ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ឲ្យ​វាយប្រហារ​នាវា​ និង​ផល​ប្រយោជន៍​​តួ​ក​គី

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ ជម្លោះ​នៅ​លី​ប៊ី​ក្លាយជា​ជម្លោះ​អន្តរជាតិ ដោយ​នា​ថ្ងៃ​ទី​២៩​មិថុនា​សេនាប្រមុខ​KHALIFA HAFTA បុរស​ខ្លាំង​នា​ភាគ​ខាងកើត​លី​ប៊ី បាន​ចេញ​បញ្ជា​ដល់​កងកម្លាំង​របស់​ខ្លួន ឲ្យ​វាយប្រហារ​បណ្ដា​នាវា​និង​ផលប្រយោជន៍​របស់​តួ​ក​គី ព្រមទាំង​ហាមឃាត់​បណ្ដា​ការ​ហោះហើរ​របស់​យន្តហោះ​តួ​ក​គី​ចេញ​និង​ចូល​លី​ប៊ី​។ ឧត្ដមសេនីយ​មួយ​រូប​របស់​កងកម្លាំង​សេនាប្រមុខ​រូប​នោះ​អះអាង​ថា…

ប្រទេស​លី​ប៊ី ៖ ជម្លោះ​នៅ​លី​ប៊ី​ក្លាយជា​ជម្លោះ​អន្តរជាតិ ដោយ​នា​ថ្ងៃ​ទី​២៩​មិថុនា​សេនាប្រមុខ​KHALIFA HAFTA បុរស​ខ្លាំង​នា​ភាគ​ខាងកើត​លី​ប៊ី បាន​ចេញ​បញ្ជា​ដល់​កងកម្លាំង​របស់​ខ្លួន ឲ្យ​វាយប្រហារ​បណ្ដា​នាវា​និង​ផលប្រយោជន៍​របស់​តួ​ក​គី ព្រមទាំង​ហាមឃាត់​បណ្ដា​ការ​ហោះហើរ​របស់​យន្តហោះ​តួ​ក​គី​ចេញ​និង​ចូល​លី​ប៊ី​។

ឧត្ដមសេនីយ​មួយ​រូប​របស់​កងកម្លាំង​សេនាប្រមុខ​រូប​នោះ​អះអាង​ថា បទបញ្ជា​ត្រូវ​បាន​ចេញ​ដល់​កង​កម្លាំង​របស់​យើង ឲ្យ​ផ្ដោត​គោលដៅ​វាយប្រហារ បណ្ដា​នាវា​តួ​ក​គី​ក្នុង​ដែនទឹក​លី​ប៊ី​។ ចំណែក​បណ្ដា​ទីតាំង​យុទ្ធសាស្ត្រ​តួ​ក​គី បណ្ដា​ក្រុមហ៊ុន​និង​គម្រោង​នានា​ជា​របស់​តួ​ក​គី​នៅ​លី​ប៊ី ត្រូវ​ចាត់ទុកជា​គោលដៅ​វាយ​ប្រហារ​។ ជនជាតិ​តួ​ក​គី​ទាំងអស់​រស់នៅ​ក្នុង​ដែនដី​លី​ប៊ី​នឹង​ត្រូវ​ចាប់ខ្លួន ហើយ​រាល់​ការ​ហោះហើរ​របស់​បណ្ដា​យន្តហោះ ចេញ​និង​ចូល​មក​ពី​តួ​ក​គី​នឹង​ត្រូវ​ហាមឃាត់​។

សេនាប្រមុខ​HAFTA​បាន​បើក​ធ្វើ​ចាប់តាំងពី​ជិត​៣​ខែ​មក​ហើយ ការ​វាយលុក​ដើម្បី​ដណ្ដើម​យក​រដ្ឋធានី​ទ្រី​ប៉ូ​លី​។ លោក​ចោទប្រកាន់​តួ​ក​គី​ថា​ជួយ​ទ្រទ្រង់​ដល់​គូប្រជែង​របស់​ខ្លួន គឹ​រដ្ឋាភិបាល​រួបរួម​ជាតិ​ដែល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ មាន​មូលដ្ឋាន​នៅ​ក្រុង​ទ្រី​ប៉ូ​លី​។

កងទ័ព​របស់​លោក​ចោទ​តួ​ក​គី​ថា ធ្វើ្វ​ើ​អន្តរាគមន៍ ក្នុង​ទីលានប្រយុទ្ធ​ដោយ​ផ្ទាល់ ជាមួយ​ការ​ប្រើប្រាស់​កង​ទាហាន យន្តហោះ​និង​នាវា​។ ការ​ផ្គត់ផ្គង់​អាវុធ​និង​គ្រាប់រំសេវ​បញ្ជូន​មក​ឲ្យ​កងទ័ព​រដ្ឋាភិបាល​រួបរួម​ជាតិ​ដោយ​ផ្ទាល់​តាម​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ