ក្នុង​ពាក់កណ្ដាល​ឆ្នាំ ២០១៩ នេះ​មាន​តារា​ថៃ​៣​គូ​ប្រកាស​ពី​ដំណឹង​អាក្រក់​របស់​ខ្លួន


ថៃ​៖ គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ ២០១៩ នេះ​មាន​គូស្នេហ៍​តារា​ថៃ​ចំនួន​៣​គូ​ហើយ​ដែល​បាន​ប្រកាស​ពី​ដំណឹង​អាក្រក់​នៃ​ការ​បញ្ចប់​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ជា​សាធារណៈ ។

1/. Sun Prachakorn និង Dj Tonhorm

តារា​សម្ដែង​លោក Sun Prachakorn និង Dj Tonhorm ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​អស់​ពេល​៣ ឆ្នាំ​។ ជា​តារា​សម្ដែ ង​និង​ជា​ឌី​ជេ​ដែរ​នោះ Tonhorm បាន​ផ្ដល់​បទ​សម្ភាស​ដល់​អ្នកកាសែត​ថា ពួក​គេ​អាច​មិនមែន​ជា​ដៃគូ​ឬ​គូព្រេង​នឹង​គ្នា​ទេ ដូច្នេះ​ហើយ​ទើប​ពួក​គេ​បែក​គ្នា​។ ឯ​លោក Sun Prachakorn វិញ​ក៏​បានឱ្យ​ដឹង​ដែរ​ថា វា​មិន​មាន​អ្នក​ទី​៣ ចូល​មក​ពាក់ព័ន្ធ​អី​ទេ​។ លោក​បន្ថែម​ថា រវាង​លោក និង​តារា​អ៊ី​ន​ធើ​ណេ​ត​ឈ្មោះ Blue គឺ​គ្រាន់តែ​ដូច​ជា​បងប្អូន​នឹង​គ្នា​តែ​ប៉ុណ្ណោះ​។

2/. Toomtam Yutthana និង Yingying Sarucha

Toomtam Yutthana និង Yingying Sarucha ទើបតែ​បែក​គ្នា​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ នេះឯង ដែល​ខាង​ស្រី​បានឱ្យ​ដឹង​ថា ក៏​ដោយសារ​មាន​អ្នក​ទី ៣ ចូល​មក​ពាក់ព័ន្ធ ។

3/. Ase Wang និង Bank Preeti

តារា​សម្ដែង​ស្រី Aes Wang បាន​បង្ហោះ​នៅ​លើក​គណនី Instagram របស់​ខ្លួន​ថា នាង និង​លោក Bank Preeti ពេល​នេះ​គ្រាន់តែ​ជា​មិត្ត​ល្អ​នឹង​គ្នា​ប៉ុណ្ណោះ ។

ប្រភព ៖ thaiupdate , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ