ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹកស្មានមិនដល់ សេ្នហាដ៏ផ្អែមល្ហែមរបស់ស្រីស្រស់ ហ្វាន ពិងពិង ឈានដល់ផ្លូវបំបែកបែបនេះ

4 ឆ្នាំ មុន

ចិន​៖ កំពូល​តារា​សម្ដែង​ចិន ហ្វា​ន ពិ​ង​ពិ​ង (Fan Bingbing) ត្រូវ​បាន​គេ​មើលឃើញ​ថា​ត្រឡប់​ក្រោយ បន្ទាប់​ពី​នាង​ត្រូវ​បាន​ចូលរួម​ក្នុង​រឿងអាស្រូវ​គេចពន្ធ​កាលពី​ឆ្នាំ​មុន​។ នាង​លេច​មុខជា​សាធារណៈ​ជា​លើក​ដំបូង​ក្នុង​ខែមេសា ក្នុង​ពេល​ជិត​មួយ​ឆ្នាំ​មកនេះ​។…

ចិន​៖ កំពូល​តារា​សម្ដែង​ចិន ហ្វា​ន ពិ​ង​ពិ​ង (Fan Bingbing) ត្រូវ​បាន​គេ​មើលឃើញ​ថា​ត្រឡប់​ក្រោយ បន្ទាប់​ពី​នាង​ត្រូវ​បាន​ចូលរួម​ក្នុង​រឿងអាស្រូវ​គេចពន្ធ​កាលពី​ឆ្នាំ​មុន​។ នាង​លេច​មុខជា​សាធារណៈ​ជា​លើក​ដំបូង​ក្នុង​ខែមេសា ក្នុង​ពេល​ជិត​មួយ​ឆ្នាំ​មកនេះ​។ ទោះបីជា​យ៉ាងណា កាលពី​ថ្ងៃ​ព្រហស្បតិ៍ (២៧ មិថុនា​) ហ្វា​ន បាន​រង​គ្រោះ​នឹង​ភាព​បរាជ័យ​មួយទៀត​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​នាង​។

តារា​សម្ដែង​វ័យ៣៧ឆ្នាំ រូប​នេះបាន​ប្រកាស​ពី​ការ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង​របស់​នាង គឺ​តារា​សម្ដែង​លោក លី ឈិ​ន (Li Chen) នៅ​ក្នុង​បណ្ដាញ​សង្គម Weibo កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។

«​មាន​បទ​ពិសោធ​បែកបាក់​ជា​ច្រើន​នៅ​ក្នុង​ជីវិត​។ ស្នេហា និង​ភាព​កក់ក្ដៅ​ដែល​ខ្ញុំ​ទទួល​បាន​នៅ​ក្នុង​ទំនាក់ទំនង​របស់​ពួក​យើង នឹង​តែងតែ​ផ្ដល់​ឱ្យ​ខ្ញុំ​នូវ​ភាពរឹងមាំ អរគុណ​សម្រាប់​ការ​គាំទ្រ ស្រឡាញ់​អ្វី​ៗ​ទាំងអស់​ដែល​អ្នក​បាន​ឱ្យមក​ខ្ញុំ​»​។ «​អរគុណ​សម្រាប់​ការ​យកចិត្តទុកដាក់ និង​ក្តី​ស្រឡាញ់​ដែល​នឹង​មក​នា​ពេល​អនាគត​។ យើង​ប្រហែលជា​មិនមែន​ជា​យើង​ទៀត​ទេ ប៉ុន្តែ​យើង​នៅ​តែ​ជា​យើង​»​។

មិនយូរ​ប៉ុន្មាន លោក​លី វ័យ 40 ឆ្នាំ ក៏​បាន​បង្ហោះ​ពី​ការ​ប្រកាស​ផ្ទាល់ខ្លួន​របស់​គាត់​នៅ​លើ​បណ្ដាញ​សង្ក​ម​ចិន micro-blog ថា​៖ «ពី​មិត្តភក្ដិ​ទៅ​ជា​គូស្នេហ៍ ហើយ​ក៏​ត្រឡប់​មក​ជា​មិត្តភក្ដិ​វិញ របៀប​ដែល​ពួក​យើង​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ អាច​ផ្លាស់​ប្តូរ ប៉ុន្តែ​អារម្មណ៍​ស្នេហា​រវាង​យើង នឹង​មិន​ផ្លាស់​ប្ដូរ​ទេ ហើយ​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​គាំទ្រ​របស់​យើង គឺ​គ្មាន​ទី​បញ្ចប់​ឡើយ​»​ ។លោក​បាន​ផុស​បង្ហាញ​ត្រឡប់​វិញ​ដោយ​ឃ្លា​មួយ​ថា​៖ «​យើង​ប្រហែលជា​មិនមែន​ជា​យើង​ទៀត​ទេ ប៉ុន្តែ​យើង​នៅ​តែ​ជា​ពួក​យើង​»៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ