម្អិន

វិធី​មួយ​ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​លើ​ថ្លៃ​ម្ហូប គឺ​ការ​គិត​ទុកជា​មុន​ថា អ្នក​ចង់​ចម្អិនម្ហូប​អ្វី​សម្រាប់​ស​ប្តា​ហ៍​នេះ ឬ​ស​ប្តា​ហ៍​ក្រោយ រួច​ទិញ​គ្រឿងផ្សំ​តាម​អ្វី​ដែល​បាន​គ្រោងទុក ។ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដូច្នេះ​ទេ​ពេល​ដែល​រស់នៅ​តែ​ម្នាក់ឯង ។ ដំណោះស្រាយ​មួយ គឺ​ការ​ជ្រើស​ម្ហូប​ដែល​ប្រើ​គ្រឿងផ្សំ​ដូច​គ្នា ឧទាហរណ៍​ដូច​ជា ពង​ទា ឬ​ពងមាន់​អនុញ្ញាត​ឲ្យ​អ្នក​ចៀន​វា​ទទួលទាន​ធម្មតា ឬ​ទុក​ប្រើ​ក្នុង​សម្ល​ខ​ជាដើម ។

ប្រសិនបើ​អ្នកជា​មនុស្ស​មិន​មាន​ពេលវេលា ឬ​ចំណូលចិត្ត​លើ​ការ​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​ទេ អ្នក​អាច​ចាប់ផ្តើម​កំណត់​ថ្លៃ​ចំណាយ​លើ​អាហារ​ក្រៅ ។ ឧទាហរណ៍​ដូច​ជា កំណត់​ថា មួ​យស​ប្តា​ហ៍​អ្នក​នឹង​ចំណាយ​តែ​១០​ដុល្លារ​លើ​ថ្លៃ​អាហារ​ប៉ុណ្ណោះ​រួច​ព្យាយាម​រំលឹក​ខ្លួនឯង​មិន​ឲ្យ​ចំណាយ​លើស​ពី​ចំនួន​នេះ ។

៣. ទិញ និង​ជ្រើសរើស​ម្ហូប​ដោយ​ឆ្លាត​វៃ​ជាង​មុន

ផ្សារ​ម៉ាត និង​ផ្សារ​ទំនើប​ចាប់ផ្តើម​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​យើង​ក្នុង​ការ​ទិញ​ម្ហូប​ព្រោះ ពួក​គេ​ផ្តល់​ផលិតផល​ដែល​មាន​អនាម័យ និង​គុណភាព​ខ្ពស់​ជាង​ផ្សារ​បន្លែ​យើង​ធម្មតា ។ ប៉ុន្តែ​ផ្សារ​ទាំងនេះ​ភាគច្រើន​លក់​បន្លែ និង​គ្រឿងផ្សំ​ផ្សេង​ៗ​ក្នុង​ចំនួន​ច្រើន​ដែល​ផ្តល់​ការ​លំបាក​ដល់​មនុស្ស​រស់នៅ​តែ​ម្នាក់ឯង ។

វិធី​មួយ​ក្នុង​ការ​ជៀសវាង​ទិញ​បន្លែ​លើស​ពី​សមត្ថភាព​បរិភោគ​របស់​ខ្លួន គឺ​ការ​ទិញ​ប្រអប់​សាឡាដ ។ ប្រអប់​សាឡាដ​ផ្តល់​បន្លែ​គ្រប់មុខ​ដែល​អ្នក​អាច​រើស​យក​មក​ចម្អិន​តាម​ដែល​ត្រូវការ ។ ប្រអប់​ផ្លែ​ឈើ​ក៏​ជា​ជម្រើស​ល្អ​ដែល​ប្រសិនបើ​អ្នក​ចង់​ទិញ​ផ្លែ​ឈើ​តែ​ព្រួយបារម្ភ​ថា មិន​អាច​បរិភោគ​វា​ទាន់​ពេល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ