ក្រុមហ៊ុនជប៉ុនមួយបានផលិត «ឈុតក្នុងបុរស» សម្រាប់បុរសសាកល្បងស្លៀកឈុតក្នុងដូចស្រី ដើម្បីទទួលបានបទពិសោធន៍ ។
សារព័ត៌មានបរទេសបញ្ជាក់ថា ឈុតក្នុងនោះរួមមានអាវទ្រនាប់ និងខោស្ល៊ីប ដោយមានចម្រុះម៉ូដ និងជាច្រើនពណ៌ លក់តម្លៃពី១១,៥ ទៅ១៨ផោន មានលក្ខណៈដូចឈុតរបស់ស្ត្រី ប៉ុន្តែផលិតសម្រាប់ឱ្យបុរសស្លៀកពាក់ ដើម្បីឱ្យពួកគេមានបទពិសោធន៍ក្នុងការស្លៀកឈុតក្នុងដូចស្ត្រីភេទ ។
លោកស្រីអាគីកូ អូគូណូមីយ៉ា អ្នកគ្រប់គ្រងក្រុមហ៊ុន «វិចរូម» បញ្ជាក់ថា ខ្លួនមានអារម្មណ៍ចម្លែកដែលបុរសភាគច្រើនមានចំណាប់អារម្មណ៍ ចង់មានបទពិសោធន៍ដូចស្ត្រី និងធ្វើឱ្យរូបនាងបានកត់សម្គាល់ថា បុរសអាចចង់ពាក់អាវទ្រនាប់ដូចស្ត្រី ។
ចាប់តាំងពីក្រុមហ៊ុនបង្ហាញអាវទ្រនាប់សម្រាប់បុរសនៅឆ្នាំ២០០៨មក មានតម្រូវការចម្លែកពីបុរស ដោយបញ្ជាក់ថា ពួកគេរង់ចាំឈុតនេះអស់រយៈពេលជាយូរមកហើយ ។ បុរសអ្នកនាំពាក្យរបស់ក្រុមហ៊ុនប្រាប់ថា ការស្លៀកឈុតក្នុងបុរស ធ្វើឱ្យមានអារម្មណ៍យ៉ាងមុតមាំ និងរំភើបបំផុត ៕
ចែករំលែកព័តមាននេះ