រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សពបុរសម្នាក់បានហើមស្អុយទៅហើយ ត្រូវប្រជានេសាទ ប្រទះឃើញអណ្តែតទឹកនៅកណ្តាលបឹងតាមោក មកទើរនៅកោះទួលចារ ហើយសមត្ថកិច្ចអូសយកមកត្រួតពិនិត្យនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី២៨ មិថុនា ស្ថិតនៅមាត់បឹងខាងកើត ក្នុងភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
សេចក្តីរាយការណ៍បន្តថា សពបុរសខាងលើ ពុំទាន់ស្គាល់អត្តសញ្ញាណទេ មានពាក់អាវយឺតកីឡារបស់យានដ្ឋានសេង សាយ ពណ៌ខៀវដៃខ្លីឆ្នូតស ព្រមទាំងមានឡូហ្គោនគរបាល និងស្លៀកខោជើងខ្លីពណ៌ខ្មៅ
ស្នូតក្រហម លើដៃឆ្វេងមានពាក់នាឡិការពណ៌មាសនឹងជញ្ជៀនមួយវង់។
តាមព័ត៌មានពីប្រជាពលរដ្ឋអ្នកនេសាទដែលរស់នៅក្បែរកន្លែងកើហេតុបានឲ្យដឹងថា សពបានអណ្តែតមកទើរមងរបស់ខ្លួន នៅក្បែរកោះទួលចារកណ្តាលបឹងតាមោក កាលពីព្រឹកថ្ងៃទី២៧ មិថុនា ។ បន្ទាប់ពីប្រទះឃើញសពបានរាយការណ៍ប្រាប់នគរបាល ចុះទៅរកតែខ្យល់បានបក់បោក ធ្វើសពរសាត់តាមខ្យល់ ។ នៅពេលដែលសមត្ថកិច្ចទៅរកពុំឃើញ ។
លុះនៅព្រឹកថ្ងៃទី២៨ខែ មិថុនា នេះ បានមកទើលើកោះទួលចារ ក៏បានរាយការណ៍ប្រាប់នគរបាលដើម្បីអូសមកត្រួតពិនិត្យ ។ ដោយសារតែកណ្តាលបឹងល្វឹងល្វើយ និងមានខ្យល់រលកធំ សមត្ថកិច្ចមានការលំបាក។
គួរបញ្ជក់ថា ២ថ្ងៃមកហើយ មានការណ៍ភ្ញាក់ផ្អើល បន្ទាប់ពីអ្នកនេសាទប្រទះឃើញសពអណ្តែតទឹកហើយ រាយការណ៍មកប្រាប់សមត្ថកិច្ច ។ នគរបាលខណ្ឌព្រែកព្នៅនិងនគរបាល ប៉ុស្តិ៍រដ្ឋបាលចំនួន៣ ដែលនៅជាប់បឹង បានជួលទូកនេសាទរកសពអត់ តែរកពុំឃើញ ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា សពបុរសនោះ ស្លាប់ដោយសារអ្វីឡើយ ហើយអត្តសញ្ញាណក៍ពុំទានស្គាល់នៅឡើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ