ស្អាតសាច់.សខ្ចីញ៉េញ…ម្តេចក៏គិតខ្លីម្ល៉េះ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងថា មានវិបត្តិអ្វីទេ បានទៅលោតទឹកសម្លាប់ខ្លួននៅច្រាំងទន្លេជ្រោយ ចង្វាត្រើយខាងកើត តែនៅពេលលោតទៅ ក៏ទើរនៅគុម្ពត្រែងនិងរងរបួស ។ ហេតុការណ៍នេះ…
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងថា មានវិបត្តិអ្វីទេ បានទៅលោតទឹកសម្លាប់ខ្លួននៅច្រាំងទន្លេជ្រោយ ចង្វាត្រើយខាងកើត តែនៅពេលលោតទៅ ក៏ទើរនៅគុម្ពត្រែងនិងរងរបួស ។ ហេតុការណ៍នេះ…
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងថា មានវិបត្តិអ្វីទេ បានទៅលោតទឹកសម្លាប់ខ្លួននៅច្រាំងទន្លេជ្រោយ ចង្វាត្រើយខាងកើត តែនៅពេលលោតទៅ ក៏ទើរនៅគុម្ពត្រែងនិងរងរបួស ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី៩ ខែកក្កដា នៅតាមផ្លូវមាត់ទន្លេចំណុចផ្លូវទៅសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ស្ត្រីដែលលោតទឹកប៉ងសម្លាប់ខ្លួននេះឈ្មោះ ស្រីចិន អាយុ២៨ឆ្នាំ ស្នាក់នៅម្តុំជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
តាមអ្នកឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរូបនេះមិនដឹងថា មានវិបត្តិអ្វីទេ បានជិះម៉ូតូកង់បីមកឈប់នៅមាត់ទន្លេត្រើយខាងកើត រួចផឹកស្រាក្រឡុកហើយមួយសន្ទុះក្រោយមក ក៏លោត ទឹកសម្លាប់ខ្លួនតែម្តង ។ ប៉ុន្តែជាគ្រោះល្អ ពេលលោតនោះ មិនធ្លាក់ចូលទៅក្នុងទឹកទន្លេទេគឺទៅទើរចំគុម្ព
ត្រែង បណ្តាលឱ្យរងរបួសរហូតសន្លប់ និងចេញឈាមតាមច្រមុះផង ។
ករណីនេះ ធ្វើឲ្យផ្អើលទៅដល់នគរបាលប៉ុស្តិ៍ជ្រោយចង្វា និងបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះដោយយកខ្សែចងទាញឡើងលើច្រាំងវិញ ទើបសមត្ថកិច្ចទាក់ទងហៅរថយន្តសង្គ្រោះរបស់គ្លីនិកហុងហាក់ មកដឹកយកទៅព្យាបាល ។ ក្រោយពេលកើតហេតុ បងប្អូនសាច់ញាតិស្ត្រីរូបនេះបានមកដល់ និងឡើងទៅជិះក្នុងរថយន្តសង្គ្រោះជាមួយព្រោះខ្លាចមានបញ្ហាតាមផ្លូវ ៕
ចែករំលែកព័តមាននេះ