ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ និង​លោក​ស៊ី ​សម្រេច​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និង​សម​ភាគី​ចិន​លោក​ស៊ី​ជី​ន​ពីង កាល​ពី​ថ្ងៃ​ទី​២៩​មិថុនា​បាន​សម្រេច លើ​ការ​ឈប់​បាញ់​គ្នា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​យក្ស​ទាំង​២ នា​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​G20​នៅ​ក្រុង​អូ​សា​កា​ជប៉ុន​។ ទោះបី​បែប​នេះ​ក្ដី​ពុំ​ទាន់​មាន​កាលបរិច្ឆេទ​កំណត់​ណាមួយ សម្រាប់​ការ​ចរចា​គ្នា​ខាង​ពាណិជ្ជកម្ម​បន្ត​ទៀត​នៅឡើយ​។ លោក​ត្រាំ​ថ្លែង​ថា​យើង​បាន​ជួប​គ្នា​ដ៏​ល្អជា​មួយ​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពី​ន ហើយ​ខ្ញុំ​អាច​និយាយ​ថា​ជា​ការ​ជួប​គ្នា​ល្អ​ប្រសើរ​បំផុត​មួយ​។…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និង​សម​ភាគី​ចិន​លោក​ស៊ី​ជី​ន​ពីង កាល​ពី​ថ្ងៃ​ទី​២៩​មិថុនា​បាន​សម្រេច លើ​ការ​ឈប់​បាញ់​គ្នា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​យក្ស​ទាំង​២ នា​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​G20​នៅ​ក្រុង​អូ​សា​កា​ជប៉ុន​។ ទោះបី​បែប​នេះ​ក្ដី​ពុំ​ទាន់​មាន​កាលបរិច្ឆេទ​កំណត់​ណាមួយ សម្រាប់​ការ​ចរចា​គ្នា​ខាង​ពាណិជ្ជកម្ម​បន្ត​ទៀត​នៅឡើយ​។

លោក​ត្រាំ​ថ្លែង​ថា​យើង​បាន​ជួប​គ្នា​ដ៏​ល្អជា​មួយ​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពី​ន ហើយ​ខ្ញុំ​អាច​និយាយ​ថា​ជា​ការ​ជួប​គ្នា​ល្អ​ប្រសើរ​បំផុត​មួយ​។ លោក​យល់​ថា​គូប្រជែង​គ្នា​ទាំង​២​ដើរ​លើ​ផ្លូវ​ល្អជា​ថ្មី​។ លោក​ពុំ​មាន​បំណង​បន្ថែម​ពន្ធគយ​លើ​ការ​នាំ​ចូល​ផលិតផល​ចិន​ទៀត​ឬ​ក៏​លុប​ចោល យ៉ាង​ហោច​ណាស់​ក៏​សម្រាប់​ពេល​នេះ​ដែរ​។ លោក​ថា​ការ​ចរចា​រវាង​ប្រទេស​ទាំង​២​នឹង​ធ្វើ​បន្ត​ទៀត​។

ការ​ចរចា​ពា​ណិ​ជ្ច​កម្ម​រវាង​មហា​យក្ស​ទាំង​២ ត្រូវ​បាន​កាត់​ផ្ដាច់​កាលពី​ខែឧសភា ហើយ​ក្រុង​វ៉ា​ស៊ិ​ន​តោន​បន្ទាប់​មក គំរាម​បន្ថែម​ពន្ធគយ​លើ​ការ​នាំ​ចូល​ផលិតផល​ចិន ដែល​នឹង​ដល់​សរុប​ជាង​៥០០​ពាន់​លាន​ដុល្លារ​។ ទោះបី​បទ​ឈប់​បាញ់​គ្នា​នៃ​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​នោះ​មាន​បំណង​ចៀសវាង ការ​បាក់​ស្រុត​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក តែ​ទាំង​ចិន​ទាំង​អា​មេ​រិ​ក​ពេល​នេះ​នៅ​មិន​ទាន់​ផ្ដល់​ភាព​លម្អិត លើ​បណ្ដា​លក្ខខណ្ឌ​នៃ​ការ​ផ្អាក​សង្គ្រាម​នេះ ហើយ​ក៏​មិន​ទាន់​មាន​កាលបរិច្ឆេទ​ច្បាស់​លើ​ការ​បន្ត​ចរចា​នៅឡើយ​។

បន្ទាប់​ពី​២​ថ្ងៃ​នៃ​ការ​ជួប​គ្នា​និង​ការ​ពិភាក្សា​គ្នា នា​ថ្ងៃ​ទី​២៩​មិថុនា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ បាន​ថ្លែង​បិទ​ការ​ជួប​គ្នា​កំពូល​G20​នៅ​ក្រុង​អូ​សា​កា​។ ការ​ជួប​គ្នា​នោះ​តាម​ពិត​ទៅ​ពុំ​អាច​ដោះស្រាយ​បណ្ដា​ការ​ខ្វែងគំនិត​គ្នា​នានា​ឡើយ​។ សហរដ្ឋអាមេរិក​នៅ​តែ​មានការ​ខ្វែងគំនិត​ជាមួយ​ប្រទេស​ឯទៀត​ៗ​។

ប្រទេស​១៩​បាន​សម្រេច​អះអាង​ជា​ថ្មី​ពី​ការ​សន្យា​របស់​ពួក​គេ ប្រកាន់​យក​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្ដី​ពី​បរិយាកាស តែ​អា​មេ​រិ​ក​នៅ​តែ​ប្រឆាំង​យ៉ាង​ម៉ឺង​ម៉ាត់​។ គេ​កត់សម្គាល់​ឃើញ​ថា​ការ​ជួប​គ្នា​កំពូល​នោះ​ហាក់​បាន​ត្រឹមតែ ការ​ចាប់ដៃ​ស្វាគមន៍​គ្នា​និង​ការ​ញញឹម​ដាក់​គ្នា​តែ​លើ​បបូរមាត់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ