ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​គម្រប់​ខួប​៣​ឆ្នាំ​លោក​បណ្ឌិត​កែម ឡី ពុំ​សូវ​មាន​អ្នកចូលរួម​ច្រើន?

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៩ ត្រូវជា​ថ្ងៃ​ពិធី​បុណ្យខួប​គម្រប់​៣​ឆ្នាំ​នៃ​សព​លោក​បណ្ឌិត​កែម ឡី ហើយ​ត្រូវ​បាន​សាច់ញាតិ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នៅផ្ទះ​ដែល​ជា​ស្រុក​កំណើត​របស់​លោក ស្ថិត​ក្នុងភូមិ​អង្គ​តា​កុប…

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៩ ត្រូវជា​ថ្ងៃ​ពិធី​បុណ្យខួប​គម្រប់​៣​ឆ្នាំ​នៃ​សព​លោក​បណ្ឌិត​កែម ឡី ហើយ​ត្រូវ​បាន​សាច់ញាតិ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នៅផ្ទះ​ដែល​ជា​ស្រុក​កំណើត​របស់​លោក ស្ថិត​ក្នុងភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូ​ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​របស់​លោក​បណ្ឌិត កែម ឡី បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យខួប​គម្រប់​៣​ឆ្នាំ​ដើម្បី​ឧទ្ទិស​ជូន​ដល់​សព​លោក​បណ្ឌិត​កែម ឡី នា​ពេល​នេះ ដូច​ជា​ពុំ​សូវ​មាន​អ្នក​មក​ចូលរួម​ច្រើន​កុះករ​នោះ​ទេ គឺ​ខុស​ឆ្ងាយ​ពី​ពិធីបុណ្យ​លើក​មុន​ៗ ព្រោះ​នៅ​ក្នុងភូមិ យើង​បាន​ចែក​សំបុត្រ​បុណ្យ​ដល់​បងប្អូន​ប្រជាពលរដ្ឋ លុះ​ពេល​ល្ងាច ឬ​យប់​បន្តិច ទើប​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចូលរួម​ពិធីបុណ្យ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ក៏​បាន​អញ្ជើញ​មក​ចូលរួម​ជា​បណ្តើរ​ៗ​ផង​ដែរ​តាំងពី​រសៀល​មក​ម្ល៉េះ តែ​ទោះបីជា​យ៉ាងណា មើលទៅ​ដូច​ជា​មិនសូវ​មាន​អ្នក​មក​ចូលរួម​ពិធីបុណ្យ​ច្រើន​នោះ​ទេ គឺ​ខុស​ពី​ឆ្នាំ​មុន​ៗ​បន្តិច​ហើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ