ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ភ្លើង

5 ឆ្នាំ មុន

កម្ពុជា​មាន​អាកាសធាតុ​ក្តៅ​សើម ប៉ុន្តែ​រាល់​រដូវប្រាំង​ម្តង​ៗ ជា​ពិសេស​ដូច​ជា​ឆ្នាំ​នេះ ប្រជាជន​តែងតែ​ជួប​ការ​លំបាក​ពី​ភាព​ក្តៅ​និង​ស្អុះស្អាប់​។ ជា​លទ្ធផល មនុស្ស​គ្រប់​រូប​ចាប់ផ្តើម​បើក​ដំណើរការ​កង្ហារ ឬ​ម៉ាស៊ីន ត្រជាក់​របស់​ពួក​គេ​ ដោយ​ស្វ័យប្រវត្តិ​។ ដូច​អ្វី​ដែល​យើង​បាន​សង្កេត​ឃើញ…

កម្ពុជា​មាន​អាកាសធាតុ​ក្តៅ​សើម ប៉ុន្តែ​រាល់​រដូវប្រាំង​ម្តង​ៗ ជា​ពិសេស​ដូច​ជា​ឆ្នាំ​នេះ ប្រជាជន​តែងតែ​ជួប​ការ​លំបាក​ពី​ភាព​ក្តៅ​និង​ស្អុះស្អាប់​។ ជា​លទ្ធផល មនុស្ស​គ្រប់​រូប​ចាប់ផ្តើម​បើក​ដំណើរការ​កង្ហារ ឬ​ម៉ាស៊ីន ត្រជាក់​របស់​ពួក​គេ​ ដោយ​ស្វ័យប្រវត្តិ​។

ដូច​អ្វី​ដែល​យើង​បាន​សង្កេត​ឃើញ ការ​ធ្វើ​ដូច្នេះ​ បាន​ដាក់​សម្ពាធ​ដល់​ស្ថាប័ន​ផ្គត់ផ្គង់​អគ្គ​សិ​នី​ដែល​បង្ក​ឲ្យ​មានការ​ដាច់​ភ្លើង​នៅ​ពេល​ខ្លះ​។ លើស​ពី​នេះ​ទៅ​ទៀត ថ្លៃ​ភ្លើង​តាម​ផ្ទះ​នីមួយ​ៗ​ក៏​កាន់តែ​កើនឡើង​ផង​ដែរ​។
ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ការ​ចាយវាយ​លើ​ថ្លៃ​ភ្លើង​ច្រើន តើ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេច?

១-បិទ​ឧបករណ៍​ដែល​អ្នក​មិន​ប្រើប្រាស់
គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន​ដូច​ជា​ទូរទស្សន៍ ម៉ាស៊ីន​ចាក់​ឌី​ស ឬ​កុំព្យូទ័រ​នៅ​តែ​បន្ត​ប្រើប្រាស់​ចរន្ត​អគ្គ​សិ​នី​ពេល​ដែល​អ្នក​មិន​ប្រើប្រាស់​វា​។ ដូច្នេះ​អ្នក​គួរតែ​បិទ​កុងតាក់​ភ្លើង​ទាំងស្រុង​ប្រសិនបើ​អ្នក​ចង់​សន្សំ​ថ្លៃ​ភ្លើង និង​ជា​ពិសេស​ប្រសិនបើ​អ្នកជា​មនុស្ស​មិន​ឧស្សាហ៍​នៅផ្ទះ​។

២- ប្រើ​កង្ហារ​ពិ​ដាន
ប្រសិនបើ​អាកាសធាតុ​ក្តៅ អ្នក​មិន​គួរ​ដើរទៅ​ចុច​បើក​ម៉ាស៊ីនត្រជាក់​ភ្លាម​ៗ​ទេ​។ កង្ហារ​ជាប់​ពិ​ដាន​គឺជា​ឧបករណ៍​ដែល​មាន​ប្រសិទ្ធភាព​មួយ​ដែរ​ក្នុង​ការ​ជួយ​បញ្ចុះ​សីតុណ្ហភាព​។

៣-ឧស្សាហ៍​លាង​សម្អាត​ម៉ាស៊ីនត្រជាក់
ម៉ាស៊ីនត្រជាក់​ភាគច្រើន​គឺជា​ប្រភព​ដែល​ប្រើរ​ច​ន្ត​ភ្លើង​ច្រើន​ជាងគេ​ក្នុងផ្ទះ​នីមួយ​ៗ​។ ប្រសិនបើ​វា​ខំប្រឹង​ដំណើរការ វា​នឹង​ត្រូវ​ប្រើរ​ច​ន្ត​ភ្លើង​ច្រើន​ដែរ​ហើយ ដូច្នេះ​ម្ចាស់ផ្ទះ​គួរតែ​ព្យាយាម​កាត់​បន្ថយ​ឧបសគ្គ​របស់​វា​ដើម្បី​ឲ្យ​វា​ដំណើរការ​បាន​ដោយ​រលូន ឧទាហរណ៍​ដូច​ជា​ការ​សម្អាត​ជា​ប្រចាំ​ជាដើម​។

៤-ទិញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែល​ប្រើ​ភ្លើង​តិច
មនុស្ស​ភាគច្រើន​ជ្រើស​យក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែល​មាន​តម្លៃ​ទាប​ព្រោះ​គិត​ថា​វា​ជា​ជម្រើស​ល្អ​ក្នុង​ការ​សន្សំ​ថវិកា​។ ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា​វា​ជួយ​អ្នក​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ព្រោះ​ក្នុង​រយៈពេល​វែង គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​ទាំងនោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ចំណាយ​កាន់តែ​ច្រើន​ទៀត​ព្រោះតែ​វា​ប្រើ​ចរន្ត​ភ្លើង​ច្រើន​។

ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពិតប្រាកដ អ្នក​គួរតែ​សាកសួរ​អ្នក​ផ្គត់ផ្គង់​និង​ជ្រើស​យក​ឧបករណ៍​ដែល​ធានា​ថា​ប្រើ​ចរន្ត​ភ្លើង​ទាប​វិញ​។ ពេល​ខ្លះ​អ្នក​ត្រូវ​ចំណាយ​ច្រើន​ជាង​ឧបករណ៍​ទូទៅ​ពិតមែន ប៉ុន្តែ​អ្នក​គួរ​យល់​ថា​វា​ជា​អ្វី​ដែល​នឹង​ជួយ​អ្នក​សន្សំ​ថវិកា​ក្នុង​រយៈពេល​យូរ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ