ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់​មុតចុងដែក​កាង​ហាលខោអាវ​រងរបួសភ្នែក​ខាង​ឆ្វេងយ៉ាងធ្ងន់ធ្ងរ

10 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នារី​ម្នាក់​រងរបួស​ភ្នែក​​យ៉ាងធ្ងន់ធ្ងរ ដោយ​សារ​ត្រូវ​ចុង​ដែក​កាង​ហាលខោអាវមុត​​ ហើយ​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​តាម​ម៉ូតូ​​យក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​​ខេត្ត​ប៉ៃលិន កាលពី​វេលាម៉ោង​៨ និង​៣០នាទិ​យប់​ថ្ងៃទី​៩ មករា ២០១៤ ស្ថិត​នៅ​ចំណុច​​ភូមិ​ព្រះ​ពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្ត​បាត់ដំបង ។

ប្រភពបានឱ្យដឹងថា​ នារីរងគ្រោះ​ឈ្មោះឈឿន ស្រីដា អាយុ១៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ​។ ប្រភព​ពីម្តាយ​នារីរង​គ្រោះ​បានឱ្យ​ដឹងថា មុន​ពេល​កើតហេតុ កូនស្រីរបស់គាត់​បានចេញពីផ្ទះ​​ដើម្បី​ទៅ​ចូល​រួម​ការ​កូន​អ្នកជិតខាងនៅក្នុងភូមិ​ជាមួយគ្នា លុះ​ក្រោយពេល​​ត្រឡប់មក​ កូនស្រីគាត់​បានឡើងទៅ​លើ​ផ្ទះបំរុង​ទៅបន្ទប់ ស្រាប់តែទាក់​នឹង​ចុងដែក​កែង​ហាល​ខោអាវ​ បណ្តាល​ឱ្យ​មុត​ជាប់​នឹង​ស្បែក​ត្របកភ្នែក​ខាង​ឆ្វេងប៊ិះខ្វាក់ ។