ថៃ៖ ក្រៅពីការបង្ហាញស្នាដៃលើការសម្ដែងរឿងហើយ ពេលនេះតារាសម្ដែង-តារាម៉ូដែល វ័យ ២៦ ឆ្នាំ លោក Pakorn Thanasrivanitchai បានបញ្ចេញថ្វីដៃប្លែកមួយទៀតនៅក្នុងកម្មវិធី «LIP SYNC BATTLE THAILAND SEASON 2» ដែលជាកម្មវិធីប្រកួតធ្វើត្រាប់តាម។

លោកបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំង ដោយមានការប្រកួតរវាងលោក Max Natthapol និងលោក Pakorn Thanasrivanitchai ផ្ទាល់ដែលអ្នកទាំងពីរបានបង្ហាញភាពអស្ចារ្យ ធ្វើឱ្យអ្នកទាំងពីរបានសម្ដែង សឹងតែមិនសល់ពីភាពជាបុរសទៀងផង ។

ជាពិសេសនោះលោក Pakorn Thanasrivanitchai ដែលបានតែងខ្លួនតាមតារាស្រីកំពុងល្បី គឺ «Lisa BlackPink» នៅក្នុងបទចម្រៀង Ddu-Du-Ddu-Du។ លោកបានបង្ហាញក្បាច់រាំ និងធ្វើមាត់ច្រៀងតាមបទចម្រៀងបានយ៉ាងដូច ធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើល និងមើលលោកឡើងភ្លឹកតែម្ដង ព្រមទាំងបានទទួលជ័យជម្នះត្រឡប់ទៅផ្ទះវិញទៀតផង៕
ទស្សនាវីដេអូតាមរយៈ link នេះ ៖
https://www.youtube.com/watch?time_continue=45&v=w–ay8HGZQM
ប្រភព ៖ posttoday , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ