ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺទឹក​ដក់​​ក្នុង​ភ្នែក​​បណ្ដាល​មក​ពី​​កកស្ទះ​លំហូរ​ទឹក​​នៅផ្នែក​​ខាង​​ក្នុង​នៃ​គ្រាប់​​ភ្នែក​បញ្ចុះ​សម្ពាធ​ទឹក​​និង​អាការៈ​​ភ្នែកក្រហម​​ប្រើ​ថ្នាំបន្តក់​​ប្រភេទ​​Postaglandine

10 ឆ្នាំ មុន

​​ទឹក​ដក់​ក្នុង​ភ្នែក​មិន​មែន​​មាន​​ន័យថា ​ទឹក​មក​ដក់​ជាប់​​​នៅ​ក្នុងភ្នែក​នោះទេ​ គ្រាន់​តែ​ជាឈ្មោះ​ជំងឺ​​​មួយ​ប្រភេទ​ តែ​​រង​​ការ​ប៉ះពាល់​​​ឈាន​​ទៅ​​​ពិការ​ភ្នែក​​​បាន​ប្រសិន​​បើ​​ព្យាបាល​មិន​ទាន់​ពេល​វេលា​​ ។ ដូច​​​​ដែល​លោកវេជ្ជបណ្ឌិត​​ងី ម៉េង ជា​ប្រធាន​កម្មវិធី​សុខ​ភាព​ភ្នែក​បាន​ប្រាប់កោះសន្ដិ​ភាព​​​​ថា ជំងឺ​​​ប្រភេទ​នេះ​​​​​បាន​​បំផ្លាញ​​សរសៃ​ប្រសាទ​ភ្នែក​​​ដែល​​​បង្ក​ឡើង​​ដោយ​មូល​ហេតុ​​ជា​ច្រើន​​ធ្វើ​ឱ្យ​​​​សម្ពាធទឹក​​

​​ទឹក​ដក់​ក្នុង​ភ្នែក​មិន​មែន​​មាន​​ន័យថា ​ទឹក​មក​ដក់​ជាប់​​​នៅ​ក្នុងភ្នែក​នោះទេ​ គ្រាន់​តែ​ជាឈ្មោះ​ជំងឺ​​​មួយ​ប្រភេទ​ តែ​​រង​​ការ​ប៉ះពាល់​​​ឈាន​​ទៅ​​​ពិការ​ភ្នែក​​​បាន​ប្រសិន​​បើ​​ព្យាបាល​មិន​ទាន់​ពេល​វេលា​​ ។ ដូច​​​​ដែល​លោកវេជ្ជបណ្ឌិត​​ងី ម៉េង ជា​ប្រធាន​កម្មវិធី​សុខ​ភាព​ភ្នែក​បាន​ប្រាប់កោះសន្ដិ​ភាព​​​​ថា ជំងឺ​​​ប្រភេទ​នេះ​​​​​បាន​​បំផ្លាញ​​សរសៃ​ប្រសាទ​ភ្នែក​​​ដែល​​​បង្ក​ឡើង​​ដោយ​មូល​ហេតុ​​ជា​ច្រើន​​ធ្វើ​ឱ្យ​​​​សម្ពាធទឹក​​ក្នុងភ្នែក​​កើន​​​​ឡើងខ្ពស់​ ម្យ៉ាង​​​ទៀត​​ធ្វើ​ឱ្យធ្លា​​ខ្សែភ្នែក​ខូច​​​ឬ​រួម​​តូច​បន្តិច​​ម្ដង​​ ។ ​​​ករណី​នេះ​ភាគ​ច្រើន​កើត​​​មាន​​ចំពោះ​​អ្នក​​​​ដែល​មាន​អាយុ​​​​ពី​៤០​ឆ្នាំឡើង​ទៅ​​​​តែ​​​​កត្ដា​ខ្លះ​​​ក៏អាច​កើត​​មាន​​លើ​អ្នក​ដែលមាន​អាយុ​ទាប​​ជាង​នេះ​ដែរ ។

​តាម​​ធម្ម​តា​មនុស្ស​យើង​​មាន​ទឹក​​នៅក្នុងគ្រាប់​ភ្នែក​ស្រាប់​​ហើយ​​ទឹកនេះ​​ត្រូវ​បាន​បង្កើត​​ឡើង​​​​នៅ​ក្នុង​​រង្វង់​​​គ្រាប់ភ្នែក​ ​ហើយ​បញ្ចេញ​​​ល្បាយ​​​មក​​ផ្នែកខាង​​​​ក្រៅ​គ្រាប់​ភ្នែក​​​ ។ ​ការ​បង្កើត​និង​​​​ការ​ល្បាយ​​ចេញ​មក​នេះ​​ត្រូវ​តែ​​សមមាត្រ​គ្នា​ ទើប​​​ធ្វើ​ឱ្យ​​​​​សម្ពាធ​ទឹក​​ក្នុង​ភ្នែក​​មាន​លក្ខណ​ៈ​ធម្មតា​  ។ ​ប៉ុន្តែ​បើ​​វា​មិន​សមមាត្រ​គ្នា​ដូចជា​​​ការ​បង្កើត​ទឹក​ច្រើន​ជាង​ធម្មតា​​ឬល្បាយ​​​ចេញ​មក​តិច​​​​​នឹង​ធ្វើ​​​​ឱ្យស​ម្ពាធ​​ទឹក​​​​​ក្នុង​ភ្នែក​កើន​​ឡើង​ខ្ពស់​​​ ហើយ​​​ការ​ហូរចេញ​​របស់​ទឹក​ក្នុងភ្នែក​តិច​​​​​​ជា​ងធម្ម​តា​​ហេតុ​បង្ក​​​​ឱ្យ​កកស្ទះ​​ទឹក​​នៅ​ផ្នែក​​​​​ខាង​ក្នុង​គ្រាប់​ភ្នែក​ហើយ​​​​ទឹក​​​​ដែល​កកស្ទះ​នោះ​​មាន​​សភាព​រឹង​​គេ​ហៅ​ថា​​ ជំងឺ​ទឹក​ដក់​ក្នុង​​ភ្នែក។

សម្ពាធ​​ទឹក​​ភ្នែកធម្មតា​​​​​នៅ​ចន្លោះ​ពី​​​​៩ទៅ​១២​​​mmHg​ ចំណែក​​សម្ពាធ​ទឹក​ភ្នែក​ខុស​ធម្ម​តា​នឹង​​ទៅសង្កត់​​សរសៃ​ប្រសាទ​​ភ្នែក​​​​នៅ​​ផ្នែក​​​ខាង​ក្រោយ​​​​​គ្រាប់ភ្នែក​ ធ្វើ​ឱ្យ​​​ស្រវាំង​​​ហើយ​​​បើ​ទុក​​ចោល​មិន​​​បាន​ទទួល​​ការ​ព្យាបាល​​ឱ្យ​បាន​ទាន់​ពេល​​នោះ​​​​​​​​ទេ​ភ្នែក​នឹង​ពិការ​ ។ ទោះបី​ជា​អ្នក​​ជំងឺ​បាន​​​ទទួល​ការ​ព្យាបាល​​រហូត​​សម្ពាធ​​ទឹក​ក្នុង​ភ្នែក​ថយ​ចុះ​​មក​ដូច​ធម្ម​តា​​​វិញ​ក៏​ដោយ ​​តែខ្សែ​​ភ្នែក​ដែល​ខូច​​​​​ទៅ​ហើយ​​​​​នោះ​ក៏មិនអាច​ត្រឡប់​មក​ល្អ​ដូច​សភាព​​​ដើម​បានទេ ហេតុ​​នេះ​ហើយ​​ទើបគេ​ចាត់ទុក​ជំងឺទឹកដក់​ក្នុង​ភ្នែក​​ជា​ប្រភេទ​ជំងឺ​​ធ្ងន់​​ធ្ងរ​​ ។

លោក​វេជ្ជបណ្ឌិត​​​បាន​បន្ត​ថា​ ជំងឺ​ទឹក​ដក់​ក្នុងភ្នែក​​ត្រូវ​បាន​​​បែង​ចែក​​ជាបី​ប្រភេទ​​​ ៖
១-ជំងឺ​ទឹក​​ដក់​ប្រភេទបន្ទាន់ធ្ងន់ធ្ង​រ​​ (AACG)​ កើតមាន​​ពីសម្ពាធ​​ទឹក​ក្នុង​ភ្នែក​ដែល​ឡើង​ខ្ពស់​​មួយរំពេច​​ធ្វើ​ឱ្យអ្នក​​ជំងឺមាន​អាការៈឈឺភ្នែក​​​ខ្លាំង ​រាល​ដាល​​ដល់​​​ក្បាល ភ្នែកស្រវាំង​​យ៉ាង​​លឿន​​​រក​កល់​​ក្អួត​​ចង្អោរ​​​ផង​ដែរ ។ ​ប្រសិន​​បើ​មិន​បាន​​ទទួល​ការ​ព្យាបាល ​​អាកា​រៈ​​នេះ​នឹង​​មាន​បញ្ហា​ខ្លាំងឡើង​​ជាលំដាប់​ ។ ភាគច្រើន​​កើត​ចំពោះ​​ក្រុម​មនុស្ស​​ដែល​មាន​អាយុ​​ចាប់ពី​​៤៥ឆ្នាំ​ឡើង​ទៅ ។

​​២-​ជំងឺទឹក​ដក់​​​ប្រភេទ​មុំបិទ​(CACG) ​៖​ ជំងឺ​​ទឹក​​ដក់​ប្រភេទ​​នេះមិន​មាន​អាការៈ​​​​​អ្វីទេ​ ​ហើយ​​ជំងឺនេះ​​វិវឌ្ឍ​ន៍​​ទៅម្ដង​​បន្តិច​​​ ហើយ​​​​មុំប្រស្រី​ភ្នែក​​បិទ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​​បើ​​​ពិនិត្យ​​​ទៅលើ​​ទង​សរសៃ​ប្រសាទ​​ភ្នែក​នឹង​​ឃើញ​ ទង​សរសៃ​ប្រសាទ​​​នោះ​រាង​​ខួង​​បណ្ដាល​​​​មក​ពី​ទឹក​ដក់​​​ហើយ​ធ្លាភ្នែក​​​រួម​តូច​ ។

៣-ជំងឺ​ទឹក​ដក់​ប្រភេទ​មុំ​បើក​(POAG)៖ ជំងឺ​​នេះ​​​នឹង​វិវឌ្ឍ​​យឺត​ៗ​​សម្ពា​ធ​ទឹក​ក្នុង​ភ្នែក​ឡើង​ម្តង​បន្តិច​ទើប​មិន​មាន​អាការៈ​ឈឺចាប់​ ហើយជ​ំងឺ​ប្រភេទ​នេះ​​​តែង​​កើត​មាន​ចំពោះ​ភ្នែក​ទាំង​សង​ខាង ​។​ ​​​ដំបូង​មិន​មាន​អាការៈ​ខុស​​​​ប្លែក​ប៉ុន្មាន​​​ទេ​​តែ​​ពេល​ជំងឺ​វិវ​ឌ្ឍ​​​​​ខ្លាំ​ងទៅ​សរសៃ​ប្រសាទ​ភ្នែក​ត្រូវ​​បាន​បំផ្លាញ​ជា​រឿយៗ​ធ្វើ​ឲ្យ​គំហើញ​កាន់​តែ​រួម​តូច​ពេល​នោះ​ទើ​ប​អ្នក​ជំងឺ​ចាប់​ផ្តើម​ដឹង​ ។ ​​ក្នុង​ស្ថាន​ភាព​​បែប​នេះបើ​​​​​អ្នក​ជំងឺ មក​ជួប​គ្រូពេទ្យ​យឺត​ពេល​​​អាច​ធ្វើ​​ឱ្យ​​​​ភ្នែក​​ពិការ​បាន​ ។​

​ អ្នក​ដែល​មាន​អាយុ​លើស​ពី៤០​ឆ្នាំឡើង​ទៅ ​គួរ​តែ​មក​ទទួល​កា​រ​ពិនិត្យ​ភ្នែក​នឹង​វាស់​សម្ពាធ​ទឹក​ក្នុង​ភ្នែក​​ពិសេស​ អ្នក​​ដែល​ជា​សាច់​ញាតិ​គ្រូសារ​អ្នកជំងឺ​ទឹក​ដក់​​ក្នុង​ភ្នែក​នឹង​មាន​ឱកាស​កើត​ជំងឺ​នេះ​ច្រើន​ជាង​មនុស្ស​ទូទៅ​ព្រោះ​វា​មាន​ចំណែក​ទាក់​ទង​ផ្នែក​ជំងឺ​តំណ​ពូជផង​ដែរ​ ។​ ជំងឺ​ទឹក​ដក់​ភាគ​ច្រើន​ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​ឯក​ឯង​​តែ​មាន​ជំងឺ​ទឹក​ដក់​ខ្លះ​​​បណ្ដាល​មក​ពី​​ការ​ប្រើ​ប្រាស់​ថ្នាំ​​​​​បន្តក់​​​ភ្នែក​ដោយ​ខ្លួន​​ឯ​ង​ក្នុង​ការ​ព្យាបាល​រលាក​​​ភ្នែក​​ក៏​អាច​​មាន​​ផល​វិបាក​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹក​ដក់​នេះ​​បាន​ដែរ​ប្រសិន​​បើ​ដាក់​ថ្នាំ​​​ជាប់​គ្នា​ជា​ច្រើន​ដប ​។​ ដូច្នេះ​ដើម្បី​ចៀស​វាង​ការ​កើត​ជំងឺនេះ​លោក​អ្នក​​​គួរប្រើថ្នាំ​តាម​វេជ្ជ​​បញ្ជា​​​​​​​ទៅ​បាន​​ហើយ​​ ។

​​​ព្យា​បាល​ជំងឺ​ទឹក​ដក់​មាន​​​​ប្រើ​ប្រាស់​ថ្នាំ​ ការ​បាញ់​កាំ​រស្មី​ និង​​វះ​កាត់  ។ ការ​ជ្រើស​រើស​វិធី​ព្យា​បាល​ណា​មួយ​នោះ​អាស្រ័យ​​​​​លើ​​គ្រូពេទ្យ​​ជា​អ្ន​ក​​​ពិនិត្យ​ថា​តើ​គួរ​ប្រើ​វិធី​ណាទើប​អាច​បាន​ផល​ល្អ​សម្រាប់​អ្នក​ជំងឺ ។​​ នៅ​ពេល​ភ្នែក​ម្ខាង​មាន​ជំងឺ​ទឹក​ដក់​បាន​ទទួល​ការ​ព្យា​បាល​រួច​ហើយ​​ គ្រូ​ពេទ្យ​នឹង​​ណែ​នាំ​​​អ្នក​ជំងឺ​​​​ពី​របៀប​ការ​ពារ​ភ្នែ​កម្ខាង​ទៀត​កុំ​ឲ្យ​កើត​ជំងឺ​នេះដែរ ​។​ ដោយ​សារ​​​​​ជំងឺ​ទឹក​ដក់​រមែង​កើត​លើភ្នែក​ទាំង​សង​ខាង​​ការ​ការ​ពារ​អាច​ធ្វើ​បាន​តាម​រយៈ​ការ​បន្តក់​ថ្នាំ​ឬ​បាញ់​កាំរ​ស្មី​ ឬ​ក៏​ការ​វះ​កាត់​​​ ។​ ការ​ព្យា​បាល​គ្រាន់​តែ​អាច​គ្រប់​គ្រង​​សម្ពាធ​​​ទឹក​ក្នុង​ភ្នែក​ឲ្យ​នៅ​ធម្មតា​​ និង​ជួយ​​ឲ្យ​ភ្នែក​មិន​បន្ត​ខូច​តទៅ​ទៀត​​​​តាម​រយៈ​​​ការ​ប្រើ​ប្រាស់​ថ្នាំ​បន្តក់​ក្នុង​ការ​ព្យាបាលជំងឺទឹកដក់​ជាវិធី​​​និយម​ខ្លាំ​ង​​​បំផុត​ ។​ បច្ចុប្បន្ន​​​មា​​​នថ្នាំបន្តក់​ភ្នែក​សម្រាប់​ព្យា​បាល​ជំងឺ​ទឹក​ដក់​ជា​ច្រើន​ប្រភេទ​ដែល​ប្រើ​ប្រាស់​បាន​ផល​ល្អ​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​គឺ​ក្រុម​Prostaglandine​ដែល​ថ្នាំ​ប្រភេទ​នេះ​ផ្តល់​ភាព​ងាយ​ស្រួល​​ដល់​អ្នក​ជំងឺ​ខ្លាំង​ណាស់​ភាគ​ច្រើន​ត្រូវ​ដាក់​ម្តង​១តំ​ណក់​ហើយ១​ថ្ងៃ​ដាក់​​បាន​តែ​ម្តង​ប៉ុណ្ណោះ​នៅ​ពេ​ល​​ល្ងាច​ ឬ​មុន​ពេល​ចូល​គេង​ ។​ ផល​ប៉ះ​ពាល់​ដែល​កើត​មាន​​គឺ​​អាច​មាន​អាការៈ​ភ្នែក​ក្រហម​​ពេល​ខ្លះ ​តែ​អាច​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង​ ​ឬ​ក្រោយ​ពេល​ប្រើ​ប្រាស់​​ថ្នាំ​ប្រហែល​ជា​១​ម៉ោង​អាការៈ​ភ្នែក​ក្រហម​នឹង​ថយ​ចុះ ។

​ថ្នាំបញ្ចុះ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ដោយ​ប្រើ​​ថ្នាំ​ប្រភេទ​​Prostag​-landine​​​រឹត​តែ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ជំងឺ​ថែម​ទៀត​​ព្រោះ​មាន​ប្រសិទ្ធ​ភា​ព​ខ្ពស់ ​អាច​រក្សា​​សីតុណ្ហ​ភាព​ធម្មតា​ក្នុង​បន្ទប់​មិន​ចាំ​បាច់​ក្លាស្សេ​ទឹ​កកក​​ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​​ដោយ​​អ្នក​ជំងឺ​គួរ​តែ​អាន​ក្រដាស​ថ្នាំ​ជា​មុន​​ដើម្បី​ដឹង​ថា​ ​​ត្រូវ​ប្រើ​ថ្នាំប្រភេទ​ណា ​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​​ខ្ពស់​​​ពី​ការព្យា​បាល​និង​រក្សាជំងឺ​នេះ ៕