ថៃ៖ ទំនាក់ទំនងស្នេហារវាងគូស្នេហ៍តារាថៃដែលជាអ្នកស្រឡាញ់ស្រីដូចគ្នា ធ្វើឡើងដោយបើកចំហ និងផ្អែមល្ហែមនឹងគ្នាតែម្ដង ដែលធ្វើមនុស្សជាច្រើនមានការអបអរ និងច្រណែនដល់គូស្នេហ៍ទាំងនោះតែម្ដង។ តោះ ទៅមើលថាមានគូណាខ្លះ ៖
1/. Dr. Chom Lalana – Dearbrasara

គូស្នេហ៍មួយគូនេះ បានបើកចំហពីស្នេហាពួកគេជាផ្លូវការហើយ ថែមទាំងបង្ហាញភាពផ្អែមល្ហែម ចេញតាមប្រព័ន្ធផ្សព្វផ្សាយជានិច្ច។
2/. Sumonrat – Paobob

ក្រោយពីរៀបការជាមួយគ្នាជាច្រើនឆ្នាំមក ដែលពីដំបូងមានមនុស្សជាច្រើនគិតថា Sumonrat ស្រឡាញ់ Paobob ព្រោះលុយតែពេលដ៏យូរបានពិសោធឱ្យឃើញថាពួកគេស្រឡាញ់គ្នាដោយចិត្តស្មោះស កាន់់តែរៀបគ្នាជាមួយគ្នាមកយូរ ឆ្លងកាន់រឿងរ៉ាវមកជាច្រើន ក៏កាន់តែផ្អែមល្ហែមនឹងគ្នាឡើង។
3/. Moena – Gus

ធ្លាប់ស្រឡាញ់បុរសពីមុនមកតែឃើញថាវាមិនមែនជាខ្លួនឯង ទើបនាង Moena បើកចំហក្ដីស្រឡាញ់ជាមួយ Tom (មនុស្សស្រីតែងខ្លួនជាប្រុស) វិញដែលក្ដីស្នេហ៍របស់ពួកគេគឺផ្អែមល្ហែមខ្លាំងណាស់ ទើបមានព័ត៌មានថានឹងរៀបការជាមួយគ្នាផង។
4/. Moment Passorn-Pui

នៅពេលដែលអាយុច្រើនឡើងនាង Moment Passorn ក៏យល់ថាអ្នកដែលខ្លួនស្រឡាញ់ គឺជាភេទណាក៏បាន សូមឱ្យតែនៅជាមួយគ្នាដោយសប្បាយចិត្ត គ៏គ្រប់គ្រាន់ហើយ។ អ្នកទាំងពីរក៏បាននាំគ្នាទៅកម្សាន្តនិងបង្ហោះរូបផ្អែមល្ហែមនឹងគ្នាជារឿយៗផងដែរ។
5/. Rain Than Sunthon – A

A គឺជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួន និងជាគូស្នេហ៍របស់ Rain Than Suntho ហើយពួកគេមើលថែគ្នាមកជាយូរ បើទោះជាមិនអស្ចារ្យអីខ្លាំង តែវាក៏ឋិតឋេរ ។
6/. Kandy Root – Kung Fu

បើមិនប្រាប់ ក៏មិនដឹងឡើយថា Kung Fu ជា Tom ព្រោះមើលទៅពិតជាដូចបុរសមែនទែន ថែមទាំងមើលថែគូស្នេហ៍ Kandy Root បានយ៉ាងល្អទៀតផង។
7/. Charoen Pura-Nid

Charoen Pura ជាតួអង្គម្ដាយក្នុងរឿង អន្លង់កម្ម តែនាងមានមិត្តប្រុសជា Tom។ ពួកគេតែងតែនៅជាមួយជានិច្ច មើលថែគ្នាគ្រប់ពេល ២៤ ម៉ោងតែម្ដង។
8/. Joyce Triumph Kingdom – Neng

បើទោះជាគូនេះទើបតែទាក់ទងគ្នាមិនយូរប៉ុន្មានក្ដីក៏ពួកគេផ្អែមល្ហែមនឹងគ្នាមិនចាញ់គូផ្សេងដែរ៕
ប្រភព៖ thaimarketing , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ