ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចកន្ទេលធំ…

4 ឆ្នាំ មុន
  • ភ្នំពេញ

ដឹង​ច្បាស់​ណាស់​…​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កើត​មាននៅ​ប្រទេស​វៀតណាម​មុនគេ​…​វៀតណាម​សម្លាប់​ជ្រូក​អស់​ជាង​៣​លាន​ក្បាល​ហើយ​…​ម៉េច​មិន​ខ្លាច ? ជ្រូក​នៅ​តែ​ហូរ​ចូល​ដដែលតាម​ខេត្តស្វាយរៀង​…​លោក​ម្ចាស់​ទាំងឡាយ​…​បិទ​អត់​ជិត​ទេ ! មាន​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក​មួយ​ឈ្មោះ​ស៊ី​ភី​…​មាន​កសិដ្ឋាន​ធំ​មួយ​ចិញ្ចឹម​នៅ​ក្បែរ​ព្រំដែន​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង ។ អាជ្ញាធរ​ស្រុក​ម្នាក់​ប្រាប់​ថា​…​ជ្រូក​យួន​នាំ​ចូល​ក្នុង​កសិដ្ឋាន​មួយ​នេះ​…​បន្ទាប់​មក​កសិដ្ឋាន​នេះ​នាំ​ជ្រូក​ទាំង​ឡាន​ៗ​ចូល​មក​ភ្នំពេញ​…​ក្នុង​នាម​ជ្រូក​កសិដ្ឋាន​របស់​ខ្លួន​…​ដែល​គេ​សង្ស័យ​ថា «​កន្ទេល​ធំ​បន្លំ​ដេក ក្បាល​ទំពែក​បន្លំ​កោរ​»…​សង្ស័យ​ជា​ល្បិច​ឈ្មួញ​…​មិន​ខុស​ប៉ុន្មាន​ពី​ល្បិច​ឈ្មួញ​ឈើ​ឡើយ​…​អ៊ីចឹង​បានជា​ជំងឺប៉េស្ត​ជ្រូក​…​កើត​មាននៅ​ខេត្តស្វាយរៀង​…​ឆ្លង​ចូល​ខេត្ត​ត្បូងឃ្មុំ​…​ឆ្លង​ចូល​ខេត្តព្រៃវែង​…​ឆ្លង​ចូល​ខេត្តតាកែវ​…​និង​ក្លាយជា​មហន្តរាយ​ធំ​ណាស់​…​សម្រាប់​អ្នក​ចិញ្ចឹម​តូច​-​ធំ​ក្នុង​ប្រទេស ។…

ដឹង​ច្បាស់​ណាស់​…​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កើត​មាននៅ​ប្រទេស​វៀតណាម​មុនគេ​…​វៀតណាម​សម្លាប់​ជ្រូក​អស់​ជាង​៣​លាន​ក្បាល​ហើយ​…​ម៉េច​មិន​ខ្លាច ? ជ្រូក​នៅ​តែ​ហូរ​ចូល​ដដែលតាម​ខេត្តស្វាយរៀង​…​លោក​ម្ចាស់​ទាំងឡាយ​…​បិទ​អត់​ជិត​ទេ !

មាន​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក​មួយ​ឈ្មោះ​ស៊ី​ភី​…​មាន​កសិដ្ឋាន​ធំ​មួយ​ចិញ្ចឹម​នៅ​ក្បែរ​ព្រំដែន​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង ។

អាជ្ញាធរ​ស្រុក​ម្នាក់​ប្រាប់​ថា​…​ជ្រូក​យួន​នាំ​ចូល​ក្នុង​កសិដ្ឋាន​មួយ​នេះ​…​បន្ទាប់​មក​កសិដ្ឋាន​នេះ​នាំ​ជ្រូក​ទាំង​ឡាន​ៗ​ចូល​មក​ភ្នំពេញ​…​ក្នុង​នាម​ជ្រូក​កសិដ្ឋាន​របស់​ខ្លួន​…​ដែល​គេ​សង្ស័យ​ថា «​កន្ទេល​ធំ​បន្លំ​ដេក ក្បាល​ទំពែក​បន្លំ​កោរ​»…​សង្ស័យ​ជា​ល្បិច​ឈ្មួញ​…​មិន​ខុស​ប៉ុន្មាន​ពី​ល្បិច​ឈ្មួញ​ឈើ​ឡើយ​…​អ៊ីចឹង​បានជា​ជំងឺប៉េស្ត​ជ្រូក​…​កើត​មាននៅ​ខេត្តស្វាយរៀង​…​ឆ្លង​ចូល​ខេត្ត​ត្បូងឃ្មុំ​…​ឆ្លង​ចូល​ខេត្តព្រៃវែង​…​ឆ្លង​ចូល​ខេត្តតាកែវ​…​និង​ក្លាយជា​មហន្តរាយ​ធំ​ណាស់​…​សម្រាប់​អ្នក​ចិញ្ចឹម​តូច​-​ធំ​ក្នុង​ប្រទេស ។

បើ​តែ​យ៉ាងហ្នឹង​…​បិទ​ម៉េច​ជិត​ទៅ​ម្ចាស់​ថ្លៃ ! ចំណែក​នៅ​ច្រកព្រំដែន​ថៃ​ក៏​ដូច្នោះ​ដែរ​…​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ជាប់​ព្រំដែន​ថៃ​…​គេ​ទិញ​ជ្រូក​ថៃ ជ្រូក​ក្រហម​ចូល​កសិដ្ឋាន​…​គ្រាន់តែ​ជា «​កន្ទេល​ធំ​បន្លំ​ដេក ក្បាលទំពែក​បន្លំ​កោរ​»…​ដោយ​ដឹក​ជ្រូក​ក្រហម​ពី​កសិដ្ឋាន​របស់​ខ្លួន​មក​ភ្នំពេញ​…​តាម​ខេត្ត​នានា​…​ហើយ​ប្រាប់​ថា​ជ្រូក​ក្នុងស្រុក ។

ខាងលើ​នេះ​ជា​មុខរបរ «​បន្លំ​»…​មិន​ហ៊ាន​និយាយ​ថា ពួក​គេ​ជា​ឈ្មួញ​ខិលខូច​ទេ​…​ទាល់តែ​ខូច​ទើប​រកស៊ី​ចំណេញ​ធំ ។

ល្បិច​នេះ​គេច​ផុត​ការ​បង់ពន្ធ​ទាំងឡាយ​…​ព្រោះ​មានឈ្មោះ​ថា​ជ្រូក​កសិដ្ឋាន​ក្នុងស្រុក​…​ជា​ល្បិច​កន្ទេល​ធំ​…​ដែល​តាម​ពិត​ទៅ​សុទ្ធតែ​ជ្រូក​ទិញ​ពី​ប្រទេស​ជិតខាង​…​យក​មក​ផ្សាំ​មួយ​ដង្ហើមចង្រិត​រួច​នាំ​ចេញ​ភ្លាម​…​ឯ​រដ្ឋអំណាច​រាប់​ក្បាល​ជ្រូក​យក​លុយ​យ៉ាង​ស្ងៀមស្ងាត់​ទៅ​ហោង​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ