ទូច ស្រី​លក្ខ ថា ​ហែកហួរ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​គ្មាន​ផល​ល្អ​ទេ !


រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ទូច ស្រី​ល័​ក្ខ បាន​បង្ហាញ​ផល​មិនល្អ​មួយ​ចំនួន​ពី​ការ​បើក​កកាយ​រឿងរ៉ាវ​គ្រួសារ​ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក ពិសេស​នាង​នាង​ចាត់​ទុក​ថា «​មិន​មាន​ចំណេញ និង​មិន​បាន​អ្វី​មក​វិញ​ឡើយ​»​។ ការ​បង្ហាញ​ជា​ទស្សនៈ​របស់​អ្នក​នាង​ទូច ស្រី​ល័​ក្ខ នា​ពេល ថ្មី​ៗ​កន្លង​មកនេះ​បន្ទាប់​ពី​នាង​មើលឃើញ​វា​បាន​កើត​ឡើងជា​បន្តបន្ទាប់ ។

ការ​ធ្វើ​អធិប្បាយ​របស់​ទូច ស្រី​លក្ខ បាន​កើតឡើង​ក្រោយ​ពេល​មានការ​ហែកហួរ​គ្នា​ផ្អើល​មហាជន​រវាង​លោក​ថៃ នរៈ​សត្យា និង​អតីត​ភរិយា​អ្នកស្រី​ងិ​ន ម៉ា​នី​យ៉ា ដោយ​ជម្លោះ​បាន​ផ្ទុះ​ឡើង​តាម​ហ្វេ​ស​ប៊ុ​ក​។ ដោយ​មិន​ស​ម្តៅ​ទៅ​លើ​ករណី​អ្នក​ណា​ម្នាក់ ប៉ុន្តែ​ទូច ស្រី​ល័​ក្ខ គ្រាន់តែ​បង្ហាញ​ហានិភ័យ​មួយ​ចំនួន
ចំពោះ​អ្នកមាន​វិបត្តិ​ស្នេហា មិន​គួរ​បើក​បង្ហាញ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​ឡើយ ។

ទូច ស្រី​លក្ខ បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា «​មនុស្ស ម្នាក់​ៗ​កើតមក​មិន​ដូច​គ្នា​ទេ ខ្លះ​ស្រលាញ់​គ្នា​ជា​ប្តី​ប្រពន្ធ​ជិត​២០​ឆ្នាំ រៀប​ការ​មានកូន​មាន​ចៅ បាន​លាក់​ទុក្ខ​ជា​ច្រើន​រឿង​ក្នុង​ចិត្ត ដោយ​មិន​ចង់​ទម្លុះ​ចេញ​មក​ក្រៅ​ឲ្យ​បុគ្គល​ណា​ដឹង ព្រោះ​សម្លឹង​គិត​ពី​អនាគត​កូន​នៅ​ថ្ងៃ​ខាង​មុខ និង​មុខមាត់​កិត្តិយស​ក្រុម​គ្រួសារ ។

ចុះបើ​យើង​រក្សា​បញ្ហា​របស់​ខ្លួន​យើង​បាន​១០​ឆ្នាំ​ជាង ចុះ​យើង​មិន​រក្សា​បញ្ហា និង​ទុក​បន្ត​ទៀត​ទៅ​ចុះ ចាំបាច់​អី​មក​ហែកហួរ​គ្នា​តាម Facebook គ្រាន់តែ​ដើម្បី​ឲ្យ​គេ​ដឹង សួរ​ថា​មុខមាត់​កូនចៅ និង​កិ​តិ្ត​យស​ដែល​ប្រឹង​សាង​ជាង​២០​ឆ្នាំ​វារ​លាយ​ដោយសារ​ការ​ចង់​បង្ហាញ​ឲ្យ​គេ​ដឹង​តាម​រយៈ​បណ្តាញ​សង្គម​ហ្នឹង តើ​មែន​ទេ ? សួរ​ថា​ចុងបញ្ចប់​បាន​អី​មក​វិញ ? មាន​តែ​ភាព​អាម៉ាស់ ! ធ្វើ​ឲ្យ​កូន​បាក់ទឹកចិត្ត ពិបាក​នឹង​ទទួលយក​ពេល​ពួក​គាត់​ដើ​ចេញ​ទៅ​ខាងក្រៅ !

ចាំ​ពាក្យ​ថាបើ​ខ្មោច​ងាប់​ហើយ​មិនបាច់​គាស់​ខ្មោច​ឲ្យ​ងើប​វិញ​ទេ ដំណោះស្រាយ​មាន​ច្រើន Facebook គេ​បង្កើត​មក​ធ្វើ​ឲ្យ​យើង​យល់​ដឹង​ច្រើន​ពី​សង្គម​ពិត ។ ចូរ​កុំ​យក Facebook មក​បើក​កកាយ​រឿង​ជីវិត​ខ្លួន​ឲ្យ​គ្រប់​គ្នា​ដឹង​សឹងតែ​ទាំងអស់​ពេក បើ​គិត​ថា​មិន​អាច គួរ​កុំ វា​អាច​ប៉ះពាល់​ច្រើន​សម្រាប់​ខ្លួនឯង ទី​១​ចំណេញ ទី​២​បង់ខាត »៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ