ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ទ្រី ភាព គ្រុប​…​ហក់​ចូល​ជំនួញ​ឈើ​វិញ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

តាម​រយៈ​នៃ​ការ​ដឹក​ញ្ជូ​ន​ឈើ​… តាម​រយៈ​នៃ​ច្បាប់​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ទ្រី ភាព គ្រុប​… ហក់​ចូល​ក្នុង​សង្វៀន​រកស៊ី​ឈើ​វិញ​ហើយ ។ ប្រសិនបើ​មិនឃើញ មាន​លិខិត​ដឹក​ជញ្ជូន​ទេ​……

តាម​រយៈ​នៃ​ការ​ដឹក​ញ្ជូ​ន​ឈើ​… តាម​រយៈ​នៃ​ច្បាប់​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ទ្រី ភាព គ្រុប​… ហក់​ចូល​ក្នុង​សង្វៀន​រកស៊ី​ឈើ​វិញ​ហើយ ។

ប្រសិនបើ​មិនឃើញ មាន​លិខិត​ដឹក​ជញ្ជូន​ទេ​… មហាជន​ច្បាស់​ជា​មិន​ជឿ​ទេ … ព្រោះ​កន្លង​មក តំណាង​ក្រុមហ៊ុន​ទ្រី​ភាព គ្រុប បាន​ប្រកាស​ថា​… ឧកញ៉ា ទ្រី ភាព ឈប់​រកស៊ី ឈើ​ហើយ ។

មាន​ឧកញ៉ា​ឈ្មួញ​ឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ខេត្តកំពង់ចាម​…​ប្រាប់​កោះសន្តិភាព​ថា … ក្រុមហ៊ុន​ទ្រី ភាព គ្រុប កំពុង​ប្រមូល​ឈើ​ប្រណីត​ចេញពី​ខេត្តក្រចេះ …​ដឹង​ជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ ។ គាត់​ថា បើ​ក្រុមហ៊ុន​ទ្រី ភាព ហក់​ចូល​វិញ​មែន​… គ្មាន​អ្នក​ណា​រកស៊ី​ឈ្នះ​គាត់​ទេ … ប្រមូល​យក​អស់ហើយ និង​ដោយ​សុវត្ថិភាព​ទៀត … បើ​ក្រៅពី​ឧកញ៉ា ទ្រី​ភាព​… អ្នក​ដឹកឈើ​រត់​អត់​រួច​ពី​ការ​ចាប់​ទុក​ទេ …​តាម​ពិនិត្យមើល​ទៅ​… ឈ្មួញ​ឈើ​នានា ព្រួយបារម្ភ​និង​មានគំនិត​ច្រណែន​…​ជាមួយ​ក្រុមហ៊ុន​ទ្រី ភាព គ្រុប នេះ មិន​តិច​ទេ​។

តាម​ប្រភព​នានា … ជា​ពិសេស យោង​ទៅ​លើ​ភាព​ជាក់ស្តែង​… គួរ​មិន​ត្រូវ​ច្រណែន​ទេ ហើយ​ក៏​មិន​ត្រូវ​ខឹងសម្បា​ដែរ … ព្រោះ​ក្រុមហ៊ុន ទ្រី ភាព គ្រុប ពិតមែន​ហក់ មក​រកស៊ី​ឈើ​មែន​… ប៉ុន្តែ​គាត់​រកស៊ី​ដឹកឈើ​ស្របច្បាប់​… បង់ពន្ធ​ជូន​រដ្ឋ តាម​ច្បាប់​… ដឹក​ជញ្ជូន​តាម​ទម្ងន់​ផ្ទុក ក៏​ស្របច្បាប់​… ដូច​មាន​ឯកសារ​ថតចម្លង​ខាងក្រោម​នេះ ។

បើ​រកស៊ី​ស្របច្បាប់​… មានច្បាប់​ដឹក​ជញ្ជូន​… ច្បាប់​អនុញ្ញាត​ជា​ផ្លូវការ​បែប​នេះ … ហើយ​ដឹក​ទៅ​ដាក់​នៅ​តាម​គោលដៅ បែប​នេះ​…​តើ​មាន​សមត្ថកិច្ច​កុងត្រូល​ណា «​ថ្លើមធំ​» ហ៊ាន​ចាប់​… ហ៊ាន​ឃាត់​ទុក​ទៅ?

ចំណែក​ឈ្មួញ​ឈើ​ដែល​ភ័យ​ព្រួយ​… ដែល​ច្រណែន និង​ក្រុមហ៊ុន​ទ្រី ភាព គ្រុប​… ប្រហែល​មក​ពី​ខ្លួនឯង រកស៊ី​របៀប​កន្ទេល​ធំ​បន្លំ​ដេក … ឬ​របៀប ក្បាល​ធំ​ទំពែក​បន្លំ​កោរ​ទេ​ដឹង? ក្រុមហ៊ុន​ខ្លះ ច្បាប់​ឱ្យ​ដឹក​ក្រោម​២០​ម៉ែត្រគូប … ផ្ទុក​ដល់​៧០-៨០​ម៉ែត្រគូប​… ខ្លះ​ទៀត យក​ច្បាប់​ដឹក​ជញ្ជូន​មួយ​សន្លឹក ដឹក​មិន​ចេះ​ឈប់​… ដោយ​អាង​ចំណាយ​តាម​ផ្លូវ ។

មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​ពី​ក្រុមហ៊ុន ទ្រី ភាព គ្រុប​បាន​ទេ​… ប្រ​សិន​មានការ​បំភ្លឺ​… អាច​មាន​ព័ត៌មាន​ច្បាស់​ជាង​នេះ ទៀត ហើយ​ការ​ច្រណែន​នឹង​ឈប់​មិន​ខាន ។

ពេល​នេះ ក្រុមហ៊ុន​ទ្រី ភាព គ្រុប នៅ​តែ​បន្ត​ដឹកឈើ​តាម​ផ្លូវជាតិ​លេខ​៨​នៅឡើយ​ទេ … ប៉ុន្តែ​មិន​ញឹកញាប់​ពេក​ទេ … នេះ​បើ​តាម​មន្ត្រី​តាម​ផ្លូវជាតិ​លេខ​៨​បាន​ប្រាប់.. ប្រសិន​ឃើញ​ដឹក​ថ្ងៃណាទៀត គេ​នឹង​ប្រាប់​កោះស​ន្តិភាពទៀត … ។

អត្ថបទសរសេរ ដោយ