ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​ណ៍ហើយ​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស​ពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​វិស័យ​សំណង់ ព័ត៌មាន បរិស្ថាន និង​ថាមពល នៅ​ថ្ងៃ​ទី​៥ ខែកក្កដា នេះ​បាន​ប្រកាស​ពី​ជំហរ​បស់​ខ្លួន​ក្នុង​ការ​ចូលរួម​គាំទ្រ​ដល់​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​៨​ក្រុម ។…

រាជធានី​ភ្នំពេញ ៖ ក្រុម​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​វិស័យ​សំណង់ ព័ត៌មាន បរិស្ថាន និង​ថាមពល នៅ​ថ្ងៃ​ទី​៥ ខែកក្កដា នេះ​បាន​ប្រកាស​ពី​ជំហរ​បស់​ខ្លួន​ក្នុង​ការ​ចូលរួម​គាំទ្រ​ដល់​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​៨​ក្រុម ។

ក្រុមការងារ​ទាំង​៨​ក្រុម​មាន​ភារកិច្ច​ចុះ​ត្រួតពិនិត្យ​អវត្តមាន​បទដ្ឋាន​បច្ចេកទេស បទដ្ឋាន​គតិ​យុ​ត្ត ស្តង់ដា​សំណង់ ស្តង់ដា​សុ​វត្តិភាព​និង​គុណភាព​សំណង នៅ​តាម​ការដ្ឋាន​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ក្រុម​មន្ត្រី​ក្រុមការងារ​មក​ពី​ក្រសួង​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់​ចាប់ពី​អនុរដ្ឋលេខាធិការ​ដល់​ប្រធាន​នាយកដ្ឋាន ។

ថ្លែង​ក្នុង​សន្និសីទ​ស្តី​ពី​គោលការណ៍​គ្រប់គ្រង​បច្ចេកទេស​សំណង់​នៅ​កម្ពុជា​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា សន្និសីទកាសែត​នេះ​មាន​គោលបំណង​ដើម្បី​ឆ្លើយ​តប​នឹង​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ផ្តោត​យកចិត្តទុកដាក់​លើ​បញ្ហា​សុ​វត្តិភាព​សំណង់ ជាមួយនឹង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង និង​កិច្ច​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​សំណង់​ជូន​ប្រជាពលរដ្ឋ​ព្រមទាំង​វិធានការ​ជំរុញ​ឲ្យ​អ្នក​សាងសង់​គោរព​បទដ្ឋាន​បរិស្ថាន ។

យោង​តាម​សម្រេច​ក្នុង​ការ​បង្កើត​គណៈកម្មការ​បាន​បញ្ជាក់​ថា​ក្រុមការងារ​មាន​ភារកិច្ច​ចុះ​ត្រួតពិនិត្យ​លក្ខណៈសម្បត្តិ​របស់​ក្រុមហ៊ុន​ទទួល​មៅ​ការ​សាងសង់​នៅ​តាម​ការដ្ឋាន​សំណង់ ។ ធ្វើ​របាយការណ៍​លទ្ធផល​ជួន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

លោក ផៃ ស៊ី​ផា​ន បាន​បញ្ជាក់​ថា នេះ​ចង់​បង្ហាញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដោយពេល​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចុះ​ទៅ​ដល់ទី​នោះ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បាន​ចូលរួម ៕

កែសម្រួលដោយ ៖ សំណាង

កែសម្រួលដោយ