ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​នេះ​មានមុខ​របរ​មិន​ប្រក្រតី​ច្រើន​ឆ្នាំ​ហើយ​ទើប​ពេល​នេះ​ដឹង​ការ​ពិត​ផ្អើល

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ចុះ​ដកហូត​ម៉ូតូ​គ្រប់​ម៉ាក​ចំនួន​១៤​គ្រឿង​ពី​ទីតាំង​ទទួល​ទិញ​និង​ទ​ទូល​បញ្ចាំ​ដែល​គ្មាន​ច្បាប់​អនុញាត​ដែល​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៤ កក្កដា​នេះ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ហើយ​ថែម​ទាំង​បាន​ឃាត់ខ្លួន​អ្នក​ទ​ទូល​ខុស​ត្រូវ​កិច្ចការ​នេះ​ម្នាក់​ផង​ដែរ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ចុះ​ដកហូត​ម៉ូតូ​គ្រប់​ម៉ាក​ចំនួន​១៤​គ្រឿង​ពី​ទីតាំង​ទទួល​ទិញ​និង​ទ​ទូល​បញ្ចាំ​ដែល​គ្មាន​ច្បាប់​អនុញាត​ដែល​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៤ កក្កដា​នេះ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ហើយ​ថែម​ទាំង​បាន​ឃាត់ខ្លួន​អ្នក​ទ​ទូល​ខុស​ត្រូវ​កិច្ចការ​នេះ​ម្នាក់​ផង​ដែរ ។

យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ទីតាំង​ទទួល​ទិញ និង​ទទួល​បញ្ចាំ​ម៉ូតូ និង​របស់របរ​មាន​តម្លៃ​គ្រប់​ប្រភេទ​នោះ​គ្មាន​ច្បាប់​អនុញាត​ទេ ហើយ​ជ្រក​ក្រោម​ស្លាក​ផ្ទះសំណាក់​យីហោ «៨៨» ដែល​មាន​ម្ចាស់​ឈ្មោះ​អែម បូ​រិ​ន្ទ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​កំ​រៀង និង​កម្លាំង​មូលដ្ឋាន​ចុះ​បង្ក្រាប ក្រោយ​ពី​មាន​បណ្ដឹង​ជន​រង​គ្រោះ​ដែល​បាត់​ម៉ូតូ ហើយ​រក​ឃើញ​ពូន​សម្ងំ​លាក់ខ្លួន នៅ​ក្នុង​ទីតាំង​ទទួល​បញ្ចាំ​នេះ ។

សេចក្ដីរាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​សំ ឆាន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ដែល​ជា​អ្នកយាម និង​ជា​អ្នក​ទទួល​បញ្ចាំ​ឬ​ទទួល​ទិញ​ផ្ទាល់ ។ ពាក់ព័ន្ធ​នឹង​ទីតាំង​ទទួល​ទិញ ឬ​ទទួល​បញ្ចាំ​ម៉ូតូ ឬ​របស់​មាន​តម្លៃ​ដែល​សម្ងំ​លាក់ខ្លួន នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «៨៨» ខាងលើ​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ទីតាំង​នេះ​បើក​ដំណើរការ​មុខរបរ​មិន​ប្រក្រតី​នេះ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ សមត្ថកិច្ច​មិន​ដែលរ​វីរ​វល់​ម្ដងណា​ទេ ទើបតែ​ចុះ​បង្ក្រាប​នៅ​ពេល​នេះ ក្រោយ​ពី​មាន​ជន​រង​គ្រោះ​ប្ដឹង ។

ប្រភព​ដដែល​បាន​និយាយ​ថា ម្ចាស់​ទីតាំង​នេះ​ទទួល​ទិញ ឬ​ទទួល​បញ្ចាំ​ម៉ូតូ ឬ​វត្ថុ​មាន​តម្លៃ​ផ្សេង​ៗ​ដោយ​មិន​ចាំបាច់​មាន​ឯកសារ​បញ្ជាក់ ឬ​សួរនាំ​អំពី​ប្រវត្តិ​នៃ​វត្ថុ​ដែល​ត្រូវ​លក់ ឬ​បញ្ចាំ​ទាំងនោះ​ឡើយ ។ ពោល​ឲ្យ​តែ​ម្ចាស់​យក​ទៅ​ដល់​ច​ចារ​ត្រូវ​ថ្លៃ​គ្នា គឺ​ឈ្មោះ សំ ឆាន់ ទទួលយក​ទាំងអស់​ដោយ​មិន​ខ្វល់​ថា ម៉ូតូ ឬ​វត្ថុ​មាន​តម្លៃ​ទាំងនោះ​ត្រូវ​បាន​លួច​ពី​ណា​មក​នោះ​ទេ ។

ជុំវិញ​ករណី​នេះ​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ថា ទីតាំង​ទទួល​បញ្ចាំ​របស់របរ​នោះ ពិតជា​គ្មាន​ច្បាប់​អនុញ្ញាត​មែន ហើយ​ពេល​នេះ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​កំ​រៀង​ចុះ​បង្ក្រាប និង​ដកហូត​បាន​ម៉ូតូ​ជាង​១០​គ្រឿង​ផង​ដែរ ។ លោកស្នងការ​រង​រូប​នេះ​បាន​បញ្ជាក់​ថា យើង​មិន​ទាន់​ដឹង​ថា តើ​ម៉ូតូ​ដែល​បាន​ដកហូត​ទាំង​អស់នោះ​មាន​ប៉ុន្មាន​គ្រឿង​ដែល​ស្របច្បាប់ និង​មាន​ប៉ុន្មាន​គ្រឿង​ដែល​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ដោយ​មិន​ស្របច្បាប់? ព្រោះ​ពេល​នេះ​មន្ត្រី​ជំនាញ​នៃ​អធិការ​ស្រុក​កំពុង​សួរនាំ និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី​នៅឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ